no-alternative title

Chevrolet នឹងផលិតរថយន្ត SUV ថ្មីមួយទៀតសម្រាប់ទីផ្សាប្រទេសចិន ដែលមានទំហំធំជាងរថយន្ត Blazer

ដោយសារតែប្រទេសចិន គឺជាទីផ្សារធំ ដែលនិយមប្រើប្រាស់រថយន្ត SUV ថ្មីៗនេះ ក្រុមហ៊ុន Chevrolet ធ្វើការផលិតឡើងរថយន្តថ្មីមួយទៀត ត្រូវគេហៅឈ្មោះថា FNR-CarryAll ដោយគ្រោងនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Guangzhou Motor Show នៅក្នុងប្រទេសចិននៅក្នុងសប្តាហ៍នេះផងដែរ។ ក្រុមហ៊ុនអាមេរិកកាំងមួយនេះ បានបញ្ជាក់ថា គឺគំនិតទី 3 នៃការរចនារថយន្តនេះ "Find New Roads" (FNR) គឺជារថយន្ត CarryAll គឺមានទំហំធំជាងរថយន្ត Blazer បន្តិចប៉ុណ្ណោះ ដែលមានការបន្ថែមនូវទំហំវែងជាមុនដល់ទៅ 3.3 inches ដែលអាចដាក់មនុស្សនៅខាងក្នុងបាន 6នាក់។ រថយន្តនេះ ធំជាងរថយន្ត Blazer ប៉ុន្តែមិនធំជាងរថយន្ត Traverse នោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការប្រើប្រាស់នូវឈ្មោះ CarryAll នេះ គឺក្រុមហ៊ុននេះ ធ្លាប់ប្រើប្រាស់ជាដំបូងទៅលើរថយន្ត SUV របស់ខ្លួននៅក្នុងឆ្នាំ 1935។ ដូចគ្នាទៅនឹងរថយន្ត Blazer (ឬអ្វីដែលក្រុមហ៊ុន Ford កំពុងតែធ្វើនៅលើរថយន្ត Mustang) គំនិតនេះ គឺមានការជម្រុញបំផុសគំនិតពី Camaro។ រថយន្ត នេះគឺមានការប្រើប្រាស់នូវដំបូល carbon-fiber ជាមួយនឹងផ្ទៃថ្លាកញ្ចក់ Panoramic និងមានកង់រង្វង់ទំហំ 22-inch alloys និងពណ៌យ៉ាងស្រស់ស្អាតបំផុត។ នៅផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានពណ៌ក្រហមលាយជាមួយនឹងពណ៌ខ្មៅសម្រាប់កៅអីស្បែក អេក្រង់ផ្តល់ព័ត៌មានទំហំ 12-inch និងអេក្រង់ 10-inch infotainment screen ។ សម្រាប់កម្លាំងម៉ាស៊ីនរបស់រថយន្តនេះនៅមិនទាន់ដឹងនៅឡើយទេ។

រថយន្ត FNR-CarryAll នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Guangzhou show ជាមួយនឹងរថយន្ត Monza RS Sedan ជាមួយនឹងរថយន្ត Malibu XL Redline ដែលពិតជាអាចយកឈ្នះនូវរថយន្ត Corvette C7.R ជាក់ជាមិនខាន។ ចាប់តាំងពីឆ្នាំ 2005 មក ក្រុមហ៊ុន Chevrolet លក់រថយន្តបានដល់ទៅ 6 លានគ្រឿងនៅក្នុងប្រទេសចិន ហើយនៅក្នុងឆ្នាំនេះ ក្រុមហ៊ុន បានលក់រថយន្តចំនួន 422,549 គ្រឿងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន