no-alternative title

ក្រុមហ៊ុន Toyota បញ្ចេញនូវម៉ូដែលពិសេស Special Editions សម្រាប់រថយន្តស៊េរីថ្មី Camry 2019 និង Highlander 2019

ស្របពេលនៃការចាប់ផ្តើមនៃរដូវស្លឹកឈើនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានបង្ហាញចេញនូវម៉ូដែលពិសេស Special Editions សម្រាប់រថយន្តស៊េរីថ្មី Camry 2019 និង Highlander 2019 និងប្រភេទទំហំកណ្តាល SUV ដោយក្រុមហ៊ុននេះគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ LA Auto Show 2018 នេះ។ ផ្អែកទៅលើការរចនារូបរាកាន់តែស្រស់ស្អាតយ៉ាងប្រណិតទៅលើម៉ូដែល Camry 2019 នេះ មានកញ្ចប់ពិសេសនៃ Nightshade Special Edition ជាមួយនឹងការប្រើប្រាស់កង់ទំហំ 18 អ៊ីងពណ៌ខ្មៅថែមទៀតផង។ សម្រាប់ការឌីស្សាញទៅលើផ្នែកខាងក្រៅរបស់រថយន្តនេះវិញ គឺមានពណ៌ខ្មៅ កញ្ចក់ពណ៌ខ្មៅ និងដៃទាញទ្វារពណ៌ខ្មៅថែមទៀត។ សម្រាប់ការរចនាខាងក្រៅពណ៌ខ្មៅទាំងអស់នេះ បានធ្វើឱ្យរថយន្តនេះជាប្រភេទ Nightshade ដ៏ស្រស់ស្អាតបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តស៊េរីថ្មីម៉ូដែលពិសេស Toyota Camry Nightshade Special Edition 2019 នេះគឺមាន 3 ពណ៌ និងមានដាក់លក់នៅឆ្នាំក្រោយនេះ ដែលមានពណ៌ Midnight Black Metallic, Celestial Silverនិង Super White។ សម្រាប់រថយន្ត Highlander Nightshade Special Edition វិញ គឺមានការរចនាចេញពីប្រភេទម៉ូដែល SE ជាមួយនឹងការប្រើប្រាស់នូវពណ៌ខ្មៅនៅផ្នែកខាងមុខ ដៃទាញទ្វារ និងកញ្ចក់ផងដែរ។ រថយន្តនេះ ប្រើប្រាស់នូវកង់ទំហំ 19 អ៊ីង ពណ៌ខ្មៅ ជាមួយនឹងភ្លើងអំពូលពណ៌ខ្មៅ និងភ្លើងកាត់អ័ព្ទពណ៌ខ្មៅថែមទៀតដែលធ្វើឱ្យរថយន្ត SUV នេះ ពិតជាស្រស់ស្អាតមិនធម្មតានោះទេ។ ក្រុមហ៊ុន Toyota ក៏មានបន្ថែមនូវពណ៌ខ្មៅសម្រាប់ផ្នែកខាងមុខ និងខាងក្រោយរបស់វាផងដែរ។

សម្រាប់រថយន្តស៊េរីថ្មី Highlander Nightshade Special Edition គឺមានការផលិតចំនួនត្រឹមតែ 5000 គ្រឿងប៉ុណ្ណោះ និងមានមានចេញលក់នៅក្នុងខែមករាខាងមុខនេះ ជាមួយនឹងពណ៌ Midnight Black Metallic, Predawn Gray Mica, Salsa Red Pearl និង Blizzard Pearl។ សម្រាប់តម្លៃរបស់រថយន្តនេះ នៅមិនទាន់ប្រកាសអោយដឹងនៅឡើយទេ។ 

សូមជំរាបថានេះមិនមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុន Toyota បញ្ចេញនូវពណ៌ខ្មៅ Nightshade សម្រាប់រថយន្តជាច្រើនម៉ូដែលរបស់ខ្លួននោះ។ កាលពីខែមុននេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវរថយន្តពណ៌ខ្មៅនៃម៉ូដែល 4Runner Nightshade Special Edition ផងដែរ។ សម្រាប់រថយន្តនេះ មានពណ៌ Midnight Black Metallic, Magnetic Gray Metallic និង Blizzard Pearl ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន