no-alternative title

ក្រុមហ៊ុន Tesla ចាប់ផ្តើមដឹកជញ្ជូនរថយន្តស៊េរីថ្មី Model 3 ដើម្បីសម្រេចគោលដៅនៃការលក់ក្នុងត្រីមាសទី 3 របស់ខ្លួន

យោងតាមព័ត៌មានរបស់ Carbuzz បានបញ្ជាក់ថា ក្រុមហ៊ុន Tesla មានបំណងចង់ធ្វើការបង្កើននូវតួរលេខនៃការលក់របស់រថយន្តស៊េរីថ្មី Model 3 មុនពេលដល់ចុងត្រីមាសទី 3 នេះ។ មានន័យថា រថយន្តស៊េរីថ្មីនេះ នឹងទៅដល់ដៃរបស់អតិថិជន អោយបានលឿនបំផុតតាមអ្វីដែលអាចធ្វើបាន។ ដើម្បីសម្រេចនូវគោលដៅមួយនេះ ក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើការដឹកជញ្ជូនភ្លាមៗទៅលើរថយន្ត EVs របស់ខ្លួនជាមួយនឹងពាក្យថា “អ្នកមកមុន-ទទួលបានមុន!”

សម្រាប់ព័ត៌មានថ្មីនេះ គឺក្រុមអ្នកតាមដាន ទើបតែបានទទួលពីវេបសាយ Electrek ដែលបានសរសេរថា ក្រុមហ៊ុន Tesla ផ្ញើរអ៊ីម៉ែលទៅកាន់អ្នកកក់ទិញរថយន្តម្នាក់ដោយប្រាប់ពួកគេថា មានចំនួនរថយន្ត Model 3 នៅក្នុងចំនួនកំណត់ណាមួយដែលអាចធ្វើការដឹកជញ្ជូនបានភ្លាមៗ។  ក្រុមហ៊ុន បាននិយាយទៀតថា “នៅក្នុងនាមជាអ្នកកក់មុនគេបំផុតនោះ អ្នកត្រូវអញ្ជើញអោយទទួលបាននូវអត្ថប្រយោជន៍មកមុនគេ និងទទួលបានមុនគេ។ យើងចាប់ធ្វើការពង្រីកនូវការអញ្ជើញនេះ សម្រាប់អ្នកកក់រថយន្ត Model 3 ចាប់ថ្ងៃច័ន្ទទី 10 ខែកញ្ញានេះ។”

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅមិនទាន់ដឹងថា នឹងមានរថយន្ត Model 3s Tesla ប៉ុន្មាននោះទេ ដែលអាចផ្តល់ជូននៅពេលនេះ ប៉ុន្តែ មានការកត់សម្គាល់ផងដែរថា ក្រុមហ៊ុននេះ នឹងចាប់ផ្តើមធ្វើការផលិតនូវរថយន្ត RWD ដែលមិនទាន់ទាក់ទាញអតិថិជនខ្លាំងនៅឡើយទេ។ ក្រុមហ៊ុននេះ មានក្តីសង្ឃឹមថា អ្នកដែលកក់រថយន្តស៊េរីថ្មីនេះ អាចទទួលបានរថយន្ត  Model 3 ហើយពួកគេ ក៏អាចសាកល្បងរថយន្តនេះ ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យបំផុតផងដែរ។

សម្រាប់អ៊ីម៉ែលទាំងនេះ គឺបានបង្ហាញថា អ្នកដែលទទួលយកនូវរថយន្តតម្លៃ $35,000 នេះ នឹងទទួលបានរថយន្តនេះ នៅក្នុងឆ្នាំក្រោយនេះ។ ក្រុមហ៊ុន Tesla មានគោលដៅក្នុងការផលិតនូវរថយន្ត Model 3s ចំនួន 50,000 – 55,000 គ្រឿងនៅក្នុងត្រីមាសទី 3 នេះ។ ត្រឡប់ទៅកានខែកក្កដាវិញនោះ គឺមានការរាយការណ៍ថា ផលិតកម្មមានការកើនឡើងសម្រាប់រថយន្តពីរផ្សេងទៀតរបស់ក្រុមហ៊ុនជាលើកដំបូងបំផុត។ នៅក្នុងត្រីមាសទី 2 នេះ នៅទីបំផុតក្រុមហ៊ុនសម្រេចគោលដៅក្នុងការផលិតរថយន្ត Model 3 sedans ចំនួន 5000 គ្រឿងនៅក្នុងសប្តាហ៍នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន