no-alternative title

រថយន្ត BMW X5 ឆ្នាំ 2019 បង្ហាញខ្លួនហើយនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍នៅក្នុងទីក្រុងប៉ារីស

ថ្មីៗនេះ រថយន្ត BMW X5 ស៊េរីថ្មី 2019 បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ 2019 Paris Motor Show។ BMW រ X5 គឺជាផ្នែកមួយនៃរថយន្ត SUV ដែលបង្ហាញខ្លួនជិត 20 ឆ្នាំមកហើយ វាគឺជាផ្នែកមួយនៃការលក់ដ៏ល្អបំផុតរបស់ក្រុមហ៊ុន BMW។ រថយន្តស៊េរីថ្មី X5 នេះ គឺជាការបោះជំហានដ៏ធំមួយសម្រាប់ម៉ាកយីហោម៉ូដែលនេះ។ រថយន្តនេះ មានទំហំធំជាងមុនបន្តិច ប៉ុន្តែវាកាន់តែមានភាពទាន់សម័យ ប្រណិត និងការបន្ថែមនូវមុខងារនៃបច្ចេកវិទ្យាថ្មីៗ ជាច្រើនដែលធ្លាប់ធ្វើការតេស្ត៍សាកល្បងនៅក្នុង Atlanta, Georgia ផងដែរ។ 

BMW បានលក់រថយន្តសរុបចំនួន 2 លានគ្រឿង នៅលើពិភពលោកកាលពីឆ្នាំមុននេះ ហើយ X5 គឺមានចំនួនដល់ទៅ 180,000 ទៅហើយ ដែលស្មើទៅនឹង 10% នៃចំនួនរបស់ម៉ាកយីហោនេះ។ និយាយរួមសម្រាប់ម៉ូដែលនេះ ត្រូវបានក្រុមហ៊ុន BMW លក់បានច្រើនជាង 2.2 លានគ្រឿងឯណោះ គឺចាប់តាំងពីម៉ូដែលនេះបង្ហាញខ្លួននៅលើទីផ្សារ។ សូមជំរាបថា រថយន្តម៉ូដែលស៊េរីថ្មីនេះ មិនមែនមានតម្លៃថោកនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសហរដ្ឋអាមេរិក រថយន្តប្រភេទ Base xDrive40i គឺមានតម្លៃចាប់ពី $61,195 ជាមួយនឹងកម្លាំងម៉ាស៊ីន 340 សេះ និងកម្លាំងរមួល 332 lb-ft ដែលបានដំណើរការជាមួយនឹងម៉ាស៊ីន 3.0-Liter Turbocharged Inline-Six និងមានចង្កឹះលេខ 8 វគ្គអូតូ។ សម្រាប់អតិថិជននៅអាមេរិក ក៏អាចរកទិញបាននូវរថយន្តប្រភេទ xDrive50i trim ដ៏ពិសេសបានផងដែរ ជម្រើសនោះ គឺមានកម្លាំងម៉ាស៊ីន 462 សេះ និងកម្លាំងរមួល 479 lb-ft ចេញពីម៉ាស៊ីន twin-turbo 4.4-liter V8 ជាមួយនឹងតម្លៃចាប់ពី $76,745។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន BMW ក៏មានគម្រោងក្នុងការបន្ថែមនូវ Plug-in Hybrid Version ដែលមានឈ្មោះ ហៅថា xDrive45e iPerformance ផងដែរ ដោយម៉ូដែលនេះ នឹងប្រើប្រាស់នូវម៉ូទ័រអេឡិចត្រូនិកមួយគូរសម្រាប់ដំណើរការជាមួយនឹងកម្លាំងម៉ាស៊ីន 394 សេះ ជាមួយនឹងកំលាំងរមួល 442 lb-ft ដែលមានសមត្ថភាព អាចធ្វើដំណើរបានដល់ទៅ 50 ម៉ាយ៍៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន