no-alternative title

រថយន្ត Corolla 2020 បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងរូបរាងស្រស់ស្អាតដ៏អស្ចារ្យបំផុត

កាលពីពេលថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធរថយន្ត RAV4 2019 ក្រុមហ៊ុនផលិតរថយន្ត Toyota បានទម្លាយចេញនូវគំរូរថយន្ត Corolla ស៊េរីឆ្នាំ 2020 ដែលមើលទៅ គឺពិតជារថយន្ត Hatchback ដ៏ទាក់ទាញ និងជារថយន្តដែលមានអានុ ភាពខ្លាំងក្លាផងដែរ។ ជាមួយនឹងរូបរាងថ្មី យើងពិតជាចូលចិត្តនូវអ្វីដែលយើងបានឃើញជាក់ជាមិនខាន។សម្រាប់រថយន្ត Corolla 2020 គឺផ្អែកទៅលើរចនាសម្ព័ន្ធ Toyota's New Global Architecture (TNGA) ដែលជាមូលដ្ឋានគ្រឹះនៃការផលិតរថយន្តប្រភេទ Toyota និង Lexus នាពេលកន្លងមក។ 

Platform ថ្មីនេះ គឺមានការរចនាឡើងវិញទៅលើប្រព័ន្ធហ្វ្រាំងដែលនឹងពង្រឹងបន្ថែមទៅលើសុវត្ថិភាពបានកាន់តែខ្លាំងថែមទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ រថយន្តប្រភេទ L, LE និង XLE នឹងប្រើប្រាស់នូវម៉ាស៊ីន 2.0-liter four-cylinder engine ដែលធ្លាប់បានប្រើប្រាស់នៅលើរថយន្តជំនាន់មុននេះជាមួយនឹងកម្លាំងខ្លាំងក្លា និងប្រសិទ្ធិភាពបំផុត។ សម្រាប់រថយន្ត SE និង XSE Trim នេះនឹងប្រើប្រាស់នូវម៉ាស៊ីន 2.0-liter engine គឺប្រើប្រាស់នៅលើរថយន្ត Hatchback ជាមួយនឹងកម្លាំង 169hp និងកម្លាំងរមួលដល់ទៅ 151 lb-ft ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចគ្នាទៅនឹងរថយន្ត Hatchback នេះ កម្លាំងម៉ាស៊ីនរបស់រថយន្តនេះគឺផ្អែកទៅលើកង់មុខរបស់តាមរយៈការប្រើប្រាស់នូវចង្កឹះលេខដៃ 6 វគ្គ ឬ CVT នោះ។ វាក៏មានការអភិវឌ្ឍថ្មីទៅលើ manual transmission ដែលអភិវឌ្ឍនៅលើរថយន្ត Corolla hatchback និងមុខងារជាច្រើនទៀត។ សម្រាប់ CVT ក៏ជារឿងថ្មីផងដែរ។ ជាមួយនឹងវត្តមានរថយន្តនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានសន្យាថា ក្រុមហ៊ុន បានផលិតនូវរថយន្តដែលគួរអោយធុញទ្រាន់ជាច្រើនរួចមកហើយ ពេលនេះ ក្រុមហ៊ុននឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការនាំយកនូវរូបរាងថ្មីសម្រាប់រថយន្ត Corolla ដែលពិតជាស្រស់ស្អាតជាងម៉ូដែលមុនៗទាំងអស់។ បើទោះបីជារថយន្តនេះមានវិមាត្រនៃតួខ្លួនត្រឹមតែ 106.3-inch នេះ ទំហំខាងក្នុងរបស់រថយន្តនេះគឺធំជាងមុនថែមទៀត។

សម្រាប់ម៉ូដែល SE និង XSE គឺមានលក្ខណៈពិសេសទាក់ទាញបំផុតជាមួយនឹងតួខ្លួនដ៏ទាក់ទាញរលើបរលោង ភ្លើងចង្កៀង LED និងការផ្លាស់ប្តូរជាច្រើនទៀត។ នេះគឺជារថយន្តដំបូងបំផុតដែលរថយន្ត Corolla ដែលប្រើប្រាស់នូវកង់ដែលមានទំហំ 18-inch wheels សម្រាប់ម៉ូដែល SE និង XSE ថែមទៀត ស្របពេលដែលរថយន្ត Trim ផ្សេងទៀតគឺប្រើប្រាស់នូវកង់ដែលមានទំហំ 16-inch wheels។ បើពិនិត្យទៅលើផ្នែកខាងក្នុងរបស់រថយន្តនេះ Corolla 2020 គឺពិតជាមានលក្ខណៈពិសេសជាប់ពាក់ព័ន្ធទៅនឹងរថយន្ត hatchback 2019 ផងដែរ។

Corolla 2020 មានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 8-Inch Touchscreen ជាមួយនឹងប្រព័ន្ធ Toyota Entune 3.0 ដែលនឹងប្រើប្រាស់នៅលើរថយន្ត Trim ទាំងអស់លើកលែងតែប្រភេទ L ដែលមានអេក្រង់ទំហំ 7-inch នោះ។ សម្រាប់ប្រព័ន្ធ Entune 3.0 នេះគឺមាន Apple CarPlay និង Amazon Alexa បើទោះបីជាប្រព័ន្ធ Android Auto គឺមិនមានវត្តមាននោះទេ។

សម្រាប់ អេក្រង់ផ្តល់ព័ត៌មាន infotainment display បង្ហាញនៅលើអេក្រង់ទំហំ 4.2-inch ឬនៅលើអេក្រង់ 7 -inch multi-information display ។ ក្រុមហ៊ុន Toyota និយាយថា រថយន្ត Corolla ថ្មីនេះគឺមានទំហំធំជាងរថយន្តជំនាន់មុននេះដោយសរតែការប្រើប្រាស់នូវកៅអីអង្គុយដែលទាបជាងមុននោះ។ រថយន្តនេះមានកម្លាំងម៉ាស៊ីនស្ងាត់ ហើយវាក៏មានភ្ជាប់ជាមួយនឹងម៉ាស៊ីនត្រជាក់ដែលអាចការពារមិនអោយមានភាពស្រអាប់ជាប់នៅលើកញ្ចក់រថយន្តថែមទៀត។

ក្រុមហ៊ុន Toyota និយាយថា រថយន្ត Corolla 2020 គឺបំពាក់នូវស្តង់ដារនៃប្រព័ន្ធសុវត្ថិភាពច្រើន។ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Toyota Safety Sense 2.0 និងការបញ្ចូលនូវប្រព័ន្ធការពារឆ្លងភ្លើង pre-collision avoidance, ប្រព័ន្ធរ៉ាដា radar cruise control , ប្រព័ន្ធជូនដំណឹងពេលចូលចំណត lane departure warning, ប្រព័ន្ធបើកបរនៅលើគន្លង lane tracing assist, ការបើកភ្លើងដោយស្វ័យប្រវត្តិautomatic high beams, និងការជូនដំណឹងអំពីសញ្ញាតាមផ្លូវ road sign assist ផងដែរ។ សម្រាប់មុខងារការមើលទៅទីងងឹត Blind spot monitoring គឺជាលក្ខណៈស្តង់ដារមួយសម្រាប់រថយន្តនេះ។

យ៉ាងណាមិញ តម្លៃរបស់រថយន្ត និងកាលបរិច្ឆេទនៃការដាក់លក់របស់វានៅមិនទាន់ដឹងនៅឡើយទេ។ យើងរំពឹងថា រថយន្ត  Corolla 2020 នឹងមានតម្លៃខ្ពស់ជាងបន្តិចប៉ុណ្ណោះបើធៀបជាមួយនឹងរថយន្ត hatchback 2019  ដែលមានតម្លៃ $19,990 សម្រាប់ប្រភេទ SE Trim និងតម្លៃ $24,090 សម្រាប់ប្រភេទ Top Models។ សម្រាប់រថយន្ត Sedan នេះ នឹងមានតម្លៃថោកជាងរថយន្ត Hatchback នៅពេលដែលវាដាក់លក់នៅក្នុងឆ្នាំ 2019 នោះ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន