no-alternative title

Toyota Corolla Touring Sports រថយន្តស៊េរីថ្មី នឹងបង្ហាញខ្លួននៅក្នុងទីក្រុងប៉ារីស

ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Toyota ទើបតែបានប្រកាសចេញនូវព័ត៌មានលម្អិតជាច្រើនរបស់រថយន្តស៊េរីថ្មី Corolla Touring Sports ដែលនឹងបង្ហាញខ្លួនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ Paris Motor Show នៅថ្ងៃទី 2 ខែតុលានេះ។ រថយន្តនេះនឹងបង្ហាញខ្លួនជាមួយនឹងរថយន្ត Corolla ធម្មតា និងរថយន្ត hatchback ស៊េរីថ្មី ដែលនឹងបង្ហាញខ្លួននៅឆ្នាំនេះផងដែរ។ លក្ខណៈខុសគ្នា គឺថារថយន្ត Touring Sports គឺពិតជាមានរូបរាងស្រស់ស្អាតមិនធម្មតានោះទេ។

រថយន្តនេះ ត្រូវបានក្រុមហ៊ុនធ្វើការអភិវឌ្ឍ និងផលិតឡើងនៅក្នុងតំបន់អ៊ឺរ៉ុប ដែលនៅមិនទាន់មានការប្រកាសចេញនូវវត្ត មាននៅក្នុងសហរដ្ឋអាមេរិកនោះទេ ដោយសារតែរថយន្តនេះ នឹងបង្ហាញខ្លួនផ្តាច់មុខនៅក្នុងទ្វីបអ៊ឺរ៉ុបនោះ។ រថយន្តស៊េរីថ្មីនេះនឹងប្រើប្រាស់នូវម៉ាស៊ីនដែលមានកម្លាំង 114 សេះ ប្រភេទ 1.2L turbo gas។ ក្នុងនោះ ក៏មានការប្រើប្រាស់នូវម៉ាស៊ីន Hybrid មួយគូផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Toyota បាននិយាយថា ម៉ាស៊ីន 1.8L engine នេះ គឺជា Version ដែលមានការពង្រឹងទៅលើម៉ាស៊ីនបច្ចុប្បន្ននេះ។ សម្រាប់ម៉ាស៊ីន 2.0L unit គឺជាម៉ាស៊ីនថ្មីដែលមានសមត្ថភាពខ្លាំងក្លា។ ក្រុមហ៊ុន Toyota បានប្រើប្រាស់នូវ MacPherson សម្រាប់កង់ខាងមុខ និង All-New Rear Multilink System នៅខាងក្រោយ ហើយនេះ គឺជារថយន្ត Corolla ដំបូងបំផុតដែលប្រើប្រាស់នូវ Adaptive Variable Suspension។ 

អតិថិជនទាំងអស់អាចជ្រើសរើសនូវជំរើស Touring Sports ជាមួយនឹងបច្ចេកវិទ្យា 3D driver’s meter, premium HUD ដំបូងបំផុត និង JBL GreenEdge Premium sound, wireless phone charging និងប្រព័ន្ធ Toyota Touch multimedia system ផងដែរ។ អ្វីដែលគួរអោយស្តាយនោះ គឺមិនទាន់មានការចង្អុលបង្ហាញច្បាស់លាស់អំពីប្រព័ន្ធ 3D driver’s meter នោះទេ។ ក្រុមហ៊ុន Toyota នឹងផ្តល់នូវការប្រើប្រាស់នូវពណ៌ bi-tone color  ចំនួន 4 សម្រាប់អោយស៊ីគ្នាទៅនឹងតួខ្លួនរបស់រថយន្តនេះ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន