no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនរថយន្ត Ford រៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរកំសាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ 2018

នៅថ្ងៃទី 19 ខែវិចិ្ឆកា ឆ្នាំ 2018 ក្រុមហ៊ុន Ford បានរៀបចំសន្និសីទ្ធសារព័ត៌មានស្តីពីដំណើរកំសាន្តបោះជំរុំ និង Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ 2018 ដែលដំណើរកម្សាន្តឆ្នាំនេះ នឹងឆ្លងដែនដ៏អស្ចារ្យឆ្ពោះ ទៅកាន់ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួនជាង 100 គ្រឿង។ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជនរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយ ដំណើរកំសាន្តដែលរៀបចំ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជានៅពេលនេះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Ford ឆ្នាំនេះ គឺទទួលបាននូវការឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា និង ភេសជ្ជៈ Pepsi របស់ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏មានការចូលរួមសហការជាមួយ ធនាគារ KB Daehan Specialized Bank Plc. ក្រុមហ៊ុន AIA (Cambodia) Life Insurance និងក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ 2018 ក៏មានការសហការចូលរួមពីសំណាក់ ក្រុមហ៊ុនឯកទេសបិត Sticker ថ្លាការពារថ្នាំរថយន្ត Sticker City ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី 12 នេះមានរយៈពេល 4 ថ្ងៃ 3 យប់ គឺចាប់ពីថ្ងៃទី 06 ដល់ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2018 ដោយមានអ្នកដំណើរប្រមាណ 500 នាក់ ដែលអ្នកចូលរួមនឹងរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តត្រាត ប្រទេសថៃ។ លើសពីនេះទៅទៀត  អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញ ជាច្រើនសំបូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃថែមទៀតផង។

 

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ 2007 ទៅខេត្តមណ្ឌលគិរី , ឆ្នាំ 2008 ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ 2010 និងឆ្នាំ 2010 ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ 2012 ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ 2013 ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ 2014 ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ 2015 ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ 2016 ទៅកាន់ខេត្តបុរីរាម និងឆ្នាំ 2017 ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់ បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការនៃកម្មវិធីដំណើរកំសាន្ត FORDAdventure ឆ្នាំ 2018 នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះនឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត។ លោកបានមានប្រសាសន៍ថា “ដំណើរកំសាន្ត FORD Adventure ឆ្នាំ 2018 នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង១០០គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តកោះកុង ហើយឆ្ពោះទៅទឹកដីខេត្តត្រាត និងខេត្តច័ន្ទបុរីប្រទេសថៃ ដែលធ្វើអោយអតិថជនFORD ទទួលបានបទពិសោធន៍ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីប្រទេសកម្ពុជាយើង និងប្រទេសថៃផងដែរ។”

លើសពីនេះទៅទៀត លោក ងនសាំង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodia។

លោក Bernardo ESEO, Vice President Corporate Affairs នៃក្រុមហ៊ុន TOTAL Cambodge បានមានប្រសាសន៍ថា៖ នេះគឺជាលើកទី 11 ហើយសម្រាប់ក្រុមហ៊ុន Total Cambodge ដែលជាអ្នកឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍នេះ។ យើងគឺជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះដោយផ្តល់នូវប្រេងឥន្ធនៈដើម្បីផ្គត់ផ្គង់ការធ្វើដំណើរ។ លើសពីនេះទៅទៀតឥឡូវនេះយើងកំពុងពង្រីកការគាំទ្ររបស់យើងដោយបញ្ចូលយុទ្ធនាការ CSR ស្តីពីការបើកបរប្រកបដោយសុវត្ថិភាព។

យើងនឹងបញ្ជូនតំណាងរបស់ក្រុមហ៊ុន Total Cambodge ដើម្បីផ្តល់ព័ត៌មានស្តីពីយុទ្ធនាការបើកបរដោយសុវត្ថភាពក្នុងអំឡុងសន្និសីទកាសែតក្នុងថ្ងៃនេះដល់អ្នកចូលរួមក្នុងដំណើរកម្សាន្ត Ford Adventure ។ យើងក៏មានកម្មវិធីឆ្លើសំនួរយករង្វាន់ដែលទាក់ទងទៅនឹងច្បាប់ចរាចរណ៍និងការបើកបរដោយសុវត្ថិភាពក្នុងកំឡុងពេលធ្វើសកម្មភាពបោះជំរុំផងដែរ។ ក្រុមហ៊ុន Total Cambodge  បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន RMA Cambodia អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការឧបត្ថម្ភនេះផ្តល់ឱ្យយើងនូវឱកាសដើម្បីបង្ហាញអំពីសមត្ថភាពនិងគុណភាពខ្ពស់នៃប្រេងឥន្ធនៈ Excellium 95 ដែលអាចសម្អាតម៉ាស៊ីនបានដល់ 93%។

លោក Ong Kee Kong, Commercial Director នៃក្រុមហ៊ុន Cambrew and Angkor Beverage Co., Ltd បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន Cambrew and Angkor Beverage ដែលជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុន RMA មានមោទនភាពដែលបានក្លាយជាអ្នកឧបត្ថម្ភភេសជ្ជៈសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ក្រៅពីការបង្កើតទំនាក់ទំនងល្អរវាងអតិថិជន Ford ខ្ញុំមានសេចក្តីរីករាយដែលព្រឹត្តិការណ៍នេះក៏មានរៀបចំកម្មវិធីបរិច្ចាគដល់ប្រជាជនក្រីក្រដែលកំពុងរស់នៅក្នុងតំបន់ទាំងនេះផងដែរ។ ខ្ញុំសង្ឃឹមថាអ្នកចូលរួមទាំងអស់នឹងមានភាពស្រស់ថ្លាកំឡុងពេលធ្វើដំណើរជាមួយនឹងភេសជ្ជៈចំរុះរបស់យើង។ ក្រុមហ៊ុន Cambrew and Angkor Beverage ជាអ្នកគាំទ្រដ៏មុតមាំមួយនៃយុទ្ធនាការ "ស្រវឹងកុំបើកបរ" ហើយខ្ញុំក៏ចង់ផ្ដែផ្ដាំទៅអ្នកដំណើរក្នុងក្បួនរថយន្ត Ford Adventure ទាំងអស់កុំឱ្យប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ។

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម