no-alternative title

Nissan មានក្តីរំពឹងខ្ពស់សម្រាប់ការចេញលក់រថយន្ត Altima 2019 ក្រោយពេលដែលក្រុមហ៊ុនផ្សេងមិនសូវចាប់អារម្មណ៍

នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Ford និង Fiat Chrysler Automobiles ហាក់ដូចជាដកខ្លួនចេញពីការលក់រថយន្តប្រភេទ Sedan ដែលបានធ្វើអោយក្រុមហ៊ុន Nissan មានក្តីរំពឹងខ្ពស់សម្រាប់ការផលិតរថយន្ត Altima sedan ស៊េរីថ្មី ដែលនឹងមកដល់ហាងលក់ Showrooms ជាច្រើននៅក្នុងសហរដ្ឋអាមេរិកនៅខែក្រោយនេះ។ លោក Bruce Pillard ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Altima បាននិយាយថា Version ថ្មីនេះ គឺជារថយន្ត Sedan ទំហំកណ្តាលដែលជាការវិនិយោគខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Nissan។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តថ្មីនេះ គឺមានការរួមបញ្ចូលគ្នានូវ Platform ជាច្រើនជាមួយនឹងប្រព័ន្ធ All-Wheel-Drive System ហើយរថយន្តនេះ ក៏នឹងប្រើប្រាស់នូវម៉ាស៊ីន VC-Turbo Engine ថែមទៀតផង។ ក្រុមហ៊ុន Nissan ពិតជាមានសង្ឃឹមខ្ពស់មែនទែន ជាមួយនឹងស្ទាយ៍ថ្មីរបស់រថយន្ត Altima រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ហើយនិងដំណើរការរបស់រថយន្តនេះ គឺដោយសារតែ នេះគឺជារថយន្ត Nissan Sedan ដំបូងបំផុត ដែលមានមុខងារសំខាន់ៗដូចនឹងរថយន្ត Crossovers។ រថយន្តស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Detroit Auto Show 2019 នៅក្នុងខែមករានៅឆ្នាំក្រោយនេះហើយ។ 

លោក Bruce Pillard បាននិយាយទៀតថា អនាគត គឺបានភ្លឺស្វាងហើយ ដោយសារតែរថយន្ត Sedan អាចនឹងមានការពេញនិយមឡើងវិញនាពេលដ៏ខ្លីនេះ។ យោងតាមការបញ្ជាក់ពីទិន្នន័យរបស់ក្រុមហ៊ុន IHS បានបញ្ជាក់អោយដឹងថា ការលក់របស់រថយន្តម៉ូដែលទ្វារ 4 រួមមានរថយន្ត Subcompacts និង Full-size នៅក្នុងទីផ្សារសហរដ្ឋអាមេរិក នាពេលកន្លមក គឺមានការធ្លាក់ចុះ 25% នៅក្នុងរយៈពេល 7 ខែនៅក្នុងឆ្នាំនេះ ស្របពេលដែលរថយន្ត Midsize Sedans គឺមាន 1 ភាគ 3 នៃការលក់រថយន្តនៅក្នុងសហរដ្ឋអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន