no-alternative title

ក្រុមហ៊ុន Volvo បានបញ្ចេញរថយន្តស៊េរីថ្មី S60 ដែលមានរូបរាងស្រស់ស្អាតទាក់ចិត្តបំផុត

នៅពេលដែលអ្នកនិយាយអំពីប្រព័ន្ធសុវត្ថិភាព និងរថយន្តនោះ មនុស្សភាគច្រើនគិតដល់រថយន្ត Volvo។ ជាច្រើនទសវត្សន៍មកហើយនោះ ប្រព័ន្ធសុវត្ថិភាពនៅតែជារឿងចោទចម្បងមួយ។ នៅក្នុងពិភពលោកនេះ កំពុងតែមានការកើនឡើងនៃកំណើនរថយន្ត ម៉ូតូ កង់នៅក្នុងទីក្រុងនិងទីប្រជុំជនដែលបានធ្វើឱ្យរថយន្តជាច្រើន ត្រូវធ្វើការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពក្នុងគោលដៅការពារគ្រោះថ្នាក់ដែលអាចកើតឡើងជាយថហេតុនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការការពារទៅលើប្រព័ន្ធសុវត្ថិភាពនេះ ក្រុមហ៊ុន Volvo គឺជាម៉ាករថយន្តដ៏ល្បីមួយរបស់អាល្លឺម៉ង់ ដែលទើបតែបញ្ចេញនូវរថយន្ត S60 sedan (និង V60 wagon) ដែលមានតម្លៃចាប់ពី $35,800 ដែលយកឈ្នះរថយន្ត 3 Series និង Audi A4 ថែមទៀត។ ដូចគ្នាទៅនឹងរថយន្ត XC40 SUV នេះ រថយន្ត S60 នេះអាចរកទិញបាននៅ Volvo's Care។ សម្រាប់រថយន្តស៊េរីថ្មីនេះ មានការធានាទៅលើការជួសជុល និងប្រព័ន្ធជំនួយនៅលើការធ្វើដំណើរនៅលើដងផ្លូវថែមទៀតដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ។ 

ក្រុមហ៊ុន Volvo និយាយថា ក្រុមហ៊ុនបានរៀនពីចំណុចខ្វះខាតនៅលើរថយន្ត XC40 ហើយបំពេញនូវចំណុចទាំងអស់នេះនៅលើរថយន្ត S60 របស់ខ្លួនវិញ។ S60 គឺជារថយន្ត Sedan ដ៏ប្រណិតដែលមានការរចនារូបរាងថ្មីយ៉ាងស្រស់ស្អាតប្រភេទ sedan។ រថយន្តនេះ ប្រើប្រាស់នូវភ្លើង Thor's Hammer LED សម្រាប់ភ្លើងមុខរបស់រថយន្ត។ ផ្នែកខាងក្នុងរបស់រថយន្តនេះគឺផលិតឡើងពីគ្រឿងសង្ហារឹមដ៏ប្រណិតមកពីស៊ុយអែត។ បន្ថែមពីនេះទៀតនោះ រថយន្តនេះ ក៏បន្ថែមនូវប្រព័ន្ធ Sensus System និងការអាប់ដេតទៅកាន់បន្ទះឈីប ថ្មីដែលមានល្បឿនលឿនជាងមុនដល់ទៅ 50% ផងដែរ។ 

ជាមួយគ្នានេះ ក្រុមហ៊ុន Volvo ក៏បានបង្ហាញនូវរថយន្តស៊េរីថ្មី V60 wagon ផងដែរ។ រថយន្តនេះមានការរចនារូបរាងប្រភេទជា R-Design ដែលនៅពេលដែលអ្នកធ្វើដំណើរជាមួយនឹងរថយន្តនេះ អ្នកនឹងមានអារម្មណ៍ថានេះ គឺជារថយន្ត SUV ដែលមានភាពទូលាយក្នុងការធ្វើដំណើរ។ រថយន្តទាំងអស់របស់ក្រុមហ៊ុន Volvo ប្រើប្រាស់នូវប្រព័ន្ធ driver's assistance suite, Pilot Assist និងប្រព័ន្ធ semi-autonomous system ផងដែរ។ ក្នុងនោះ ក្រុមហ៊ុន ក៏មានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា lane-keep assist, adaptive cruise control (ACC) ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន