no-alternative title

Ford Ranger WildTrak ឆ្នាំ 2019 គឺជារថយន្តភីកអាប់ជំនាន់ថ្មី ស៊ីប្រេងត្រឹមតែ 8 លីត្រប៉ុណ្ណោះនៅក្នុងចម្ងាយ 100 គីឡូម៉ែត

ថ្មីៗនេះ ក្រុមហ៊ុន Ford បាននាំមកនូវរថយន្ត Ford Ranger WildTrak ឆ្នាំ 2019 ដែលជាជំនាន់ថ្មី ត្រូវបានក្រុមហ៊ុនរចនាម៉ូតថ្មីផ្លាស់ប្តូរផ្នែកខាងមុខ ដែលបានធ្វើអោយ រថយន្តនេះកាន់តែស្រស់ស្អាត រឹងមាំ ហើយនិងមានរូបរាងបែបស្ព័រ។ រថយន្ត Ford Ranger WildTrak ឆ្នាំ 2019 ត្រូវបានបំពាក់នូវម៉ាស៊ីនម៉ាស៊ូត 3.2L ប្រាំស៊ីឡាំង ដែលផ្តល់ នូវកំលាំងសន្ទុះ 200 សេះ និងកំលាំងអូសទាញរហូតដល់ 470NM ដែលធ្វើអោយរថយន្តនេះ មានកំលាំងក្លាំងក្លាសំរាប់ការដឹកជញ្ជូននិងអូសសណ្តោង ហើយសន្សំសំចៃប្រេង ដោយចំណាយត្រឹមតែ 8 លីត្រ តែប៉ុណ្ណោះ នៅក្នុងចម្ងាយ 100 គីឡូម៉ែត្រ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Ford Ranger WildTrak 2019 គឺបានបានផ្លាស់ប្តូរទំហំស៊ីទែនប្រេង ដោយបំពាក់នូវធុងប្រេងចំណុះ 80លីត្រ ដែលជួយសំរួលដល់ការធ្វើដំណើរបានកាន់តែឆ្ងាយហើយជួយកាត់បន្ថយពេលវេលាក្នុងការឈប់ដើម្បីចាក់ប្រេងបន្ថែម។ នៅផ្នែកខាង មុខរថយន្តបានរចនាមុខថ្មីដែលបានផ្លាស់ប្តូរ ចង្កៀង បាណា កាងមុខ និងពិលកាង ដែលបានធ្វើអោយរថយន្ត Ford Ranger WildTrak ឆ្នាំ 2019 រឹតតែមានភាពទាក់ទាញ និងរឹងមាំ។ ចង្កៀងមុខថ្មីនេះ គឺបំពាក់នូវអំពូល LED ដែលបង្ហាញនូវភាពស៊ីវីល័យ កាន់តែស្រស់ស្អាតជាងមុន ហើយចង្កៀងនេះ គឺមានរាងកោង ផ្តល់នូវពន្លឺភ្លឺច្បាស់ និងមានអមដោយពិលកាងដ៏ស្រស់ស្អាត ដែលជួយអោយការបើកបរពេលយប់ ភ្លៀងធ្លាក់ ដីហុយ និងចុះអ័ព កាន់តែមានសុវត្ថិភាពដល់អ្នកបើកបរ។ កាន់តែពិសេសជាងនេះទៅទៀត ផ្លិតទឹក នឹងបក់ដោយស្វ័យប្រវត្ត យឺតរឺលឿនអាស្រ័យលើកំលាំងទឹកភ្លៀងដែលធ្លាក់លើកញ្ចក់ និងល្បឿនរបស់រថយន្តថែមទៀតផង។ 

ការផ្លាស់ប្តូរនេះ គឺបានបង្ហាញនូវរូបរាងដ៏អស្ចារ្យ និងរឹងមាំរបស់រថយន្ត Ford Ranger WildTrak 2019 ជាមួយនឹងយ៉ាន់ស្ព័រទំហំ 18 អ៊ីញ រួមជាមួយប្រព័ន្ធអេឡិចត្រូនិច កាពីតាស់ ដែលអាចប្រើប្រាស់ដោយមិនចាំបាច់ឈប់រថយន្តនៅពេលបើកបរល្បឿនក្រោម 100គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រថយន្តថ្មីនេះ គឺដំណើរការដោយប្រព័ន្ធវិលកង់បួន និងអាចបត់បែនបានគ្រប់ស្ថានភាពផ្លូវ។ ជាពិសេស គឺអាចបើកបរចុះទឹកបានជំរៅ 800 មីលីម៉ែត្រ ដែលធ្វើអោយរថយន្ត Ford Ranger WildTrak ឆ្នាំ 2019 អាចជំនះបានរាល់គ្រប់ឧបសគ្គ។ ដើម្បីអោយការឡើងចុះកាន់តែងាយស្រួលនោះ រថយន្តថ្មីនេះ ត្រូវបានក្រុមហ៊ុន បំពាក់នូវឈ្នាន់ជាន់ដ៏សាកសម ដែលធ្វើអោយរថយន្តកាន់តែ ស្រស់ស្អាតផងដែរ។ 

នៅផ្នែកខាងក្រោយរថយន្តបានបំពាក់នូវកាមេរ៉ាផ្តល់រូបភាព ដែលធ្វើការបង្កប់ជាមួយឡូហ្គោសំរាប់ជាជំនួយ និងជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនៅពេលយើងធ្វើការបញ្ចាររថយន្តត្រឡប់ក្រោយ។ ម្យ៉ាងវិញទៀត នៅផ្នែកខាងក្រោយនេះ ក៏មានឈ្នាន់កាងសំរាប់ការឡើងចុះផងដែរ។ ចំពោះនៅផ្ទៃខាងក្នុងកន្លែងដឹកទំនិញ ក៏បានបំពាក់នូវសាកភ្លើងកន្ទុយបារី ដើម្បីសំរួលដល់ការសាកថ្មគ្រឿង អេឡិចត្រូនិច សំរាប់អ្នកអង្គុយផ្នែកខាងក្រោយផងដែរ។  សំរាប់សោភ័ណ្ឌភាព និងភាពឆ្លាតវៃ កូនសោររថយន្តថ្មីនេះ ត្រូវបានរចនាម៉ូតថ្មី ដែលស្អាតឥតខ្ចោះសាកសមកាន់ក្នុងដៃ  ដែលភ្ជាប់នូវប្រព័នឆ្លាតវៃងាយស្រួលបិទ បើក សោរទ្វាររថយន្ត និងបញ្ឆេះរថយន្ត។ 

បើនិយាយពីផ្នែកខាងក្នុងរថយន្ត Ford Ranger WildTrak 2019 វិញឃើញថា គឺរចនាឡើងយ៉ាងប្រណិតនិងមានភាពទាក់ទាញជាទីបំផុត ដែលអមដោយតាមប្លូស្បែក ស្រោមចង្កូតស្បែកនិងស្រោមកៅអីស្បែកពណ៌ខ្មៅ រំលេចដោយថ្នេរអំបោះពណ៌ទឹកក្រូចផុស ដែលញាំងអោយផ្ទៃខាងក្នុង រឹតតែអស្ចារ្យមួយកំរិតទៀតផង។ ទន្ទឹមហ្នឹងនោះផងដែររថយន្តនេះ បានបំពាក់ដោយ កុងទ័រឌីជីថល ដ៏ស្រស់ស្អាត ងាយស្រួលប្រើប្រាស់ និងត្រជាក់ភ្នែកបំផុត។

 

នេះគឺជាពត៌មានអំពីរថយន្ត Ford Ranger WildTrak 2019 នៅលើកុងទ័រឌីជីថល

1.ការបង្ហាញពីចំនួនប្រេងក្នុងធុងអាចបើកបរបានប៉ុន្មានគីឡូម៉ែត្រទៀត

2.ការបង្ហាញថាល្បឿនដែលយើងកំពុងតែបើកបរនោះល្បឿនប៉ុន្មានគីឡូម៉ែត្រក្នុង១ម៉ោង

3.ការបង្ហាញថាតើល្បឿនដែលយើងបើកស៊ីប្រេងប៉ុន្មានលីត្រក្នុងមួយរយគីឡូម៉ែត្រ

សម្រាប់នៅផ្នែកចង្កូតវិញ គឺបានបំពាក់នូវប្រព័ន្ធបញ្ជារ បន្ថែមរឺបន្ថយសំលេង ប្តូរបទចំរៀង រឺប៉ុស្តិវិទ្យុ  ប្តូរសីតណ្ហភាពដោយចុចប៊ូតុង រឺប្រើសំលេង និងទទួលការហៅចូល រឺហៅចេញទូរស័ព្ទ និងចាក់ចំរៀងពីទូរស័ព្ទដៃ រឺ USB តាមរយៈប៊្លូធូស ដែលអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ក្នុងពេលបើកបរ។ 

ចំណែកឯផ្នែកណ្តាល នៃតាបប៊្លូវិញ គឺមានអេក្រង់ 8 អ៊ីញ ប្រភេទថាច់ស្រ្គីន ដែលធ្វើការប្រើប្រាស់កាន់តែងាយស្រួល បន្ថែមទៀតក្នុងការកំណត់មុខងារមួយចំនួនរបស់រថយន្ត។ ដើម្បីសំរួលដល់ការសាកថ្មឧបករណ៏អេឡិចត្រូនិចគ្រប់ប្រភេទ ក្នុងពេលធ្វើដំណើរ រថយន្ត Ford Ranger WildTrak 2019 បានបំពាក់នូវប្រព័ន្ធសាកថ្ម USB ចំនួនពីរ សាកថ្មភ្លើងកន្ទុយបារីពីរ និង រន្ធដោតភ្លើង 230V សំរាប់សាកកំព្យុទ័រយួរដៃ និង iPad ជាដើម។ 

ឆ្លើយតបនិងការបំបាត់ភាពស្រែកទឹកពេលធ្វើដំណើរ លោកអ្នកក៏អាចដាក់ក្លាសសេភេសជ្ជះ សំរាប់បរិភោគផងដែរ។ បើនិយាយដល់ប្រព័ន្ធបច្ចេកវិទ្យាវិញរថយន្ត Ford Ranger WildTrak 2019 បានបំពាក់នូវពោងសុវត្ថិភាពចំនួន 6 និងខ្សែក្រវ៉ាត់សុវត្ថិភាពសំរាប់ការពារអ្នកដំណើរក្នុងរថយន្តពីការបោកទង្គិចនៅពេលមានគ្រោះថ្នាក់កើតឡើងដោយយថាហេតុ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន