no-alternative title

វីដេអូពាណិជ្ជកម្មថ្មី The Toys របស់ Honda ត្រូវបានភ្ជាប់ជាមួយនឹងតុក្កតាជាច្រើន មើលទៅ គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែន

រដូវវិសម្សកាលគឺជិតឈានមកដល់ហើយ ដូច្នេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើន នឹងធ្វើការបោះជំហាននៅក្នុងការប្រកួតប្រជែងគ្នានៅលើទីផ្សារ និងការពង្រឹងទៅលើការចែកចាយរបស់ខ្លួនសម្រាប់ការដាក់លក់ចុងឆ្នាំនេះជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មអស្ចារ្យជាច្រើន នៅក្នុងឆ្នាំនេះ ដូចជា ការផ្សព្វផ្សាយរបស់ Challenger Hellcat Redeye។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Audi ក៏បានបញ្ចេញនូវការផ្សព្វផ្សាយដ៏ឆ្លាតវៃជាច្រើនកាលពីឆ្នាំមុននេះ រួមមានការប្រណាំងតាមរយៈកន្លែងចំណតនៅផ្សារទំនើបដែលមានសភាពចង្អៀត និងការផ្សព្វផ្សាយពាណិជ្ជកម្មនូវ Toy Story ថែមទៀត។ នៅពេលនេះក្រុមហ៊ុនផលិតរថយន្ត Honda ក៏បានបញ្ចេញនូវការផ្សព្វផ្សាយពាណិជ្ជកម្ម Happy Honda Days ផងដែរជាមួយនឹងប្រដាប់ប្រដារក្មេងលេងជំនាន់ទសវត្សន៍ '70s, '80s និង '90s។

នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនេះ គឺត្រូវគេហៅឈ្មោះថា Happy Honda Days 2.0 បន្ទាប់ពីការបញ្ចេញនូវវីដេអូផ្សព្វ ផ្សាយពាណិជ្ជកម្មជាច្រើនរបស់ក្រុមហ៊ុននេះ នៅក្នុងឆ្នាំ 2014 ដូចជា Jem, GI Joe, Skeletor, The Magic 8-Ball និង Strawberry shortcake។ សម្រាប់ការផ្សព្វផ្សាយថ្មីនេះ គឺមានការបញ្ចេញនូវ Voltron, Care Bears, The Six Million Dollar Man និង Teenage Mutant Ninja Turtles។

សម្រាប់ការផ្សព្វផ្សាយជាច្រើនស៊េរីនេះ ប្រដាប់ប្រដារក្មេងលេងជាច្រើនអំពីរថយន្តទាំងនេះ គឺមានដូចជា Clarity Plug-in Hybrid, CR-V, Accord, Pilot និង Ridgeline ។

លោក Susie Rossick អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Honda បាសននិយាយថា “នៅក្នុងរដូវវិសម្សកាលនេះ គឺជាពេលវេលាដ៏ពិសេសមួយដែលពោរពេញដោយភាពរីករាយ និងការផ្តល់នូវភាពសប្បាយរីករាយសម្រាប់អ្នក ដែលចូលទិញទំនិញផ្សារភ្ជាប់ទៅនឹងប្រដាប់ប្រដារក្មេងលេង។ នៅក្នុងរដូវឈប់សម្រាកនេះ ការផ្សព្វផ្សាយនេះ គឺកាន់តែមានភាពរញ៉េរញ៉ៃជាងមុន ប៉ុន្តែមនុស្សជាច្រើនគឺមិនភ្លេចអំពីរថយន្ត Honda ស៊េរីថ្មីឆ្នាំ 2019 នោះទេ។

ប្រិយមិត្តប្រាកដជារីករាយជាមួយនឹងការទស្សនាទៅលើវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មចំនួន 4 ដែលប្រើប្រាស់នូវតុក្កតាជាច្រើន។ ក្រុមហ៊ុន Honda ក៏ប្រើប្រាស់នូវសំលេងដើមរបស់តួទាំងអស់នោះ នៅក្នុងការផ្តល់នូវអារម្មណ៍ពិតៗ។ សម្រាប់យុទ្ធនាការនេះ គឺពិតជាមានលក្ខណៈល្អប្រសើរជាមួយនឹងការបញ្ចេញនូវតុក្កតាសម័យមុននោះ។ នេះ គឹជាការចងចាំនៃកុមារភាពដ៏អស្ចារ្យ ហើយវាក៏ជាផ្នែកមួយនៃការលក់រថយន្ត Honda ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន