no-alternative title

Ford បាននិយាយថា Ford Mustang hybrid គឺជារថយន្តស៊េរីថ្មីដ៏ប្រណិតបំផុតសម្រាប់អនាគត

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ដោយបានងាកមកផ្តោតទៅលើរថយន្ត SUVs និង Trucks វិញ ក្រោយពី Sedan មានការលក់ថយចុះ។ នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បានធ្វើការចែករំលែកនូវរូបរាងរបស់រថយន្តស៊េរីថ្មីនេះដែលជាផ្នែកមួយនៃយុទ្ធនាការ “Built Ford Proud”។ នេះគឺជារថយន្តដ៏អស្ចារ្យនៅក្នុង Bryan Cranston ដែលអ្នកប្រហែលជាបានដឹងហើយអំពី Breaking Bad ឬ Malcolm in the Middle ។ 

ប្រភពព័ត៌មាននេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Ford នៅក្នុងការកាត់បន្ថយនូវរថយន្ត Sedans និង Hatchbacks នៅក្នុងអាមេរិកខាងជើង ហើយងាកមកផ្តោតទៅលើរថយន្ត SUV និង Crossovers នៅពេលនេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយរបស់ក្រុមហ៊ុន Ford។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Ford បានអោយដឹងថា Ford Mustang hybrid ជាគឺជម្រើសថ្មីមួយនៃរថយន្តនាពេលអនាគតនេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។ រថយន្ត Ford Mustang hybrid គឺពិតជាពិសេសណាស់។ ក្រុមហ៊ុនផលិតរថយន្តរបស់អាមរិកាំងមួយនេះ មានគោលបំណងក្នុងការផលិតរថយន្តប្រភេទនេះ ចាប់តាំងពីខែមករាឆ្នាំ 2017 មកម្លេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងព័ត៌មានខាងលើនេះ លោក Hau Thai-Tang ដែលជាអនុប្រធានផ្នែកអភិវឌ្ឍផលិតផល និងការបញ្ជាទិញនៅក្នុងក្រុមហ៊ុន Ford បាននិយាយថា “ពួកគេផ្តល់អោយយើងនូវសមត្ថភាពក្នុងការបង្ហាញទៅកាន់អតិថិជនរបស់យើងនូវប្រយោជន៍ពេញលេញប្រកបដោយប្រសិទ្ធិភាពបំផុត។”រថយន្ត Mustang ជំនាន់ថ្មីនេះ នឹងក្លាយជាជម្រើសមួយសម្រាប់ការផ្លាស់ប្តូរនេះ។ រថយន្ត Ford Mustang hybrid នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅឆ្នាំ 2020។ នៅក្នុងវីដេអូនេះ ក្រុមហ៊ុន ក៏មានការផ្តល់នូវព័ត៌មានថ្មីជាច្រើនថែមទៀត។ រថយន្តនេះ គឺប្រើប្រាស់សាំង និងប្រើប្រាស់នូវភ្លើងស្ទាយ៍យ៉ាងប្រណិតជាមួយនឹងភ្លើង LED ដ៏ទាក់ទាញ។ ក្រុមហ៊ុន Ford បាននិយាយថា រថយន្ត Mustang hybrid នឹងមានកម្លាំងថាមពល V8 និងកម្លាំងរមួលខ្លាំងក្លាក្នុងការប្រើប្រាស់៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន