no-alternative title

ក្រុមហ៊ុន Mazda បានបញ្ជាក់ថា ម៉ូដែល CX-3 ឆ្នាំ 2019 នឹងមានទំហំធំជាងមុន ហើយនិងមានសមត្ថភាពខ្លាំងក្លាជាងមុន

បច្ចុប្បន្ននេះ Mazda CX-3 គឺជារថយន្តមួយ ដែលមានការពេញនិយមបំផុតដោយសារតែជា វាគឺជារថយន្ត Crossover ដែលមានរូបរាងតូចយ៉ាងស្រស់ស្អាតបំផុត។ ថ្មីៗនេះ ក្រុមហ៊ុន Mazda បានធ្វើកំណែទម្រង់ទៅលើរថយន្តស៊េរីថ្មី CX-3 សម្រាប់ឆ្នាំ 2019 ជាមួយនឹងស្តង់ដារថ្មី និងប្រព័ន្ធសុវត្ថិភាពថ្មីៗជាច្រើន និងមានការផ្លាស់ប្តូរមួយចំនួនទៀតផងដែរ។ រូបរាងរបស់រថយន្តស៊េរីថ្មីនេះគឺពិតជាទាក់ទាញ ហើយវាមានរូបរាងស្ព័រផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ Go Auto អោយដឹងថា នេះជាការផ្លាស់ប្តូរជំនាន់ចុងក្រោយ។ រថយន្តស៊េរីថ្មី CX-3 នេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2020 ជាមួយនឹងការផ្លាស់ប្តូរជាច្រើនបើធៀបជាមួយនឹងម៉ូដែលបច្ចុប្បន្ននេះ។ សម្រាប់ម៉ូដែលបច្ចុប្បន្ននេះ និងរថយន្តស៊េរីថ្មីនេះ គឺមានលក្ខណៈខុសប្លែកគ្នា។ សម្រាប់រថយន្ត CX-3 បច្ចុប្បន្ននេះ គឺស្រដៀងគ្នាទៅនឹងរថយន្ត Mazda2 ប៉ុន្តែសម្រាប់រថយន្តជំនាន់ក្រោយនេះ គឺផ្អែកទៅលើរថយន្ត Mazda3 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំនេះ នៅក្នុងព្រឹត្តិការណ៍ LA Auto Show។ រថយន្តស៊េរីថ្មី CX-3 អាចធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្តធំៗដូចជា Toyota C-HR និង Hyundai Kona ។

ជាមួយនឹងការផ្លាស់ប្តូរនេះ រថយន្ត CX-3 នេះ នឹងទទួលបានការប្រើប្រាស់ម៉ាស៊ីនថ្មី SkyActivX Engine ជាមួយនឹងចង្កឹះលេខអូតូ ឬលេខដៃ 6វគ្គ។ សម្រាប់ការផ្លាស់ប្តូរជាច្រើនទៀត គឺមានដូចជាការប្រើប្រាស់កៅអីអង្គុយជាមួយនឹងផាសុកភាពប្រសើរជាងមុន ការបង្កើនទៅលើទំហំអង្គុយ និងការបើកបរកាន់តែងាយស្រួលថែមទៀត។ 

តាមការបញ្ជាក់របស់លោក Kiyoshi Fujiwara អគ្គនាយករបស់ក្រុមហ៊ុន Mazda Motor Company បានអោយដឹងថា រថយន្ត CX-3 ជំនានៈថ្មីនេះ ប្រើប្រាស់នូវ multi-link rear suspension សម្រាប់ធ្វើការកាត់បន្ថយទៅលើសំឡេងរំខានថែមទៀតនេះ។ លោកបានបន្ថែមថា “ដោយសារតែយើងទទួលបាននូវការត្អូញត្អែរជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយនោះ នៅពេលនេះ យើងបានធ្វើការផ្លាស់ប្តូរជាច្រើន ហើយរថយន្តស៊េរីថ្មី CX-3 នឹងអាចធ្វើការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅលើទីផ្សារ៕”

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន