no-alternative title

ក្រុមហ៊ុន Volkswagen គ្រោងនឹងសាងសង់រោងចក្រថ្មីមួយទៀតនៅអាមេរិក ដើម្បីផលិតរថយន្តអេឡិចត្រូនិក

បើក្រឡេកទៅមើលលើទីផ្សាររថយន្ត ឃើញថា បដិវត្តន៍នៃរថយន្តអគ្គិសនី EV របស់ក្រុមហ៊ុន Volkswagen នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ ស្របពេលដែលការផលិតរថយន្តគ្រឿងអេឡិចត្រូនិក នៅក្នុងសហរដ្ឋអាមេរិក ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅក្នុងរោងចក្រ Chattanooga នៅ Tennessee។ ពេលនេះ ក្រុមហ៊ុនផលិតរថយន្តនេះ បានបញ្ជាក់ថា ខ្លួននឹងធ្វើការបង្កើតនូវរោងចក្រថ្មីមួយនៅក្នុងអាមេរិកខាងជើង ដើម្បីធ្វើការផលិតរថយន្តអេឡិចត្រូនិច។ ក្រុមហ៊ុន Volkswagen បាននិយាយថា រោងចក្ររបស់ខ្លួននឹងចាប់ផ្តើមបើកដំណើរការនៅឆ្នាំ 2022 ប៉ុន្តែសម្រាប់ទីតាំងជាក់លាក់របស់វានៅមិនទាន់បញ្ជាក់នៅឡើយទេ។

លោក Thomas Ulbrich សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Volkswagen បាននិយាយថា “ក្រុមហ៊ុននៅមិនទាន់មានការសម្រេចចិត្តណាមួយកើតឡើងរហូតមកទល់ពេលនេះទេ។ យើងគិតថា រោងចក្រថ្មីនេះ សាកសមសម្រាប់រោងចក្រនៅក្នុង Chattanooga ប៉ុន្តែនៅមិនទាន់មានគម្រោងច្រើនជាងនេះទៀតនោះទេ។ ” ផ្អែកទៅលើសម្តីរបស់គាត់នោះ ហាក់ដូចជារោងចក្រ Chattanooga នឹងធ្វើការពង្រីកទៅលើការផលិតរថយន្តអគ្គិសនី ជាពិសេសគឺការផលិតទៅលើរថយន្ត Atlas SUV និងរថយន្ត Passat sedan ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រោងចក្រថ្មីនៅក្នុងសហរដ្ឋអាមេរិកខាងជើងនេះនឹងក្លាយជារោងចក្រមួយនៅក្នុងការផលិតរថយន្តមួយក្នុងចំណោមរថយន្តអគ្គិសនីចំនួន 16 គ្រឿងដែលក្រុមហ៊ុនបច្ចេកវិទ្យា VW នឹងធ្វើការផលិតនៅក្នុងឆ្នាំ 2022 ដែលជាផ្នែកមួយនៃការវិនិយោគទឹកប្រាក់ 40 ពាន់លានដុល្លារអាមេរិក។ ភាគច្រើននៃរថយន្តនេះគឺសិ្ថតនៅក្នុងប្រទេសចិន ដែលពីរម៉ូដែលនឹងជួយក្រុមហ៊ុន Volkswagen ក្នុងការជៀសវាងទៅលើការបង់ពន្ធទៅលើការលក់រថយន្តអគ្គិសនីនៅទីនេះ។ សម្រាប់រថយន្តផ្សេងទៀតគឺសិ្ថតនៅក្នុងអ៊ឺរ៉ុប។

ថ្មីៗនេះ រថយន្តអគ្គិសនី e-Golf EV នឹងធ្វើការផលិតនៅក្នុងរោងចក្រជាច្រើននៅក្នុង Wolfsburg និង Dresden នៅក្នុងប្រទេស អាល្លឺម៉ង់។ នៅឆ្នាំក្រោយនេះ រោងចក្រ Zwickau របស់ក្រុមហ៊ុន Volkswagen រួមទាំងនៅក្នុងអាល្លឺម៉ង់នឹងត្រូវផ្លាស់ប្តូរទៅជារោងចក្រផលិតរថយន្តអគ្គិសនីដែលមានសមត្ថភាពនៅក្នុងការផលិតរថយន្តចំនួន 330,000 គ្រឿងនៅក្នុងរយៈពេលមួយឆ្នាំជាមួយនឹងការចាប់ផ្តើមទៅលើរថយន្ត I.D. hatchback និង I.D. Crozz Crossover ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន