no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ពិភពអេឡិចត្រូនិក៖ រថយន្ត Mazda CX-5 ឆ្នាំ 2019 អាចនឹងប្រើប្រាស់នូវម៉ាស៊ីន Turbocharged មានកម្លាំងខ្លាំងក្លាជាងមុន

Mazda CX-5 គឺជារថយន្តស៊េរីថ្មីប្រភេទ Crossover ដែលមានរូបរាងល្មមក្នុងការប្រើប្រាស់ បំពាក់នូវម៉ាស៊ីនប្រភេទ 2.5-Liter SkyActiv Four-Cylinder ដែលមានកម្លាំងខ្លាំងដល់ទៅ 187 សេះ។ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានផ្តោតទៅលើម៉ាស៊ីន Turbocharged Version របស់រថយន្ត CX-5 ដែលមានម៉ាស៊ីនដូចគ្នាទៅនឹងរថយន្ត Mazda-6 និង CX-9 ជាមួយនឹងកម្លាំងដល់ទៅ 250 សេះ និងកម្លាំងរមួលដល់ទៅ 310 lb-ft។

ថ្មីៗនេះ មានប្រភពព័ត៍មានមួយ បានបញ្ជាក់ថា រថយន្ត CX-5 ឆ្នាំ 2019 នឹងប្រើប្រាស់នូវម៉ាស៊ីន 2.5-Liter TurboCharged Gas Engine។ អ្នកប្រើប្រាស់ម្នាក់នៅលើ Reddit ក៏បានបង្ហោះ អំពីព័ត៌មានមួយចំនួនរបស់រថយន្ត CX-5 ឆ្នាំ 2019 នេះដែរ។ អ្នកប្រើប្រាស់ Reddit រូបនោះមានឈ្មោះថា wnightmare187 ដោយគេបាននិយាយថា “ខ្ញុំទៅកាន់ហាងលក់ ដើម្បីធ្វើការទិញរថយន្ត Mazda 6GT ឆ្នាំ 2018 ហើយអ្នកលក់ក៏បង្ហាញខ្ញុំអំពីការអាប់ឌែតសម្រាប់រថយន្ត 2019 នេះ ផងដែរ។ ដូចគ្នាទៅនឹងរថយន្ត CX-5 នឹងមានការ Upgrade ពិសេស គឹម៉ាស៊ីនប្រើប្រាស់ប្រេងម៉ាស៊ូតរបស់វាតែម្តង។

នៅក្នុងឯកសារនេះ បានលើកឡើងអំពីជម្រើសនៃម៉ាស៊ីនជាច្រើនរួមមាន SkyActiv-G 2.5 T Engine ជាមួយនឹងមុខងារ Dynamic Pressure Turbo។ ហើយការ Update ផ្សេងទៀត គឺមានដូចជា Apple CarPlay និង Android Auto ការរចនាជាថ្មីទៅលើកៅអីអង្គុយ កញ្ចក់ និងការពង្រឹងទៅលើផាសុកភាពនៃកៅអីអង្គុយខាងក្រោយជាដើម។

អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ គឺការផ្តោតទៅលើអ្វីមួយដែលមានឈ្មោះហៅថា "G-Vectoring Control Plus។ G-Vectoring Control ត្រូវប្រើប្រាស់នៅលើរថយន្ត Mazda ជាច្រើន ហើយវាក៏មានការ Update ទៅលើរថយន្ត CX-5 នេះ ផងដែរ។ នៅក្នុងឯកសារនេះ គឺមិនមានការទម្លាយជាផ្លូវការដោយក្រុមហ៊ុន Mazda នោះទេ ប៉ុន្តេរថយន្ត turbocharged CX-5 ពិតជាមានសមត្ថភាពមិនខ្លាំងក្លានោះទេក្នុងការប្រើប្រាស់៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម