no-alternative title

ក្រុមហ៊ុន Hyundai Camko Motor បង្ហាញរថយន្ដ The All New SantaFe ជំនាន់ទី 4 របស់ខ្លួននៅកម្ពុជា

នៅថ្ងៃទី27 ខែកញ្ញា ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ (Hyundai Camko Motor) បាននាំមកនូវរថយន្ត Hyundai SantaFe ឆ្នាំ2019 ដែលជារថយន្តទំនើប និងជឿនលឿន ចុងក្រោយរបស់ក្រុមហ៊ុន Hyundai ដែលមិនធ្លាប់មានត្រូវបានដាក់បង្ហាញលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ពិសេសមួយ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលមានការអញ្ជើញភ្ញៀវកិត្តិយស និងប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន បានស្វែងយល់ នឹងទទួលបានបទពិសោធន៍ពិតៗនៃរថយន្ដហ៊ីយ៉ាន់ដាយ The All New SantaFe ស៊េរីឆ្នាំ 2019។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកប្រាយ អ៊ែន ខូ (Brian KO) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor បានមានប្រសាសន៍អោយដឹងថា "ការរចនាដ៏ប្រណីត នៃផ្នែកខាងក្រៅ ផ្ទៃខាងក្នុង រួមជាមួយនឹងបច្ចេកវិជ្ជាទំនើប ដែលតែងតែជា ស្តង់ដារនៃរថយន្ដ Santa Fe ឥឡូវនេះ យើងមានសេចក្តីរីករាយណាស់ក្នុងការបើកបង្ហាញជាផ្លូវការ រថយន្ដជំនាន់ទី 4 របស់ Santa Fe នៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យការរចនាថ្មីនៃរថយន្ដហ៊ីយ៉ាន់ដាយ Santa Fe ជំនាន់ទី 4 គឺមានរួមបញ្ចូលទាំងការការរចនាខុសប្លែកពីម៉ូឌែលមុនទាំងផ្នែកខាងក្រៅ ផ្ទៃខាងក្នុង ជាមួយនឹង លក្ខណៈ បច្ចេកវិជ្ជា Smart Sense ប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន Hyundai ដែលនាំមកនូវរថយន្ត បែបលក្ខណៈគ្រួសារស៊េរីចុងក្រោយ។

លោកបានលើកឡើងបន្ថែមទៀតថា "រថយន្ដហ៊ីយ៉ាន់ដាយ The All New Santa Fe ស៊េរីឆ្នាំ 2019 បានឈ្នះពានរង្វាន់សុវត្ថិភាពសុវត្ថិភាព Top Safety ឆ្នាំ 2018" ដែលនេះ គឺជាពានរង្វាន់  សុវត្ថិភាពខ្ពស់បំផុតពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវ៉េ (IIHS)។ Santa Fe ស៊េរីឆ្នាំ 2019 ដែលមានលក្ខណៈសុវត្ថិភាពពិសេសដូចជា ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធចាប់សញ្ញានិងឲ្យដំណឹងនៅពេលមានរថយន្ដផ្សេងកំពុងជែង  ប្រព័ន្ធសោរទ្វារសុវត្ថិភាពសម្រាប់កុមារ, ហ្វ្រាំងដៃរថយន្តអេឡិចត្រូនិច ប្រព័ន្ធរក្សាលំនឹងអេឡិចត្រូនិច រួមជាមួយនឹងអេក្រង់ Heads-Up បង្ហាញអ្នកនូវព័ត៌មានសំខាន់ៗ ទាំងអស់ដោយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវឡើយ។

មួយវិញទៀត រថយន្ដ SantaFe ស៊េរីឆ្នាំ 2019 ក៏មានបំពាក់លក្ខណៈពិសេសដំបូងបង្អស់ របស់ពិភពលោក គឺ ប្រព័ន្ធ Rear Occupant Alert ដែលជាប្រព័ន្ធត្រួតពិនិត្យកៅអីខាងក្រោយដោយប្រើឧបករណ៍ចាប់សញ្ញានិងឲ្យដំណឹងជាសំឡេង នៅពេលដែលរកឃើញថានៅមានកុមារឬសត្វចិញ្ចឹមនៅក្នុងរថយន្ដនៅឡើយខណៈ ដែលអ្នកបើកបរបានចាកចេញពីរថយន្ដហើយនោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់កូនក្មេង ឬក៏សត្វចិញ្ចឹមជាយថាហេតុ។ 

លើសពីនេះទៅទៀតទាំងអ្នកបើកបរ និងអ្នកដំណើរនឹងមានឱកាសរីករាយជាមួយភាពងាយស្រួលបំផុតដូចជាឧបករណ៍សាកទូរស័ព្ទឥតខ្សែ (Wireless Charger) កៅអីខ្យល់ក្ដៅ និងត្រជាក់ រួមជាមួយ អេក្រង់ថាច់ស្រ្គីនអណ្ដែត ទំហំ 7 អ៊ីង ភ្ជាប់មកជាមួយនឹងកម្មវិធីកម្សាន្ត កម្មវិធី Apple CarPlay ឬ Android Auto ផងដែរ។ ចុងក្រោយបង្អស់វារួមបញ្ចូលជាមួយនឹងកាម៉េរាមើលជុំវិញរថយន្ដ របង្ហាញទិដ្ឋភាព 360 ដឺក្រេដែលអាចជួយអ្នកងាយស្រួលក្នុងការចត ឬបើកនៅកន្លែងចង្អៀត ដើម្បីចៀសវៀងការប៉ះទង្គិចផ្សេងៗ។

រថយន្តហ៊ីយ៉ាន់ដាយ The All New SantaFe ឆ្នាំ 2019 បំពាក់ប្រព័ន្ធសារ៉េកៅអី Power Seat ទាំងនៅកៅអីអ្នកបើកបរនិងអ្នករួមដំណើរនៅកៅអីខាងមុខហើយ ក៏អាចរីករាយជាមួយកៅអីខ្យល់ក្ដៅ និងខ្យល់ត្រជាក់ផងដែរ។ ហើយនៅកៅអីជួរទី២មានបំពាក់ប៊ូតុង One-Touch Walk in អាចចុចឲ្យកៅអីជួរទីពីរនេះរំកិលមកមុខអូតូដើម្បីងាយស្រួលចូលទៅអង្គុយកៅអីជួរទី៣ផងដែរ។ អ្នកក៏អាចទទួលយកពិសោធន៍ជាមួយនឹងកន្លែងដាក់ជើងទូលាយ ល្អបំផុតសម្រាប់អ្នករួមដំណើរដែលមានកម្ពស់ខ្ពស់។ ហើយកញ្ចក់ទ្វាចំហៀងធំជាងមុន 41 ភាគរយ បួករួមជាមួយដំបូលកញ្ចក់ Panoramaដែលលោកអ្នកអាចមើលទេសភាពមេឃពណ៌ខៀវបានយ៉ាងស្រស់ស្អាត។ 

រថយន្ដហ៊ីយ៉ាន់ដាយ The All New Santa Fe  2019 បំពាក់ម៉ាស៊ីនម៉ាស៊ូត 2.2L ជាមួយកម្លាំង 200 សេះ មានចង្កឹះលេខ 8 វគ្គ ជួយកាត់បន្ថយការស៊ីប្រេងយ៉ាងមានប្រសិទ្ធិភាព។  ប្រព័ន្ធ HTRAC ត្រូវបានបំពាក់ដើម្បីតាមដានល្បឿនរថយន្តនិងស្ថានភាពផ្លូវ  ផ្តល់នូវការអូសទាញ នៅពេលចាំបាច់ដូចជាបើកបរនៅលើផ្លូវកោង ឬរអិល ដើម្បីធានាសុវត្ថិភាពនៅពេលបើកបរយ៉ាងមានប្រសិទ្ធិភាព។ ព័ត៌មានបន្ថែមសូមរីករាយទស្សនាអគារតាំងបង្ហាញរថយន្ដរបស់ក្រុមហ៊ុន Hyundai នៅជាប់សណ្ឋាគាភ្នំពេញ មហាវិថីព្រះមុន្នីវង្ស ឬ www.camko-motor.com ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន