no-alternative title

រថយន្ត Porsche Panamera GTS និង GTS Sport Turismo នឹងបំពាក់នូវម៉ាស៊ីនកម្លាំង 453 សេះ គ្រោងនឹងចេញលក់នៅឆ្នាំក្រោយ

Porsche Panamera ត្រូវបានគេចាត់ទុកថា គឺជាកំពូលរថយន្តដែលមានកម្លាំងខ្លាំងក្លា និងថាមពលដ៏អស្ចារ្យនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់អ្នកដែលមាន ធន់ធាន។ សម្រាប់រថយន្ត Panamera នេះ គឺមានកម្លាំងម៉ាស៊ីន 330 សេះ ជាមួយនឹងម៉ាស៊ីន 3.0-liter turbocharged V6 និងមួយម៉ូដែលទៀត គឺ Turbo S E-Hybrid ដែលមានកម្លាំងម៉ាស៊ីនរហូតដល់ទៅ 680 សេះ ជាមួយនឹងម៉ាស៊ីនទំហំ 4.0-liter twin-turbo V8 មានផ្សំជាមួយនឹងម៉ូទ័រអេឡិចត្រូនិក អាចបង្កើននូវអានុភាពខ្លាំងបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

រវាងរថយន្តទាំងពីរនេះ ប្រសិនបើលោកអ្នកគិតថា រថយន្ត Panamera គឺមានល្បឿនយឺតពេកនៅក្នុងការប្រើប្រាស់នោះ លោកអ្នកអាចជ្រើសរើសយករថយន្តស៊េរីថ្មី Turbo S E-Hybrid ក៏បានដែរ ប៉ុន្តែរាងខ្ពស់បន្តចិ គឺ 190,000 ដុល្លាសហរដ្ឋអាមេរិក។ 

នៅពេលនេះ ដើម្បីធ្វើអោយអ្នកប្រើប្រាស់មានភាពងាយស្រួលនៅក្នុងជ្រើសរើសនោះ Porsche បាននាំមកនូវរថយន្តប្រភេទ Panamera ចំនួនពីរម៉ូដែល ដែលល្អ និងសក្តិសមបំផុតក្នុងការប្រើប្រាស់ នោះគឺជារថយន្តស៊េរីថ្មី Panamera GTS និង Panamera GTS Sport Turismo។ សម្រាប់ម៉ូដែលនៃរថយន្ត GTS នេះ គឺជាអ្វីដែលអ្នកប្រើប្រាស់ចង់បាន ដោយសារតែរថយន្តនេះ ស្ថិតនៅចន្លោះរថយន្ត Panamera S និង Panamera Turbo។

សម្រាប់ Versions ទាំងពីរនៃរថយន្ត GTS នេះ ប្រើប្រាស់នូវម៉ាស៊ីន 4.0-liter twin-turbo V8 ដូចគ្នាទៅនឹងម៉ូដែល Turbo ដែរ ប៉ុន្តែវាមានកម្លាំងដល់ទៅ 453 សេះ និងកម្លាំងរមួល 457 lb-ft of torque។ កម្លាំងនេះ គឺតូចជាងរថយន្ត Turbo ដែលមានកម្លាំងម៉ាស៊ីនដល់ទៅ 550 សេះ ប៉ុន្តែវាមានកម្លាំងខ្លាំងជាងមុនដល់ទៅ 20 សេះ បើធៀបជាមួយនឹងរថយន្ត Panamera GTS ជំនាន់មុននេះ។

រថយន្តទាំងពីរនេះ ត្រូវបានបញ្ចូលនូវថាមពលទៅកាន់ប្រព័ន្ធ Porsche Traction Management (PTM) all-wheel-drive system តាមរយៈចង្កឹះលេខ PDK transmission ចំនួន 8 វគ្គ ដែលអាចធ្វើការបង្កើនល្បឿនដល់ទៅ 60 mph នៅក្នុងរយៈពេលត្រឹមតែ 3.9 វិនាទីប៉ុណ្ណោះ។ រថយន្ត GTS មានល្បឿន អតិបរិមាដល់ទៅ 181 សេះ និងរថយន្ត GTS Sport Turismo មានល្បឿនអតិបរិមា 179 សេះ។

រថយន្តប្រភេទ GTS trim នេះ គឺមានផ្តល់នូវមុខងារស្តង់ដារជាច្រើនដែលត្រូវប្រើប្រាស់ជាជម្រើសសម្រាប់រថយន្ត S Trim ដែលមានមានប្រព័ន្ធ dynamic chassis systems ជាមួយនឹងកញ្ចប់ Sport Chrono package និងការប្រើប្រាស់នូវ Alcantara interior trim នៅខាងក្នុង។ ក៏មានការប្រើប្រាស់នូវប្រព័ន្ធ Sport Exhaust ជាមួយនឹងកង់ទំហំ 20-inch Panamera Design wheels ផងដែរ។ 

ក្រុមហ៊ុន Porsche បាននិយាយថា រថយន្តម៉ូដែល GTS ជាច្រើន អាចធ្វើការកម្មង់ទិញបានចាប់ពីពេលនេះ ជាមួយនឹងតម្លៃ $128,300 សម្រាប់រថយន្ត Panamera GTS និងតម្លៃ $134,500 សម្រាប់រថយន្តម៉ូដែល GTS Sport Turismo។ រថយន្តទាំងពីរម៉ូដែលនេះ អាចនឹងធ្វើការរកទិញបាន នៅតាមហាងចែកចាយនៅក្នុងឆមាសទី 2 ឆ្នាំក្រោយនេះ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន