no-alternative title

Toyota ត្រៀមខ្លួនក្នុងការបង្ហាញរថយន្ត Hybrid ដ៏ស្រស់ស្អាតជំនាន់ថ្មីមួយទៀតជាមួយនឹងអនុភាពខ្លាំងក្លាមិនធម្មតានោះទេ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនើផលិតរថយន្តជាចច្រើន មានការបោះជំហានយ៉ាងខ្លាំង ជាមួយនឹងរថយន្តប្រភេទ Hybrids និងរថយន្តអគ្គិសនី។ ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ក៏បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងអស់នេះផងដែរ ដែលធ្វើបាននឹងកំពុងតែរឿងនេះ។ បច្ចេកវិទ្យា Hybrid ត្រូវបានប្រកាសនៅក្នុងទ្វីបអ៊ឺរ៉ុបដោយក្រុមហ៊ុន Toyota នៅក្នុងឆ្នាំ 2000 ហើយនៅក្នុងរយៈពេល 18 ឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះ បានលក់រថយន្តនេះបានដល់ទៅ 2 លានគ្រឿងឯណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តស៊េរីថ្មី Toyota C-HR Hybrid ដែលមានលេខរៀងទី 2 លាននេះ គឺត្រូវបានលក់ទៅកាន់លោកស្រី Magdalena Sobolewska-Bereza ដោយក្រុមហ៊ុនចែកចាយមួយ នៅក្នុង Warsaw នៃប្រទេសប៉ូឡូញ ។  លោកស្រី ត្រូវបានក្រុមហ៊ុនផ្តល់នូវការប្រើប្រាស់ប្រេងឥន្ធនៈរយៈពេលមួយឆ្នាំឥតគិតថ្លៃផងដែរ។ ប្រសិនបើរថយន្ត C-HR Hybrid គឺជារថយន្តដែលលក់ដាច់បំផុតនៃរថយន្ត Toyota hybrid នៅក្នុងតំបន់អ៊ឺរ៉ុបនោះ ការប្រើប្រាស់នូវប្រេងឥន្ធនៈ គឺមិនមែនជាជម្រើសល្អនោះទេ។

ជាមួយនឹងការបោះជំហានថ្មីរបស់ក្រុមហ៊ុន Toyota គឺមានគោលដៅកាត់បន្ថយនូវការប្រើប្រាស់ប្រេងឥន្ធនៈ អោយបាន 90% នៅក្នុងឆ្នាំ 2050។ ដោយពេលនេះ Toyota បានពង្រីកនូវសក្តានុពលរបស់ខ្លួនតាមរយៈការបញ្ចេញនូវរថយន្ត Prius Hybrids ដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 1997។ ហើយក្រុមហ៊ុននេះ បានលក់រថយន្ត Hybrid ចំនួន 1.2 លានគ្រឿង ជាមួយនឹងរថយន្ត Hybrid ចំនួន 34 ប្រភេទផ្សេងគ្នា ដែលបានដាក់លក់ច្រើនជាង 90 ប្រទេសនៅលើពិភពលោក។

សព្វថ្ងៃនេះ រថយន្ត Hybrid ដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិក គឺជារថយន្ត Toyota Prius Liftback ស្របពេលដែលរថយន្ត RAV4 គឺជារថយន្ត Hybrid Crossover ដែលពេញនិយមបំផុតក្នុងការប្រើប្រាស់នោះ។ នៅក្នុងការចំណាយទៅលើរថយន្តប្រើប្រាស់ប្រេងឥន្ធនៈនោះ ក្រុមហ៊ុន Toyota ក៏ចំណាយពេលមួយផ្នែករបស់ខ្លួននៅក្នុងការអភិវឌ្ឍទៅលើរថយន្ត Hybrid ដែលមានតម្លៃសមរម្យ រថយន្តអេឡិចត្រូនិក និងបច្ចេកវិទ្យា នៃការប្រើប្រាស់កោសិកាប្រេងផងដែរ។

នៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំនេះ វិស័យនៃការផលិតរថយន្តនេះ គឺមានការផ្លាស់ប្តូរយ៉ាងលឿន ហើយក៏មានការបោះជំហានកាន់តែខ្លាំងទៅលើផ្នែករថយន្តអេឡិចត្រូនិចផងដែរ។ នៅក្នុងរយៈពេល 10 ឆ្នាំ ក្រុមហ៊ុន Toyota លក់រថយន្ត Hybrid នេះបាន 1 លានគ្រឿង និង 8 ខែទៀត គឺលក់បានរថយន្ត 1 លានគ្រឿងទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន