no-alternative title

ដោយសារតម្រូវការទីផ្សារថយន្តស្ព័រ GT មានកើនឡើងខ្ពស់ បានធ្វើអោយក្រុមហ៊ុន Ford បង្កើនការផលិតរថយន្តស្ព័ររបស់ខ្លួនបន្ថែមប្រមាណ 350 គ្រឿងទៀត

ដើមឡើយ, ក្រុមហ៊ុន Ford គ្រោងនឹងផលិតរថយន្តទំនើបម៉ាក GT របស់ខ្លួនប្រមាណតែ 500 គ្រឿងប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មកចំនួននេះ ត្រូវបានកើនឡើងរហូតដល់ជិត 1000 គ្រឿង។ នៅក្នុងព្រឹត្តិការណ៍មួយនៅឯទីស្នាក់ការក្រុមហ៊ុន Dearborn របស់ក្រុមហ៊ុន Michigan ក្រុមហ៊ុន Ford បានប្រកាសថា ខ្លួននឹងផលិតរថយន្តស្ព័រដ៏ទំនើបម៉ាក GT SuperCar របស់ខ្លួនចំនួនប្រមាណ 350 បន្ថែមទៀត ព្រោះថា ក្រុមហ៊ុនទទួលបានការចុះឈ្មោះក្នុងបញ្ជីកក់មុនរបស់អតិថិជនមានចំនួនច្រើនលើសលប់លើសពីការរំពឹងទុករបស់ក្រុមហ៊ុន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Ford នឹងបើកអោយអតិថិជន ដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត GT ធ្វើការបំពេញបែបបទដើម្បីធ្វើការកក់ទុកមុនជាលើកទីពីរនៅលើបណ្តាញវ៉ិបសាយផ្លូវការណ៍ fordgt.com ដែលនឹងចាប់ផ្តើមពីថ្ងៃទី 08 នាខែវិច្ឆិកាទៅដោយមានរយះពេល 30 ថ្ងៃ។ កំឡុងឆ្នាំ 2016 ក្រុមហ៊ុន Ford ទទួលបានការចុះឈ្មោះបញ្ជាទិញមុនពីអតិថិជនប្រមាណ 7000 នាក់សម្រាប់គំរូរថយន្ត GT ដែលក្រុមហ៊ុនបានប្រកាសថា នឹងត្រូវផលិតដំបូងប្រមាណតែ 500 គ្រឿងប៉ុណ្ណោះ។ អតិថិជនដែលទទួលបានជោគជ័យពីការដាក់ពាក្យទិញរថយន្តស័្ពរ GT នឹងត្រូវបានជ្រើសរើសអោយធ្វើការជាមួយនឹងសេវាកម្មរថយន្ត Ford GT ដើម្បីទទួលបានបទពិសោធន៍សម្រាប់ការទិញរថយន្តផ្ទាល់ខ្លួន។ 

Ford បានបញ្ជាក់ថា សម្រាប់រថយន្ត Ford GT នេះ ក្រុមហ៊ុនគ្រោងផលិតដំបូងប្រមាណ 500 គ្រឿង វានឹងត្រូវបញ្ចប់នៅខែតុលាឆ្នាំ 2020 ហើយសម្រាប់ដំណាក់កាលចង្វាក់ផលិតកម្ម GT លើកទីពីរដែលមានចំនួន 350 គ្រឿងបន្ថែមទៀតនោះនឹងត្រូវបន្តរហូតដល់ឆ្នាំ 2022។ Ford GT គឺជាគំរូរថយន្តស័្ពរដ៏ទំនើបមួយរបស់ក្រុមហ៊ុន Ford ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពេលដែលក្រុមហ៊ុនបានយកទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពណ៌រថយន្ត Detroit Auto Show កាលពីខែមករា ឆ្នាំ 2015។ 

រថយន្តស្ព័រដ៏ទំនើបនេះ នឹងត្រូវផលិតឡើងដោយមានការបំពាក់នូវម៉ាស៊ីនកំលាំងខ្លាំងប្រភេទ twin-turbocharged, 3.5-liter EcoBoost V6 engine ដែលភ្ជាប់នូវមុខងារបង្កើនសន្ទុះម៉ាស៊ីនខ្លាំងបំផុត carbon fiber architecture និង active aerodynamics ដែលធ្វើអោយសន្ទុះល្បឿនរបស់វាលឿនបំផុតដល់ទៅ 216 គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់តម្លៃរបស់រថយន្ត Ford GT ដំបូងត្រូវបានគេប៉ាន់ប្រមាណថាខ្ទង់ប្រហែល $450,000 អាមេរិក ប៉ុន្តែក្រុមហ៊ុន Ford ផ្ទាល់បានបង្ហើបថាតម្លៃនេះនឹងកើនឡើងដល់ $500,000 អាមេរិកសម្រាប់ម៉ូដែល GT ឆ្នាំ 2019៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន