no-alternative title

អតិថិជននៅសហរដ្ឋអាមេរិកកំពុងតែចាប់អារម្មណ៍ជាមួយនឹងរូបរាង និងសមត្ថភាពរបស់រថយន្តស៊េរីថ្មី Mitsubishi Triton L200

លោកអ្នកប្រហែលជាស្គាល់នូវរថយន្ត Mitsubishi L200 Triton ហើយ គឺជារថយន្តមួយតោនប្រភេទ Pickup ដែលធ្វើការផលិតនៅក្នុងទីក្រុងបាំងកក ប្រទេសថៃ ត្រូវបានដាក់លក់នៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោក។ យ៉ាងណាមិញ អាមេរិកមិនមែនជាប្រទេស ដែលទទួលបាននូវរថយន្តនេះនោះទេ។ ក្រុមហ៊ុនចែកចាយរបស់ Mitsubishi នៅក្នុងសហរដ្ឋអាមេរិក បានទាមទារអោយមានការដាក់លក់រថយន្ត Pickup នេះ សម្រាប់ដាក់លក់ទៅកាន់អតិថិជនជាច្រើនរបស់ខ្លួន ហើយក្រុមហ៊ុនបានគិតថា រថយន្តស៊េរីថ្មី Triton នេះ នឹងក្លាយជារថយន្តដែលមានការពេញនិយមបំផុត។ ប៉ុន្តែគួរអោយស្តាយមែនទែនដែលរថយន្តនេះ មិនដាក់លក់នៅក្នុងសហរដ្ឋអាមេរិក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តនេះ គឺប្រើប្រាស់នូវសម្ភារៈប្រណិត មានតម្លៃថ្លៃៗដូចជាក្តារកម្រាល ក្រណាត់ទ្រនាប់ជើង និងហ្វ្រាំងជាដើម។ សម្រាប់អ្នកទិញរថយន្តប្រភេទ 4WD នេះ អាចជ្រើសរើសនូវប្រព័ន្ធពីរគឺ Super-Select 4WD សម្រាប់ការអូសទាញ ឬប្រភេទ Easy-Select 4WD ដែលមានភ្ជាប់ជាមួយនឹង Modes សម្រាប់បើកបរជាច្រើនសម្រាប់បើកបរនៅលើស្ថានភាពផ្លូវដែលពិបាកៗនោះ។ សម្រាប់ប្រព័ន្ធទាំងពីរនេះ គឺមានការផ្តល់ជូននូវ off-road mode ថ្មីសម្រាប់ការបើកបរនៅលើផ្លូវភ្នំ ព្រិល ខ្សាច់ និងថ្មជាដើម។ វាក៏មានប្រព័ន្ធសុវត្ថិភាពនៃបច្ចេកវិទ្យាដ៏អស្ចារ្យសម្រាប់ការពារការប៉ះទង្គិចនៅខាងមុខ ប្រព័ន្ធព្រមានទៅលើចំណុចមើលមិនឃើញ (Blind Spot) ប្រព័ន្ធជូនដំណឹងចរាចរណ៍ខាងក្រោយ និងប្រព័ន្ធថ្មីហៅថា Multi Around Monitor សម្រាប់មើលទស្សនីយភាពដែលនៅព័ទ្ធជុំវិញរថយន្ត។ សម្រាប់តួខ្លួនរបស់រថយន្តនេះ គឺពិតជាកាលីបទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាជាមួយនឹងលក្ខណៈពិសេសៗជាច្រើនទៀត

តាមការបញ្ជាក់របស់ក្រុមហ៊ុន Mitsubishi បានមោយដឹងថា បើទោះបីជារថយន្តនេះ នៅមិនទាន់ដាក់លក់នៅក្នុងអាមេរិកខាងជើងប្រភេទ L200/Triton ក៏ដោយ រថយន្តនេះ គឺជាម៉ូដែលដ៏សំខាន់ដែលមានការពេញនិយមខ្លាំង។ សម្រាប់ភាពជោគជ័យរបស់រថយន្តនេះ បានធ្វើឱ្យក្រុមហ៊ុននេះ មានសន្ទុះ នៃការរីកចម្រើនយ៉ាងខ្លាំង។ សម្រាប់រថយន្តម៉ូដែលថ្មីនេះ អាចធ្វើការពង្រឹងទៅលើភាពរឹងមាំ ការជឿជាក់ និងផាសុកភាពដែលធ្វើការអភិវឌ្ឍអស់រយៈពេលជាង 40 ឆ្នាំចាប់តាំងពីការបញ្ចេញរថយន្តស៊េរីម៉ូដែលនេះ។ ផ្អែកទៅលើការសន្ទនាដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន Mitsubishi បានអោយដឹងថា ក្រុមហ៊ុននេះ នឹងធ្វើការចូលជាថ្មីទៅកាន់ទីផ្សារ SUV នៅក្នុងសហរដ្ឋអាមេរិក។ នៅទីនោះ មានការពេញនិយមខ្លាំងសម្រាប់រថយន្តប្រភេទ Mid-Size Pickups ដូចជារថយន្ត Ranger ស៊េរីថ្មីជាដើម ដូចនេះ រថយន្ត SUV ប្រភេទ Truck របស់ក្រុមហ៊ុន Mitsubishi ប្រាកដជាមានការពេញនិយមខ្លាំងផងដែរ។

សូមជំរាបថា សព្វថ្ងៃនេះ រថយន្ត Ford Ranger, Chevrolet Colorado និង Toyota Tacoma គឺជាប្រភេទរថយន្ត Mid-Size Truck ដែលមានរូបរាងស្រស់ស្អាតជាមួយនឹងការរចនាប្រភេទ “Dynamic Shield” ហើយក្រុមហ៊ុនផលិតរថយន្តនេះ បានហៅរថយន្តទាំងនេះថា គឺជាប្រភេទរថយន្តដែលមានសមត្ថភាពខ្លាំងក្លា និងឥទ្ធិពលបំផុត ដែលកំពុងតែមានការពេញនិយមនៅសហរដ្ឋអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន