no-alternative title

Lexus ES Series 2019 បានក្លាយជារថយន្តដំបូងគេបំផុត ដែលមានបំពាក់នូវកាមេរ៉ាបង្កប់នៅលើកញ្ចក់ចំហៀង

ថ្មីៗនេះ ក្រុមហ៊ុន Lexus បាននិយាយថា រថយន្តស៊េរីថ្មី Lexus ES 2019 របស់ខ្លូន បានក្លាយជារថយន្តដំបូងគេដែលបំពាក់នូវបច្ចេកវិទ្យាឌីជីថលបង្កប់លើកញ្ចក់ចំហៀងរថយន្ត ដោយបច្ចេកវិទ្យាដ៏អស្ចារ្យនេះ គឺមានតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ ជាមួយនឹងការវិវត្តថ្មីនេះ នាពេលកន្លងមក គឺមានគំនិតជាច្រើន ដែលបានបង្ហាញអំពីបច្ចេកវិទ្យានាពេលអនាគត ជាមួយនឹងកញ្ចក់រថយន្តចំហៀងរបស់រថយន្ត ដែលមានបង្កប់នូវកាមេរ៉ាជាប់នៅខាងក្នុង។ ប៉ុន្តែនៅពេលនេះ រឿងនេះបានក្លាយជាការពិតហើយ ដោយសារតែក្រុមហ៊ុន Lexus បានប្រកាសបង្ហាញនូវប្រព័ន្ធបច្ចេកវិទ្យា Digital Outer Mirrors System កាលពីខែកញ្ញាកន្លងទៅ ហើយពេលនេះ បច្ចេកវិទ្យានេះ គឺត្រូវបានដាក់អោយដំណើរការនៅលើរថយន្តប្រភេទ Lexus ES ឆ្នាំ 2019  ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Lexus បាននិយាយថា បច្ចេកវិទ្យានេះ បានធ្វើឱ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងបំផុត ដែលបំពាក់នូវបច្ចេកវិទ្យាឌីជីថលទៅលើកញ្ចក់ចំហៀងរថយន្តនេះ ដោយបានយកឈ្នះរថយន្តរបស់ក្រុមហ៊ុន Audi ម៉ូដែល e-tron ដែលបង្ហាញខ្លួនកាលពីប៉ុន្មានខែមុននេះ ក្នុងនោះ ក៏មានរថយន្តប្រភេទ Catch ផងដែរ។ ក្រុមហ៊ុនបានបន្ថែមថា បច្ចេកវិទ្យានេះ គឺអាចដំណើរការបានតែនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ ហើយបច្ចេកវិទ្យានេះ នៅមិនទាន់អាចប្រើប្រាស់បាននៅក្នុងសហរដ្ឋអាមេរិកបាននៅឡើយទេ ដោយសារតែច្បាប់បទដ្ឋានសុវត្ថិភាពដ៏តឹងរឹងនោះ។ 

ប្រភពព័ត៌មានខាងលើនេះ បញ្ជាក់ថា ប្រព័ន្ធឌីជីថលនៃកញ្ចក់ចំហៀង Digital Outer Mirrors នេះ ប្រើប្រាស់នូវកាមេរ៉ាចំនួន 2 នៅលើទ្វារខាងមុខ ដែលអាចបង្ហាញនូវរូបភាពជាច្រើននៅលើអេក្រង់ទំហំ 5 អ៊ីងស្ថិតនៅផ្នែកម្ខាងៗនៃកាប៊ីនរថយន្តបានផងដែរ។ បើធៀបជាមួយនឹងកញ្ចក់រថយន្តចំហៀងធម្មតានោះ កាមេរ៉ានេះ មានការពង្រឹងទៅលើភាពច្បាស់ និងការកាត់បន្ថយទៅលើសំឡេងខ្យល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ រថយន្តស៊េរីថ្មី 2019 Lexus ES នេះនៅមិនទាន់ដាក់លក់នៅឡើយទេនៅក្នុងសហរដ្ឋអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន