no-alternative title

Hyundai Santa Fe ជំនាន់ទី 4 ផ្តល់នូវបទពិសោធន៍ថ្មីដល់អ្នកសាព័ត៌មាន និងអ្នកចែកចាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងការបើកបរសាកល្បងនៅប្រទេសហ្វីលីពីន

កាលពីខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានរៀបចំនូវព្រឹត្តិការណ៍ដ៏មួយ ដោយបានមអញ្ជើញអ្នកសារព័ត៌មាន ហើយនឹងតំណាងចែកចាយជាច្រើនរបស់ខ្លួន មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន កម្ពុជា ម៉ាឡេស៊ី និងសាំងហ្គាពួរ ជាដើម ចូលរួមបើកបរសាកល្បងនូវរថយន្ដហ៊ីយ៉ាន់ដាយជំនាន់ទី 4 Santa FE “Hyundai Santa Fe Driving Experience” នៅតំបន់ Subic Bay នៃប្រទេស Philippines។ ពិធីនេះ គឺមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី 03 ដល់ថ្ងៃទី 05 ខែកញ្ញា គឺចំនួន 03 សប្ដាហ៍មុនការសម្ពោធជាផ្លូវការថយន្ដ Santa Fe 2019 នៅក្នុងទីផ្សារប្រទេសកម្ពុជា។

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីបើកបរសាកល្បងនេះ គឺជាបទពិសោធន៍ថ្មីមួយ ដែលបានធ្វើអោយអ្នកចូលរួមទាំងអស់ មិនអាចបំភ្លេចបានឡើយ ជាមួយនឹងបើកបរសាកល្បងរថយន្តដ៏អស្ចារ្យមួយនេះ។ ការបើកបរនេះ គឺបានចាប់ផ្ដើមពី Segarra Villa នៅ Subic, Zambales ទៅកាន់ Mt. Samat នៅបាតាអាន (Bataan) បន្ទាប់មកឆ្ពោះទៅតំបន់ Las Casas Filipinas De Acuza ដើម្បីធ្វើការប្រកួតប្រជែងថតរូប “The Faith in History Photo Challenge” ហើយថែមទាំងមានបង្ហាញរពីទីកន្លែងនានា ជាមួយនឹងរថយន្ដជំនាន់ទី 4 របស់ Hyundai Santa Fe ផងដែរ។

នៅកំឡុងពេលនោះ បណ្ដាអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមត្រូវបានអនុញ្ញាតឲ្យពាក់នាឡិការសុខភាព Fitbit ដើម្បីប្រកួតប្រជែងតាមដាន ថាតើនរណាដែលមានជំហ៊ានច្រើនបំផុត នៅក្នុងរយៈពេលមួយថ្ងៃនៃការបើកបរសាកល្បងនោះទៀតផង។ ព្រឹត្តិការណ៍នេះ បានបង្ហាញទាំងស្រុងនូវរសជាតិពិសេសនៃរស់និយមរបស់រថយន្ដ Hyundai។

សូមជំរាបថា នៅមុនពេលចាប់ផ្ដើម រថយន្ដ Hyundai Santa Fe ចំនួន 20 គ្រឿង ត្រូវបានដាក់តម្រង់ជួរត្រៀមរួចជាស្រេច ដើម្បីប្រតិភូទទួលយកបទពិសោធន៍នៃការបើកបរសាកល្បង។ នៅពេលយប់មុនពេលធ្វើការបើកបរសាកល្បង អ្នកសាព័ត៌មានទាំងអស់ ត្រូវបានទទួលស្វាគមន៍ដោយលោក Yong Suk Lee នាយកក្រុមហ៊ុនហ៊ីយ៉ាន់ដាយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងការបង្ហាញពីរថយន្ដជំនាន់ថ្មីរបស់ Hyundai Santa Fe។ ការរចនាដ៏ប្រណិតនៃផ្នែកខាងក្រៅ ផ្ទៃខាងក្នុងរបស់រថយន្តរបស់ Santa Fe នេះ គឺមានភាពធំទូលាយ ជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់។ ការរចនាផ្នែកខាងមុខដូចជា ប៉ាណា នៅចំនុចកណ្ដាលធ្វើឲ្យមានចំណាប់អារម្មណ៍ជាខ្លាំងជាមួយអំពូលភ្លើង (DRL)បញ្ចាំងពេលថ្ងៃ។

រូបរាងខាងក្រៅរបស់ Santa Fe ជំនាន់ទី 4 នេះ គឺល្អឥតខ្ចោះ ត្រូវបានបំពាក់ជាមួយដំបូលកញ្ចក់ប៉ាណូរ៉ាម៉ា ដែលអាចផ្ដល់ដល់អ្នកប្រើប្រាស់នៅកម្ពុជានូវអារម្មណ៍បែបមនោសញ្ចេតនា និងទទួលយកនូវខ្យល់អាកាសបរិសុទ្ធពីខាងក្រៅ ស្របពេលកំពុងបើកបរនៅក្នុងដំណើរកម្សាន្ដ នៅតាម តំបន់ភ្នំ ឬតំបន់ឆ្នេរសមុទ្រជាដើម។មិនថានៅលើផ្លូវត្រង់ ផ្លូវមានខ្យល់ខ្លាំង ឡើងទៅ Subic Bay, Bataan (ឬ Mt. Samat), អ្នកបើកបរអាចបើកប្រកបដោយផាសុកភាពជាមួយនឹង Drive Mode 3 របៀបគឺ ខមហ្វត (Comfort) អេកូ (Eco), ស្ព័ត (Sport) រំលេចដោយពណ៌ស្រស់ស្អាតផ្សេងគ្នា អាចធ្វើឲ្យអ្នកបើកបរទាំងអស់អាចរីករាយទៅតាមការចូលចិត្តរៀងៗខ្លួន និងតម្រូវតាមស្ថានភាពផ្លូវ។

ជាងនេះ ទៅទៀតទាំងអ្នកបើកបរ និងអ្នករួមដំណើរ ក៏អាចរីករាយជាមួយនឹង Option មានប្រយោជន៍ជាច្រើនដូចជា ឧបករណ៍សាកទូរស័ព្ទដោយឥតប្រើខ្សែរ (Wireless Charger) កៅអីខ្យល់ក្ដៅ និងត្រជាក់ និងអេក្រង់អណ្ដែតទំហំ 7 អ៊ីង ភ្ជាប់មកជាមួយកម្មវិធី Apple CarPlay និង Android Auto ស្រាប់។ មិនទាន់អស់នៅឡើយទេ នៅមានចំនុចពិសេសបំផុតនោះគឺរថយន្ដហ៊ីយ៉ាន់ដាយ Santa Fe 2019 បំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាមើលជុំវិញដែលអាចជួយលោកអ្នកនៅពេលបើកបរនៅផ្លូវចង្អៀត ជំនួយក្នុងកាចត ឬបើករថយន្ដថយក្រោយ ដើម្បីចៀសវាងការប៉ះទង្គិចផ្សេងៗយ៉ាងងាយស្រួល។ រថយន្ដជំនាន់ទី 4 Hyundai All New Santa Fe ជំនានថ្មីនេះ បំពាក់នូវម៉ាស៊ីនម៉ាស៊ូត 2.2 CRDi, 4WD កម្លាំងម៉ាស៊ីន 200 សេះ។

ព័ត៌មានបន្ថែម លោកអ្នកអាចទៅកាន់គេហទំព័ររបស់យើងគឺ http://camko-motor.com/car-model/santa-fe/

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន