no-alternative title

ក្រុមហ៊ុន Jaguar និង Land Rover នឹងចាប់ផ្តើមផ្តល់នូវកម្មវិធី CarPlay និង Android Auto នៅពេលដ៏ខ្លីនេះ

នៅពេលដ៏ខ្លីនេះ ក្រុមហ៊ុន Jaguar និង Land Rover នឹងធ្វើការផ្តល់ជូននូវកម្មវិធី CarPlay និង Android Auto នៅក្នុងរថយន្តស៊េរីថ្មី និងម៉ូដែលរថយន្តដែលមានស្រាប់ជាច្រើនទៀត ដែលកំពុងតែមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ទៅកាន់ MacRumors ថា ចាប់ពីរថយន្តស៊េរីឆ្នាំ 2019 របស់រថយន្តម៉ូដែល Jaguar និង Land Rover  នឹងបំពាក់នូវប្រព័ន្ធ InControl Touch Pro ឬ Touch Pro Duo infotainment systems ដែលអាចធ្វើការភ្ជាប់ជាមួយនឹងស្មាតហ្វូនជាច្រើនបានតាមកញ្ចប់នៃការតភ្ជាប់នៃកម្មវិធី CarPlay  និង Android Auto។

ក្រុមហ៊ុន Jaguar  និង Land Rover បាននិយាយថា កញ្ចប់នៃការតភ្ជាប់ស្មាតហ្វូននេះ នឹងក្លាយជាជម្រើសមួយនៃរថយន្តស៊េរីថ្មី ឬរថយន្តដែលចេញពីរោងចក្ររួចហើយជាមួយនឹងតម្លៃត្រឹមតែ $280 ប៉ុណ្នះ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់រថយន្ត Jaguar និង Land Rover ជាមួយនឹងការប្រើប្រាស់នូវ InControl Touch Pro ឬប្រព័ន្ធ Touch Pro Duo infotainment system ជាមួយនឹងការប្រើប្រាស់ទៅលើកម្មវិធី CarPlay និង Android Auto។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Jaguar និង Land Rover មិនបានធ្វើការផ្តល់នូវកាលបរិច្ឆេទជាក់លាក់មួយ នៅពេលដែលរថយន្តស៊េរីថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធ CarPlay និង Android Auto ដែលនឹងមកដល់សម្រាប់ក្រុមហ៊ុនចែកចាយជាច្រើននៅក្នុងសហរដ្ឋអាមេរិក ឬការអាប់ឌែតបាននៅពេលណានោះទេ។ គួរបញ្ជាក់ថា ឆ្នាំ 2018 គឺជាឆ្នាំដែលជោគជ័យសម្រាប់ការប្រើប្រាស់នូវ CarPlay ជាមួយនឹងរថយន្តជាច្រើនដូចជា Toyota និង Lexus, Mazda ជាដើម។ ពេលនេះ Jaguar និង Land Rover ក៏បានចាប់ផ្តើមនូវការផ្តល់ជូននូវកម្មវិធី Apple software platform សម្រាប់អតិថិជនផងដែរ។ តោងតាមវិបសាយរបស់ក្រុមហ៊ុន Apple បានផ្សាយថា កម្មវិធី CarPlay នេះ គឺអាចដំណើរការបាននៅលើរថយន្តជាង 400 ម៉ូដែលនៅក្នុងសហរដ្ឋអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន