no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Ford Ranger Wildtrak 2019 គឺជារថយន្ត Pick-Up ដែលមានបំពាក់នូវច្ចេកវិទ្យាចុងក្រោយ និងឈានមុខគេបំផុត

Ford Ranger Wildtrak 2019 គឺជារថយន្តជំនាន់ថ្មី មានរចនាម៉ូតថ្មីកាន់តែស្រស់ស្អាត រឹងមាំ និងរូបរាងបែបស្ពត។ រថយន្ត Ford Ranger Wiltrak 2019 ក៏បានបំពាក់នូវម៉ាស៊ីនម៉ាស៊ូត 3.2L ប្រាំស៊ីឡាំង ដែលផ្តល់នូវកំលាំងសន្ទុះ 200 សេះ និងកំលាំងអូសទាញរហូតដល់ 470NM ដែលធ្វើអោយរថយន្តនេះ មានកំលាំងក្លាំងក្លាសំរាប់ការដឹកជញ្ជូន និងអូសសណ្តោង ហើយសន្សំសំចៃប្រេងដោយ ចំណាយត្រឹមតែ 8លីត្រតែប៉ុណ្ណោះនៅក្នុង 100 គីឡូម៉ែត្រ។

រថយន្ត Ford Ranger Wildtrak 2019 ក៏បានបំ ពាក់នូវធុងប្រេងចំណុះ 80 លីត្រ ដែលជួយសំរួលដល់ការធ្វើដំណើរបានកាន់តែ ឆ្ងាយហើយជួយកាត់បន្ថយពេលវេលាក្នុងការឈប់ដើម្បីចាក់ប្រេងបន្ថែម។ នៅផ្នែកខាង មុខរថយន្តបានរចនាមុខថ្មីដែលបានផ្លាស់ប្តូរ ចង្កៀង បាណា កាងមុខ និងពិលកាង ដែល ធ្វើអោយរថយន្ត Ford Ranger Wildtrak 2019 រឹតតែមានភាពទាក់ទាញ និងរឹងមាំ។ 

ចង្កៀងមុខដែលបានបំពាក់នូវអំពូល LED បានធ្វើអោយរថយន្តនេះកាន់តែស្រស់ស្អាត ហើយចង្កៀងមានរាងកោងដែលជួយកាត់បន្ថយនូវសំលេងរំខានពេលបើកបរនិងសន្សំសំ ចៃប្រេងបានមួយផ្នែកផងដែរ។ ក្រៅពីនេះវាបានផ្តល់នូវពន្លឺភ្លឺច្បាស់ ដោយអមដោយពិល កាងដ៏ស្រស់ស្អាតដែលជួយអោយការបើកបរពេលយប់ ភ្លៀងធ្លាក់ ដីហុយនិងចុះអ័ពកាន់ តែមានសុវត្ថិភាពដល់អ្នកបើកបរ។ កាន់តែពិសេសជាងនេះទៅទៀតផ្លិតទឹកនឹងបក់ដោយ ស្វ័យប្រវត្ត យឺតរឺលឿនអាស្រ័យលើកំលាំងទឹកភ្លៀងដែលធ្លាក់លើកញ្ចក់ និងល្បឿនរបស់ រថយន្ត។

រូបរាងដ៏អស្ចារ្យនិងរឹងមាំរបស់រថយន្ត Ford Ranger Wildtrak 2019 និងយ៉ាន់ ស្ព័រទំហំ 18 អ៊ីញ ជាមួយប្រព័ន្ធអេឡិចត្រូនិចកាពីតាស់ដែលអាចប្រើប្រាស់ដោយមិនចាំ ឈប់រថយន្តនៅពេលបើកបរល្បឿនក្រោម 100គីឡូម៉ែត្រនៅក្នុងមួយម៉ោង និងប្រព័ន្ធវិលកង់បួនអាច បត់បែនបានគ្រប់ស្ថានភាពផ្លូវនិងបើកបរចុះទឹកបានជំរៅ 800មីលីម៉ែត្រ ដែលធ្វើអោយរថយន្ត Ford Ranger Wildtrak 2019 ជំនះបានគ្រប់ឧបសគ្គ។

ខាងក្រោមនេះ គឺជាបច្ចេកវិទ្យាចុងក្រោយ និងឈានមុខគេ មួយចំនួនទៀតដែលរថយន្តដ៏ទៃពុំមាននោះឡើយ ក្នុងនោះដូចជាៈ

1.ប្រព័ន្ធចូលចតក្នុងប្រអប់ដោយមិនបាច់កាន់ចង្កូត ដែលប្រព័ន្ធនេះជួយដល់អ្នកបើកបរ ជាពិសេសសុភាពនារី ដោយកាត់បន្ថយពេលវេលាចូលចត និង កាត់បន្ថយការប៉ះទង្គិច។

2.ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្ត ពេលមានឧបសគ្គនៅខាងមុខដើម្បីបន្ថយអត្រាគ្រោះ ថ្នាក់ក្នុងពេលបើកបរ។

3.ប្រព័ន្ធកំណត់ល្បឿនរថយន្តអោយរត់តាមរថយន្តខាងមុខដោយស្វ័យប្រវត្ត ជួយកុំអោយ អ្នកបើកបរហត់នឿយពេលបើកបរផ្លូវឆ្ងាយ។

4. ប្រព័ន្ធញ័រដៃចង្កូតនិងរំលឹកអ្នកបើកបរនៅពេលបាត់បង់ការគ្រប់គ្រងរថយន្ត ដើម្បី          បញ្ជៀសគ្រោះថ្នាក់ក្នុងការបើកបរ។

5.ប្រព័ន្ធរក្សារថយន្តអោយនៅក្នុងគន្លងសុវត្ថិភាព ពេលអ្នកបើកបរបាត់បង់ភាពម្ចាស់ការ។

6.ប្រព័ន្ធទប់លំនឹងរថយន្តនៅផ្លូវកោងរឺរអិល និងបញ្ជៀសការក្រឡាប់ដើម្បីធានាជូននូវ សុវត្ថិភាព។

7.ប្រព័ន្ធផ្តល់ពត៌មានអំពីឧបសគ្គនៅខាងមុខ នៅពេលដែលអ្នកបើកបរមានការធ្វេសប្រហេស និងមើលមិនឃើញ។

8.ប្រព័ន្ធទប់ល្បឿនរថយន្តពេលបើកចុះចំណោតដោយស្វ័យប្រវត្ត ដែលជួយកាត់បន្ថយការសឹករិចរឹលនៃស្បែកហ្រ្វាំង និងកាត់បន្ថយគ្រោះថ្នាក់។

9.ប្រព័ន្ធហ្រ្វាំង ABS ដែលជាប្រព័ន្ធហ្រ្វាំងដែលផ្តល់សុវត្ថិភាពខ្ពស់ ពេលដែលអ្នកបើកបរជាន់ហ្រ្វាំងប្រថុចញ៉ុចពេលមានឧបសគ្គ ខណៈដែលប្រព័ន្ធ EBD នឹងធ្វើការបញ្ជារទៅលើ សំពាធហ្រ្វាំងថាតើ កង់នីមួយៗគួរចាប់ហ្រ្វាំងប៉ុន្មានភាគរយដើម្បីអោយរថយន្តមានលំនឹង និងគេចចេញពីឧបសគ្គ។

10.ប្រព័ន្ធផ្តល់សញ្ញាជុំវិញរថយន្តដោយសេនសឺ១០គ្រាប់ ដែលរំលឹកអ្នកបើកបរគ្រប់ពេល មានក្មេងរឺរបស់ផ្សេងៗនៅក្បែរថយន្តដែលយើងមើលមិនឃើញ។

11.ប្រព័ន្ធ Apple CarPlays និង Android Auto ដែលជួយដល់អ្នកបើកបរអាចមើលផែនទីបាន ដើម្បីងាយស្រួយរកផ្លូវទៅគោលដៅ។

12.ប្រព័ន្ធចង្កូតអេឡិចត្រូនិច ដែលប្រព័ន្ធនេះធ្វើអោយចង្កូតធូរងាយស្រួលក្នុងការបត់បែន ហើយមិនសូវប្រើកំលាំងខ្លាំងក្នុងការបញ្ជារចង្កូត។

13.ប្រព័ន្ធទប់លំនឹងរឺម៉កសណ្តោង ដើម្បីការសណ្តោងកាន់តែមានលំនឹង។

លើសពីនេះ ទៅទៀតរថយន្ត Ford Ranger Wildtrak 2019 បានធ្វើការអភិវឌ្ឍន៏ប្រព័ន្ធជើង ក្រោមអោយកាន់តែហាប់ណែនល្អ ដែលជួយសំរួលនិងកាត់បន្ថយភាពរលាក់ សំលេង រំខាននិងរំញ័រក្នុងពេលបើកបរកាន់តែល្អ។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម