no-alternative title

ក្រុមហ៊ុន BMW និយាយថា នឹងយកបទពិសោធន៍ដែលប្រើនៅលើយន្តហោះ Boeing 777 មកសាកល្បងជាមួយរថយន្តថ្មីរបស់ខ្លួន

Vision iNEXT គឺជាចក្ខុវិស័យថ្មីមួយរបស់ក្រុមហ៊ុន BMW ដែលកន្លងមកត្រូវបានគេប្រើប្រាស់យន្តហោះ Boeing 777។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះ បានប្រកាសថា នឹងយកគំនិតនេះសម្រាប់ធ្វើការបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ខ្លួន ដែលគ្រោងនឹងបង្ហាញវត្តមាននៅក្នុងទីក្រុងធំៗចំនួន 4 គឺទីក្រុង Munich, New York, San Francisco និង Beijing។ ទាក់ទិននឹងរឿងនេះ មានសំណួរលើកឡើងថា តើរថយន្តស៊េរីថ្មីនេះ នឹងមានរូបរាងដូចម្តេចទៅ? សម្រាប់រថយន្តស៊េរីថ្មីនេះ នៃគំនិត Vision iNEXT នេះគឺមានរូបរាងស្រស់ស្អាត និងស៊ិចស៊ីមែនទែនក្នុងការប្រើប្រាស់?

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពព័ត៌មានខាងលើ បានអោយដឹងថា រថយន្តស៊េរីថ្មីនេះ គឺមានភាពទាក់ទាញទៅលើចង្កៀង និងនៅតួទាំងមូលពណ៌ខ្មៅដ៏រលើបរលោងរបស់វា ហើយរថយន្តនេះ នឹងប្រើប្រាស់នូវសេនស័រចំនួន 33 រួមជាមួយនិងប្រព័ន្ធស្វ័យប្រវត្តិ សម្រាប់ជួយអ្នកបើកបរថែមទៀតផង។ រថយន្តនេះ ក៏នឹងប្រើប្រាស់នូវប្រព័ន្ធ “intelligence panel” សម្រាប់ការបើកបរដោយស្វ័យ ប្រវត្តិផងដែរ។ ចក្ខុវិស័យនៃរថយន្ត Vision iNEXT នេះ ត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យា autonomous technology នៅក្នុងឆ្នាំ 2021 ។ សម្រាប់រូបរាង និពណ៌របស់រថយន្តនេះ ពិតជាស្រស់ស្អាតទាក់ទាញមែនទែន។ រ

ថយន្តនេះប្រើប្រាស់នូវប្រព័ន្ធផ្តល់ព័ត៌មាននៅលើអេក្រង់ទំហំធំជាមួយនឹងបច្ចេកវិទ្យា AI infotainment system ជាមួយនឹងការប្រើប្រាស់នូវពាក្យបញ្ជា “Hey BMW”។ សម្រាប់កៅអីខាងក្រោយរបស់រថយន្តនេះគឺមានការវិវត្តន៍ថ្មីជាមួយនឹងប្រព័ន្ធកម្សាន្តយ៉ាងសម្បូរបែបក្នុងការប្រើប្រាស់។ អ្នករចនារបស់ក្រុមហ៊ុន BMW បានប្រើប្រាស់នូវប្រព័ន្ធស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យា AR ដែលធ្វើការបញ្ជាដោយកាយវិការសម្រាប់ធ្វើការគ្រប់គ្រងទៅលើ HVAC និង audio settings។ 

រថយន្តនេះ ក៏មានការផ្លាស់ប្តូរពីការប្រើប្រាស់នូវ “Boost” mode ទៅជា “Ease” mode ដែលអនុញ្ញាតឱ្យពួកគេនិយាយទៅកាន់អ្នកធ្វើដំណើរ ឬការចូលរួមការខល Conference ផងដែរ។ ជាមួយនឹងចក្ខុវិស័យនៃរថយន្ត Vision iNEXT នេះ ក្រុមហ៊ុន BMW មានគោលដៅសម្រាប់ការធ្វើដំណើរដល់ទៅ 600 kilometers (375 miles) សម្រាប់ការបញ្ចូលថាមពលថ្មម្តង៕

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន