no-alternative title

Toyota បញ្ចេញរថយន្តប្រណាំង Gazoo Racing របស់ខ្លូន មានសមត្ថភាពខ្លាំង និងមានរូបរាងដូចគ្នាទៅនឹងរថយន្ត Mini Raptor

នៅពេលនេះ រថយន្តស្ព័រ Hilux GR Sport  ត្រូវបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ São Paulo Motor Show  ដែលនេះ គឺជារថយន្តដំបូងបំផុតនៃត្រកូល GR ដែលបានធ្វើការអភិវឌ្ឍ និងផលិតឡើង ដើម្បីទីផ្សារនៅក្នុងអាមេរិកខាងត្បូង។ នេះគឹជារថយន្ត GR ដំបូងបំផុត ដែលផ្តោតទៅលើការធ្វើដំណើរនៅលើផ្លូវ off-road ជាជាងការបើកបរនៅលើផ្លូវ On-road។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អ្នករស់នៅក្នុងសហរដ្ឋអាមេរិក អ្នកប្រហែលជាមិនដែលបានលឺអំពីរថយន្ត Gazoo Racing របស់ក្រុមហ៊ុន Toyota នោះទេ។ ដូចគ្នាទៅនឹងរថយន្ត TRD នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកដែល រថយន្ត Gazoo Racing  ឬ GR គឺជារថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Toyota ដែលមានរូបរាងផ្តោតទៅលើរថយន្តស្ព័រយ៉ាងស្រស់ស្អាតបំផុត។ 

មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Toyota កំពុងតែធ្វើការនៅលើរថយន្តប្រភេទ off-road version របស់រថយន្ត Hilux pickup truck ដែលអភិវឌ្ឍដោយ GR នោះ។ រថយន្ត GR Hilux ថ្មីនេះ ត្រូវបានគេដឹងថា នឹងក្លាយជាគូប្រកួតប្រជែងជាមួយនឹងរថយន្ត Ford Ranger Raptor។  រថយន្ត GR នេះ នឹងផ្តោតទៅលើរថយន្តប្រភេទ truck off-road ជាជាងរថយន្តដែលមានល្បឿនលឿននោះ។ រថយន្ត Hilux GR Sport នេះប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូតទំហំ 2.8-liter diesel engine  ជាមួយនឹងកម្លាំង 174 សេះ និងកម្លាំងរមួលដល់ទៅ 331 lb-ft  ជាមួយនឹងចង្កឹះលេខអូតូ 7 វគ្គ។ បើធៀបជាមួយនឹងរថយន្ត Ranger Raptor គឺមានកម្លាំងត្រឹមតែ 210 hp និងកម្លាំងរមួល 369 lb-ft  ។

នៅលើរថយន្ត GR គឺមានការផ្លាស់ប្តូរជាច្រើនទៅលើប្រព័ន្ធហ្វ្រាំង ដែលបានធ្វើអោយរថយន្ត Truck នេះ មានសមត្ថភាពកាន់តែខ្លាំងក្លា និងការរចនារូបរាងថ្មី។ សម្រាប់ការផ្លាស់ប្តូរជាច្រើនទៀត មានដូចជាការប្រើប្រាស់កង់រថយន្តពណ៌ខ្មៅទំហំ 17-inch wheels ភ្លើងកាត់អ័ព្ទ LED តួខ្លួនរឹងមាំ និងរូបរាងខាងក្រោយស្ព័រយ៉ាងស្រស់ស្អាតបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន