no-alternative title

ក្រុមហ៊ុន Harley-Davidson បង្ហាញចេញម៉ូតូស៊េរីទំនើប LiveWire ដ៏ស្រស់ស្អាតបំផុត គ្រោងនឹងចេញលក់នៅឆ្នាំក្រោយ

ម៉ូតូធំ ដែលបំពាក់នូវបច្ចេកវិទ្យាអេឡិចត្រូនិក LiveWire របស់ក្រុមហ៊ុន Harley-Davidson ដែលបានធ្វើការអភិវឌ្ឍអស់រយៈពេល 4 ឆ្នាំរហូតមកទល់ពេលនេះ គឺបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់អ្នកដែលចូលចិត្តជិះម៉ូតូធំៗ។ នៅក្នុងព្រឹតិ្តការណ៍ EICMA Motorcycle Show នៅក្នុងទីក្រុង Milan ក្រុមហ៊ុននេះ បានបង្ហាញអំពីចក្ខុវិស័យនៅក្នុងការផលិត និងលក្ខណៈសម្បត្តិមួយចំនួនទៀត។ បើតាមព័ត៌មានខាងលើនេះ បានបញ្ជាក់ថា សម្រាប់អ្នកដែលជាវ នឹងទទួលបាននូម៉ូតូថ្មីនេះ ជាមួយនឹងឆ្នាំងសាកបញ្ចូលថ្មដែលអាចបញ្ចូលថាមពលថ្ម បានលឿនជាងមុន។ ចំពោះហាងចែកចាយរបស់ក្រុមហ៊ុន Harley ទាំងអស់ នឹងដាក់លក់ម៉ូតូនេះ ជាមួយនឹង Level 2 DC fast chargers នៅលើគេហទំព័ររបស់ពួកគេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូតូស៊េរីទំនើប LiveWire នេះ មាន Modes នៃការជិះដល់ទៅ 7 តាមរយៈការប្រើប្រាស់នូវហ្វ្រាំង Showa Suspension និងកម្មវិធីបើកបរអេឡិចត្រូនិក ដែលអ្នកអាចបញ្ជាជ្រើសរើសដោយខ្លួនឯង។ ម៉ូតូនេះ ក៏មានហ្វ្រាំងប្រភេទ anti-lock brakes និងប្រព័ន្ធគ្រប់គ្រង traction-control system ដែលជាស្តង់ដារមួយជាមួយនឹងសមត្ថភាពនៃការផ្លាស់ប្តូរពណ៌ជាច្រើននៅលើអេក្រង់ Touchscreen សម្រាប់ការប្រើប្រាស់នូវប្រព័ន្ធ navigation តន្រី្ត ការតភ្ជាប់ Bluetooth និងជាច្រើនទៀត។ ដូចគ្នាទៅនឹងកង់ EVs ជាច្រើនទៀតដែរ សម្រាប់កង់មួយនេះ អាចធ្វើការកែប្រែល្បឿននៃការបើកបានយ៉ាងងាយ។

ក្រុមហ៊ុន Harley បាននិយាយថា “ម៉ូតូស៊េរីទំនើប LiveWire នេះ គឺមានកម្លាំងខ្លាំងក្លា និងសំលេងស្ងាត់ថែមទៀត។” ក្រុមហ៊ុន Harley-Davidson បានបញ្ជាក់ថា ម៉ូតូស៊េរីទំនើប LiveWire នេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ហើយតម្លៃ និងការកម្មង់កក់ទិញមុននឹងទម្លាយនៅក្នុងខែមករា ឆ្នាំ 2019។ សង្ឃឹមថា យើងនឹងអាចដឹងអំពីលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ម៉ូតូនេះនាពេលឆាប់ៗ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន