no-alternative title

ក្រុមហ៊ុន Mercedes-Benz យកឈ្នះក្រុមហ៊ុន Tesla នៅក្នុងការផលិតរថយន្តអេឡិចត្រូនិក Electric SUV EQC

រហូតមកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Tesla ត្រូវបានគេមើលឃើញថា នៅតែមានឧបសគ្គជាច្រើនរាប់រយមុនពេលដែលអាចបំពេញនូវគោលដៅរបស់ខ្លួនបាន ដែលបានធ្វើអោយវាក្លាយជាផលចំណេញសម្រាប់ក្រុមហ៊ុនដៃគូប្រកួតប្រជែងនៅក្នុងការដណ្តើមយកនូវចំណែកទីផ្សានេះ ពិសេស នឹងធ្វើអោយដំណើរការរបស់ក្រុមហ៊ុននេះ កាន់តែពិបាកជាមុនផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Mercedes-Benz ត្រូវបានគេមើលឃើញថា គឺបានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយបំផុត ដែលបានបង្ហាញចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនគឺ Mercedes-Benz EQC ។

រថយន្តអេឡិចត្រូនិក SUV ដែលក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញនៅ Stockholm នេះ នឹងចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 2019 នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន CNBC។ ក្រុមហ៊ុនអល្លឺម៉ង់មួយនេះ នឹងចាប់ផ្តើមនូវការផលិតដំបូងបំផុតនៅក្នុងរោងចក្រ Bremen នៅក្នុងប្រទេសអាល្លឺម៉ង់។ លោក Markus Schafer ក្រុមប្រឹក្សារបស់ក្រុមហ៊ុន Mercedes-Benz បាននិយាយថា វិធីសាស្រ្តនេះ នឹងជួយបង្កើនទៅលើប្រសិទ្ធិភាពនៃផលិតកម្មផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Schafer បានប្រាប់ទៅកាន់ CNBC ថា “ការសម្រេចចិត្តរបស់យើងនៅក្នុងការផលិតរថយន្តអគ្គិសនី នៅក្នុងរបៀបដូចគ្នាទៅនឹងរថយន្តជាច្រើនជាមួយនឹងការពង្រឹងទៅលើកម្លាំងម៉ាស៊ីន គឺត្រូវការប្រសិទ្ធិភាពល្អបំផុត ដើម្បីអាចធ្វើការបន្តការធានាទៅលើប្រសិទ្ធិភាពកម្រិតខ្ពស់ និងគុណភាពខ្ពស់នៅក្នុងដំណើរការនៃការផលិត។” ការធ្វើអធិប្បាយជាច្រើន របស់លោក Schafer គឺបានរំលឹកទៅដល់បញ្ហាខ្លះនៃការផលិតរបស់ក្រុមហ៊ុន Tesla ជាមួយនឹងរថយន្ត Model 3 នៅដើមឆ្នាំនេះ។ 

សម្រាប់ថាមពលថ្មរបស់រថយន្ត Mercedes-Benz EQC ត្រូវបានគេរាយការណ៍ថា អាចធ្វើដំណើរបានចម្ងាយដល់ទៅ 450 គីឡូម៉ែត្រ ឬប្រហែលជា 280 ម៉ាយ៍។ បើធៀបជាមួយនឹងរថយន្ត Tesla Model 3 គឺអាចធ្វើដំណើរបានចម្ងាយ 220 ម៉ាយ៍ប៉ុណ្ណោះ។ សម្រាប់ការប្រកួតប្រជែងកាន់តែច្រើនពីក្រុមហ៊ុនផលិតរថយន្តនានានៅពេលនេះ គឺអាចជាផលល្អសម្រាប់អតិថិជនរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Tesla វិញ គឺជាឧបសគ្គដ៏អាក្រក់បំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន