no-alternative title

Chevrolet Colorado LTZ ផ្តល់ជូនតម្លៃពិសេសនៅសល់ត្រឹមតែ $43,999 តែប៉ុណ្ណោះ

ដើម្បីចូលរួមអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនេះ ក្រុមហ៊ុន Chevrolet នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជូននូវប្រូម៉ូសិនដ៏ធំមួយដែលមិនធ្លាប់មានពីមុនមក គឺការលក់ជូននូវ Chevrolet Colorado LTZ  ក្នុងតម្លៃពិសេសមួយត្រឹមតែ $43,999 តែប៉ុណ្ណោះ។ ការផ្តល់ជូននូវតម្លៃពិសេសនេះ គឺដើម្បីចូលរួមចំណែកធ្វើអោយប្រជាជនកម្ពុជាភាគច្រើនអាចមានលទ្ធភាពក្នុងការប្រើប្រាស់នូវរថយន្តថ្មីដែលនាំចូលផ្ទាល់ដោយក្រុមហ៊ុន។ ហើយក៏ជាការចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពក្នុងការបើកបរ និង ផាសុខភាពផងដែរ។

នៅលើរថយន្ត Chevrolet Colorado LTZ ថ្មីនេះ មានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន រួមមានដូចជា បំពាក់នូវម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំង អស្ចារ្យរហូតដល់ 200 សេះ ដែលមានសម្លេងស្ងាត់ល្អបើធៀបនឹងរថយន្តប្រើម៉ាស៊ូតដទៃទៀត ផ្តល់ជូននូវការសន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ 7.5 លីត្រតែប៉ុណ្ណោះក្នុង 100គីឡូម៉ែត្រ។ អ្វីដែលពិសេសនោះ គឺរថយន្តនេះ បានប្រើប្រាស់នូវកូនសោរជំនាន់ថ្មីបានប្តូររូបរាងទាំងស្រុង អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីនអោយម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន 50ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំងបានពីចម្ងាយផងដែរ

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Chevrolet Colorado LTZ មានចង្កៀងប្រើនៅបច្ចេកវិទ្យាថ្មីបំផុតដែលបំពាក់មកជាមួយមុខងារ បិត និងបើកដោយស្វ័យប្រវត្តិ (Auto Turn-On  and Turn-Off) មុខងារស្វាគមន៍មកកាន់រថយន្ត (Welcome Home) ដែលរំលេចសោភ័ណ្ឌភាពដោយភ្លើងបំភ្លឺពេលថ្ងៃជាខ្សៃ LED (Day-time Running Light) និងមានមានសេនស័រប្រាប់ដំណឹងពេលចូលចតចំនួន 4គ្រាប់ និងពិលកាត់អ័ព្ទនៅផ្នែកកាងមុខ ជាមួយនឹងសេនស័រប្រាប់ដំណឹងពេលចូលចត់ចំនួន 4 គ្រាប់នៅផ្នែកកាងខាងក្រោយ។ រថយន្តថ្មីនេះ ប្រើប្រាស់នូវយ៉ានរថយន្ត ទំហំ 18 អ៊ីងពណ៌ខ្មៅរលោងស្រិល អមមកជាមួយសេនស័រប្រាប់អំពីសំពាធកងរថយន្តក្នុងកង់នីមួយៗ។ 

សម្រាប់គ្រឿងក្រាមវិញ បូមទាំងបួនរបស់រថយន្ត Chevrolet Colorado LTZ ថ្មីនេះ គឺជាប្រភេទបូមហ្គាស និងមានកាម៉េរាក្រោយប្រភេទ Wild-Angle ពណ៌ធម្មជាតិ មិនថា ពេលយប់ និងមានបន្ទាត់ប្រាប់ពីគន្លងផ្លូវ (Guide-Line) បត់បែនទៅតាមដៃចង្គូតនោះទេ។ និយាយពីចង្គូតថ្មីប្រភេទអេឡិចត្រូនិច (Electronics-Steering) នេះ គឺធូរស្រួលក្នុងពេលបើកយឺត និងតឹងបន្តិចម្តងៗនៅពេលបើកកាន់តែលឿន (Auto Adjust)។ 

រីឯផ្នែកខាងក្នុងនៃ រថយន្ត Chevrolet Colorado LTZ ថ្មីនេះ ប្រើប្រាស់នូវ កៅអីផ្នែកអ្នកបើកជាប្រភេទកៅអីចុច អាចផ្លាស់ប្តូរបាន 6 កម្រិត/កៅអីប្រភេទពូកស្បែក និងមានម៉ាស៊ីនត្រជាក់ ប្រភេទអូតូម៉ាទិច មានសីតុណ្ហភាពរហូតដល់ 16 អង្សា ព្រមទាំងមានអេក្រង់ប្រភេទថាច់ស្គ្រីន ទំហំ 8 អ៊ីង ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ APPLE CAR PLAY និង ANDRIOD AUTO ដែលអាចបញ្ជាបើកកម្មវីធីកំសាន្ត ហៅទូរស័ព្ទ អានសារ សរសេរសារ ផែនទីបានដោយប្រើសម្លេង។ សម្រាប់ដៃទ្វាកាន់ និងស៊ុមកញ្ចក់មើលក្រោយ ត្រូវបានរចនាថ្មីជាមួយនិងពណ៌ខ្មៅបែបស្ពត។

និយាយពីប្រព័ន្ធសុវត្ថិភាព រថយន្ត Chevrolet Colorado LTZ ថ្មីនេះ គឺភ្ជាប់នូវប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាព (Forward Collision Alert) និងប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ (Land Departure Warning) ហើយនឹងប្រព័ន្ធហ្វ្រាំងស្លន់ PBA ព្រមទាំងប្រព័ន្ធទប់លំនឹង TCS រួមនឹងប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិច EBD ហើយនឹងប្រព័ន្ធហ្វ្រាំង ABS ថែមទៀតផង។ ការផ្តល់ជូននេះមានកំណត់ ដូចនេះសូមអញ្ជើញរួសរាន់ឡើងដើម្បីកុំអោយឱកាសនេះកន្លងផុតទៅអោយសោះ។

សម្រាប់ព័ត៌មានលំអិតអាចទាក់ទងទៅ៖ 095-555-832 ឬ អាស័យដ្ឋាន៖ No. 115, មហាវិថីសហព័ន្ធរុស្សី (110) ភ្នំពេញ

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន