no-alternative title

Ford Mustang ត្រូវបានគេដាក់បង្ហាញជាមួយនឹងការផ្លាស់ប្តូរដ៏អស្ចារ្យទៅលើផ្នែកខាងក្នុង ពិតជាឡូយមិនធម្មតានោះទេ!

ព្រឹត្តិការណ៍ពិពរណ៍ SEMA show នៅក្នុងឆ្នាំនេះ ដែលរៀបចំនៅ Las Vegas បានបង្ហាញអំពីការផ្លាស់ប្តូរជាច្រើនទៅលើរថយន្តស៊េរីថ្មីម៉ាក Mustangs ជាមួយនឹងការ Upgrades ទៅលើកម្លាំងម៉ាស៊ីនរបស់វា និងការរចនារូបរាងតូខ្លួនកាន់តែអស្ចារ្យមួយកម្រិតថែមទៀត។ ក្រុមហ៊ុន Vilner Garage នៅក្នុងសហភាពអ៊ឺរ៉ុប ទើបតែបានបញ្ចេញនូវការរចនាថ្មីទៅលើផ្នែកខាងក្នុងនៃរថយន្ត Mustang GT Convertibles 2015។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តនេះ គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែនដោយសារតែសម្ភារៈដែលយើងមកតម្លើងនៅលើរថយន្តនេះ គឺមិនមែនថោកនោះទេសម្រាប់រថយន្តត្រកូល Mustangs នេះ។ ប្រសិនបើអ្នកធ្លាប់បានលឺអំពីក្រុមហ៊ុន Vilner ពីមុនមកនោះ នេះគឺជាក្រុមហ៊ុនមួយដែលធ្វើការរចនាផ្នែកកៅអីរថយន្ត Mustang សម្រាប់អតិថិជន ដែលជាជនជាតិចិននោះ។ លោក Atanas Vilner អគ្គនាយករបស់ក្រុមហ៊ុននេះ បាននិយាយថា “ជាក់ស្តែង វាមានហេតុផលច្បាស់លាស់ណាស់សម្រាប់ពួកយើងក្នុងការបង្ហាញទៅកាន់អ្នកទាំងអស់គ្នានូវគម្រោងចំនួន 2 ដែលផ្អែកទៅលើម៉ូដែលរថយន្តតែមួយនេះ។ នេះ គឺជាការបង្ហាញអំពីអារម្មណ៍ផ្សេងគ្នាសម្រាប់ការរចនាទៅលើរថយន្តនេះ។”

សម្រាប់រថយន្ត Mustang ទីមួយនេះ ប្រើប្រាស់នូវពណ៌ខៀវជាមួយនឹងស្បែកខាងក្នុងពណ៌ខ្មៅលាយពណ៌សនឹងពណ៌ Alcantara ដើម្បី អោយស៊ីគ្នាជាមួយនឹងផ្នែកខាងក្រៅរបស់រថយន្តនេះ។ សម្រាប់ការប្រើប្រាស់នូវពណ៌ខ្មៅ និងពណ៌ខៀវនេះគឺប្រើប្រាស់នៅលើស្ទើរតែគ្រប់ផ្នែកខាងក្នុងរបស់រថយន្តនេះដែលរួមមានដៃបន្ទះទ្វារផងដែរ។ សម្រាប់រថយន្ត Mustang មួយទៀតនោះគឺមានពណ៌ខៀវលាយជាមួយនឹងឆ្នូតពណ៌សដែលមានភាពទាក់ទាញនៅផ្នែកខាងក្នុងរបស់វាបំផុតដែរ ដោយសារតែវាប្រើប្រាស់នូវ 3 ពណ៌ គឺពណ៌ក្រហម ពណ៌ស និងពណ៌ខ្មៅ។

សម្រាប់បន្ទះទ្វារ និងកៅអីអង្គុយក៏មានការប្រើប្រាស់នូវពណ៌ស ខណៈពេលដែលកន្លែង Dashboard និងផ្នែកកណ្តាលគឺប្រើប្រាស់នូវពណ៌ខ្មៅ និងពណ៌ក្រហម។ រថយន្តទាំងពីរនេះ គឺភ្ជាប់ជាមួយនឹងចង្កូតដ៏ស្រស់ស្អាតដែលប្រើប្រាស់នូវស្បែកពីរប្រភេទជាមួយនឹងឡូហ្គោរបស់ Mustang ដែលរចនាឡើងនៅទ្វារ និងកំរាលព្រំផងដែរ។ 

តាមការបញ្ជាក់ក្រុមហ៊ុន Vilner នេះ ផ្នែកខាងក្រៅរបស់វាប្រើប្រាស់នូវ Alcantara ជាមួយនឹងសម្ភារៈប្រភេទស្បែកជាច្រើនទៀតដែលជាប្លាស្ទិកមិនឆ្កូតនោះ ហើយនេះគឺជាផ្នែកមួយដែលកាលពីមុនអតិថិជនរបស់ Mustang ធ្វើការត្អូញត្អែរនោះ។ សម្រាប់ម៉ាស៊ីនរបស់រថយន្តនេះ គឺមានទំហំ 5.0-liter V8 engine គឺអស់ពីស្តុកហើយ ដូចនេះកម្លាំងម៉ាស៊ីននេះ គឺអាចធ្វើការផលិតកម្លាំងបានដល់ទៅ 435 សេះ និងកម្លាំងរមួល 400 lb-ft ថែមទៀត៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន