no-alternative title

រថយន្តស៊េរីថ្មី COPO Camaro ឆ្នាំ 2019 បង្ហាញខ្លួនហើយ គឺពិតជាឡូយនិងសមត្ថភាពខ្លាំងក្លាមិនធម្មតានោះទេ!

ដើម្បីអបអរដល់ខួប 50 ឆ្នាំចាប់តាំងពីរថយន្ត COPO Camaro ដំបូងបំផុតបង្ហាញខ្លួន ក្រុមហ៊ុន Chevrolet ក៏នាំយកនូវរថយន្ត COPO Camaro ស៊េរីថ្មីឆ្នាំ 2019 ដែលមានការរចនារូបរាងយ៉ាងប្រណិតនៅក្នុងព្រឹត្តិការណ៍ SEMA Show នៅក្នុងទីក្រុង Las Vegas ថ្មីៗនេះ។ COPO ឬ Central Office Production Order គឺជាឈ្មោះ ដែលប្រើប្រាស់ដំបូងឡើយនៅលើរថយន្ត COPO Camaro នៅក្នុងឆ្នាំ 1969 ហើយសម្រាប់រថយន្តស៊េរីថ្មី 2019 COPO នឹងធ្វើការលាបពណ៌ពិសេសបំផុតសម្រាប់អបអរខួបនេះ ជាមួយនឹងពណ៌ Blue Metallic ស្របពេលដែលរថយន្តដំបូងបំផុតប្រើប្រាស់នូវពណ៌ Laguna Blue ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Jim Campbell អនុប្រធានផ្នែកកម្លាំងម៉ាស៊ីនរថយន្តរបស់ក្រុមហ៊ុន GM នៅក្នុងសហរដ្ឋអាមេរិកនេះនិយាយថា “ក្រុមហ៊ុន Chevrolet មានមោទនភាពក្នុងការអបអរខួប 50 ឆ្នាំនៃរថយន្តស៊េរីថ្មី COPO Camaro ។ នេះគឺជារថយន្តមួយដែលមានអាយុកាលយូរអង្វែងហើយវាជារថយន្តប្រណាំងដែលមានសមត្ថភាពខ្លាំងក្លាតាំងពីអតីតកាល និងបន្តទៅកាន់អនាគត។”

ជាមួយនឹងវត្តមានរថយន្តថ្មីនេះ ក្រុមហ៊ុន ក៏មាននូវកញ្ចប់ 50th Anniversary Engine Appearance Package សម្រាប់ប្រើប្រាស់នៅលើរថយន្តនេះផងដែរ។ សម្រាប់កម្លាំងម៉ាស៊ីនរបស់រថយន្តស៊េរីថ្មី 2019 COPO Camaro គឺជាប្រភេទ Version មួយដែលច្នៃចេញពីម៉ាស៊ីន supercharged 350 5.7-liter របស់ម៉ូដែល LSX ។ សម្រាប់រថយន្តនេះបំពាក់នូវម៉ាស៊ីន 2.65L Magnuson supercharger និង 4.9-liter ។ រថយន្ត COPO Camaro នេះគឺមានចំនួនផលិតត្រឹមតែ 69 គ្រឿងតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន