no-alternative title

ក្រុមហ៊ុន HGB Group បង្ហាញវត្តមានជាផ្លូវការនូេវរថយន្តម៉ូដែលថ្មី Volvo S90 និង Volvo XC 60 នៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2018 កន្លងទៅនេះ នៅ Exchange Square ក្រុមហ៊ុន HGB Group បានប្រកាសចាប់ដៃជាមួយនិង Volvo ដែលជាក្រុមហ៊ុនផលិតរថ យន្តដ៏ធំរបស់ប្រទេសស៊ុយអែត បានដាក់សម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តជំនាន់ថ្មីចំនួន 2 ម៉ូដែល រួមមានដូចជា រថយន្ត Volvo S90 ដែលជាប្រភេទរថយន្ត Sedan និង Volvo XC60 ដែលជាប្រភេទរថយន្ត SUV នៅក្នុងទីផ្សារប្រទេសកម្ពុជា។ រថយន្ត Premium ទាំងពីរនេះ គឺជារថយន្តដំបូងបង្អស់ និងលក់ដាច់បំផុតនៅក្នុងពិភពលោក។ ពិធីនេះ មានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ដែលរួមមានទាំងភ្ញៀងជាតិ និងអន្តរជាតិជាច្រើនរូប។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Volvo Cambodia បានអោយដឹងថា សំរាប់ការឈានជើងចូលមកកាន់កម្ពុជានៅពេលនេះ គឺមានលក់រថយន្តប្រភេទទំនើបចំនួន 2 ម៉ូដែលប៉ុណ្ណោះ គឺរថយន្ត Volvo S90 និង Volvo XC 60។ សូមជំរាបថា Volvo គឺជារថយន្តដែលនាំចូលដោយមកពីប្រទេស ស៊ុយអ៊ែត មានប្រវត្តិតាំងពីឆ្នាំ 1927 មកម៉្លេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

វត្តមាននៃរថយន្ត Volvo មកកាន់កម្ពុជា នៅពេលនេះ ត្រូវបានធ្វើការនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group ដែលជាលក្រុមហ៊ុននាំចូលរថយន្តដ៏ធំមួយនៅកម្ពុជា ដែលកំពុងតែមានភាពជោកជ័យយ៉ាងខ្លាំង។ 

Volvo S90 ជារថយន្តប្រភេទ Sedan រីឯ Volvo XC 60 គឺជាប្រភេទរថយន្ត SUV ដ៏ប្រណិត ដែលផ្តល់ផាសុកភាពបំផុតនៅក្នុងការធ្វើដំណើរមិនថាផ្លូវចិត្ត ឬផ្លូវការឆ្ងាយនោះទេ ជាពិសេសជាមួយនិងកំលាំងខ្លាំង រួមនឹងអំពូល LED ខាងមុខ និងខាងក្រោយ ហើយចង្កូតមានកំដៅបានធ្វើអោយរថយន្តទាំងពីរម៉ូដែលនេះ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។

ផ្នែកខាងក្នុងនៃរថយន្តទាំងពីនេះ គឺត្រូវបានក្រុមហ៊ុនបំពាក់ Smart Key និងម៉ាញេជំនាន់ថ្មី ដែលអាចជ្រើសរើសម៉ាកល្បី Harman Kardon បានផងដែរ ជាពិសេសនោះ គឺមានភ្ជាប់មកជាមួយនូវប្រព័ន្ធភ្ជាប់ទំនាក់ទំនងយ៉ាទងទំនើប ដែលអាចភ្ជាប់ជាមួយទូរស័ព្ទបាន អនុញាតអោយអ្នកប្រើប្រាស់ធ្វើការបញ្ជាទៅលើមុខងារផ្សេងៗបានតយ៉ងរលូន។

នៅលើរថយន្តនេះ មានភ្ជាប់នូវប្រពន័្ធពោងសុវត្ថិភាពការពារអ្នកដំណើរចំនួន 8 គ្រាប់ និងជារថយន្តដែលបានបំពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងពោងសុវត្ថិភាពនៅចំហៀងកៅអី មុនគេបង្អស់លើកពិភពលោក។ ផ្នែកខាងក្នុងនេះ គឺមានកៅអីស្បែកសស្វ័យប្រវត្តិរួមនឹងការបំពាក់គ្រឿងហ្វាមីកាដែលមានគុណភាពខ្ពស់ មានភាពរលើបរលោង នឹងអាចអោយអតិថិជនជ្រើសរើសពណ៍បានតាមតំរូវការថែមទៀតផង។

អ្វីដែលចាប់បំផុតសម្រាប់ Volvo S90 និង Volvo XC 60 ឆ្នាំ 2019 នេះ គឺក្រុមហ៊ុនរថយន្តទំនើបរបស់ប្រទេសស៊ុយអែតមួយនេះ បំពាក់នូវប្រពន័្ធចូលចតអូតូ ហើយថែមទាំងមានមុខងារអោយសញ្ញាពេលចូលចត ក៏ដូចជា ថយក្រោយជៀសវាងការប៉ះទង្កិចពីខាងក្រោយបានយ៉ាងមានប្រសិទ្ធិភាព ក្នុងនោះក៏មានប្រពន័្ធកំណត់ល្បឿនបើកបរ ដែលមានការបង្ហាញល្បឿន និងគីឡូនៅលើកញ្ចក់រថយន្តផងដែរ។ 

Volvo S90 និង Volvo XC 60 ឆ្នាំ 2019 ក៏មានភ្ជាប់ជាមួយនឹងប្រពន័្ធអោយដំណឹងពេលបើកចេញពីគន្លងផ្លូវ កាមេរ៉ាជុំវិញ 360 ដឺក្រេ រួមនឹង Sensor នៅជុំវិញ ព្រមទាំងប្រពន័្ធឡើងចំណោត និងចុះចំណោត ហើយនិងប្រពន័្ធទប់លំនឹងរថយន្តបានល្អបំផុត។ ជាមួយគ្នានេះ រថយន្តក៏អាចសន្សំសំចៃប្រេងបានខ្ពស់ផងដែរ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន