no-alternative title

កាន់តែទំនើបហើយ ពេលនេះក្រុមហ៊ុន Ford បានសម្រេចប្រើប្រាស់យន្តហោះ Drone សម្រាប់ជួយត្រួតពិនិត្យការងារបុគ្គលិករបស់ខ្លួន

កាលពីមុននេះ ក្រុមហ៊ុន Ford នាំយកនូវអាវ EksoVest exoskeleton ដ៏អស្ចារ្យសម្រាប់ជួយបុគ្គលិករបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុន Ford ធ្វើការ បង្ហាញនូវយន្តហោះ Drones សម្រាប់រោងចក្រ Dagenham Engine នៅក្នុងចក្រភពអង់គ្លេស ដើម្បីធ្វើឱ្យជីវិតកម្មករ នៅកន្លែងការងារកាន់តែងាយស្រួល។ យន្តហោះ Drones នេះ ភ្ជាប់ជាមួយនឹងកាមេរ៉ា ហើយពេលនេះ បុគ្គលិកជាច្រើនអាចធ្វើការត្រួតពិនិត្យនៅត្រង់ច្រកទ្វារដែលខ្ពស់ បំពង់បង្ហូរទឹក និងដំបូលដ៏រឹងមាំនៅលើដី។ មុនពេលដែលពួកគេធ្វើការអនុវត្តនូវវិធីសាស្រ្តដ៏សាមញ្ញយ៉ាងមានប្រសិទ្ធិភាពនេះ ក្រុមការងារជាច្រើនប្រើប្រាស់នូវវេទិកានេះក្នុងការពង្រីកដោយស្វ័យប្រវត្តិ និងការអនុវត្តនូវការត្រួតពិនិត្យទៅលើធ្នើរជាច្រើននៅក្នុងរោងចក្រម៉ាស៊ីនធន់ធ្ងន់នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Pat Manning អ្នកគ្រប់គ្រងផ្នែកម៉ាស៊ីនរបស់រោងចក្រ Ford Dagenham Engine Plant និយាយថា “យើងពិតជាកំបែ្លងមែន ដែលប្រើប្រាស់នូវ Robot សម្រាប់ធ្វើកិច្ចការងារនៅពេល ដែលកិច្ចការងារមួយចំនួន គឺត្រូវបានប្រើប្រាស់នូវយន្តហោះ Drone វិញនោះ។ យើងធ្លាប់ធ្វើការនៅក្នុងរយៈកំពស់ 164-feet សម្រាប់ធ្វើកិច្ចការងារចាំបាច់ជាច្រើននៅលើដំបូល និងតំបន់ដែលមានម៉ាស៊ីន។ ពេលនេះ យើងអាចធ្វើការគ្របដណ្តប់ទៅលើរោងចក្រទាំងមូលនៅក្នុងពេលមួយថ្ងៃ ហើយគ្មានបុគ្គលិកណាម្នាក់ដែលរងគ្រោះនៅក្នុងការងារដ៏គ្រោះថ្នាក់នេះទេ។”

មុនពេលដែលយន្តហោះ Drone នេះ បានចាប់ផ្តើមធ្វើការងារលើកធ្ងន់ៗនោះ រាល់ការត្រួតពិនិត្យនីមួយៗ ធ្លាប់ប្រើប្រាស់ពេលវេលាដល់ទៅ 12 ម៉ោងដើម្បីបញ្ចប់ ហើយពេលនេះ វាកាត់បន្ថយពេលវេលាមកត្រឹមតែ 12 នាទីប៉ុណ្ណោះ។ នេះមានន័យថា ការត្រួតពិនិត្យដោយប្រើប្រាស់យន្តហោះ Drone នេះអាចជួយឆែកការងាររោងចក្រទាំងមូលបាននៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ ក្រៅពីអត្ថប្រយោជន៍នៃសុវត្ថិភាព និងការចំណេញពេលវេលានោះ វាមានលក្ខណៈពិសេសមួយទៀត គឺផ្នែកខ្លះនៅក្នុងរោងចក្រមិនត្រូវបានបិទនោះទេ ប៉ុន្តែវាពិតជាចាំបាច់ក្នុងការអនុវត្តទៅលើការត្រួតពិនិត្យជាច្រើន។ យន្តហោះ Drone របស់ក្រុមហ៊ុន Ford អាចធ្វើការត្រួតពិនិត្យទៅលើការធ្លាយខ្យល់ និងការពិនិត្យទៅលើគ្រឿងម៉ាស៊ីនផ្សេងទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន