no-alternative title

ក្រុមហ៊ុន Ford បាននាំយកមកនូវបេសកកម្មថ្មីមួយ ដើម្បីសុវត្ថិភាពសម្រាប់អ្នកជិះកង់នៅពេលធ្វើដំណើរលើដងផ្លូវ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford កំពុងតែធ្វើបេសកកម្មថ្មីមួយ ដើម្បីធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាពសម្រាប់អ្នកជិះកង់។ នៅក្នុងចក្រភពអង់គ្លេស ការស្លាប់អ្នកជិះកង់ 16% គឺបណ្តាលមកពីរថយន្តដឹកទំនិញធន់ធំ ស្របពេលដែលរថយន្តដឹកទំនិញ 75% ទាំងនេះ មិនបើកបរមិនចំផ្លូវរបស់ខ្លួនដូចជាការបើកនៅលើផ្លូវ Highways ហើយកាលពី 3 ឆ្នាំមុននេះ រថយន្តដឹកទំនិញធំៗ គឺពាក់ព័ន្ធទៅនឹងការស្លាប់អ្នកជិះកង់ដល់ទៅ 70% នៅក្នុងទីក្រុងឡុងដ៏ ខណៈពេលដែលផ្លូវនៅក្នុងទីក្រុងគឺមានត្រឹមតែ 4% តែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះដើម្បីបញ្ជាក់អំពីគ្រោះថ្នាក់ជាច្រើនដែលអ្នកជិះកង់ អាចនឹងប្រឈមមុខនៅលើដងផ្លូវនោះ ក្រុមការងារដឹកជញ្ជូនរបស់ក្រុមហ៊ុន Ford ធ្វើការសហការជាមួយនឹងយុទ្ធនាការជិះកង់នៅក្នុងទីក្រុងឡុងដ៏ (London Cycling) ដើម្បីនាំយកនូវបទពិសោធន៍ ‘WheelSwap’ VR  ដែលជាផ្នែកមួយនៃយុទ្ធនាការ ‘Share the Road Campaign’ របស់ក្រុមហ៊ុននេះ សម្រាប់ការថែរក្សាជីវិតដែលអនុញ្ញាតឱ្យអ្នកជិះកង់ទទួលបាននូវបទពិសោធន៍ថ្មីនៃការធ្វើដំណើរនោះ។ នៅក្នុងផ្នែកមួយនៃបទពិសោធន៍ WheelSwap VR នោះ លោក Tom Bogdanowicz ដែលជាបុគ្គលិកជាន់ខ្ពស់នៅក្នុងផ្នែកអភិវឌ្ឍនៅក្នុងយុទ្ធនាការអ្នកជិះកង់នៅក្នុងទីក្រុងឡុងដ៏ (London Cycling Campaign) ផ្លាស់ប្តូរនូវទស្សនវិស័យជាមួយនឹងអ្នកបើកបរ 3 នាក់ និងគ្រូបង្វឹកបើកបរជាច្រើននាក់ដែលជាក្រុមការងារផ្នែកដឹកជញ្ជូនរបស់ក្រុមហ៊ុន Ford។

ការសន្ទនារវាងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះ គឺផ្តោតទៅលើស្ថានភាពដែលអ្នកជិះកង់ស្ថិតនៅ និងគន្លងដែលមើលមិនឃើញដោយអ្នកបើកបរ ហើយនឹងចម្ងាយដែលអ្នកជិះកង់ និងអ្នកបើកបរត្រូវដឹងដើម្បីកុំអោយអ្នកបើកបរឆ្លងទៅកាន់គន្លងអ្នកជិះកង់នោះ។ សម្រាប់អ្នកបើកបររថយន្តជាច្រើន តែងតែខឹងខ្លាំងជាមួយនឹងអ្នកជិះកង់នៅពេលដែលពួកគេជិះនៅលើកណ្តាលផ្លូវ ហើយធ្វើឱ្យចរាចរណ៍គឺមានសភាពយឺតយ៉ាវនោះ។ សម្រាប់បទពិសោធន៍នេះ មានគោលដៅក្នុងការជួយអ្នកបើកបរជាច្រើននោះ អោយដឹងថា ហេតុអ្វីបានជាអ្នកជិះកង់ទាំងនោះ ចូលចិត្តជិះនៅកណ្តាលផ្លូវដោយសារតែជៀសវាងផុតពីការវាយប្រហារដោយទ្វាររថយន្តដែលបានចត ជាពិសេសនៅត្រង់ផ្លូវដែលតូចចង្អៀតនោះ។

លោក Andrew Main ដែលជាគ្រូបង្វឹកបើកបរនៃក្រុមការងារដឹកជញ្ជូនរបស់ក្រុមហ៊ុន Ford បាននិយាយថា “ការផ្លាស់ប្តូរទស្សនវិស័យ គឺជាការយល់ដឹងយ៉ាងច្បាស់លាស់។ ការយល់ដឹងកាន់តែច្រើនអំពីហេតុផលជាច្រើនដែលនៅពីក្រោយសកម្មភាពរបស់អ្នកជិះកង់ពិតជាមានប្រយោជន៍ណាស់ សម្រាប់អ្នកបើកបរដូចអ្វីដែលយើងដឹងថា នឹងត្រូវធ្វើទៅលើស្ថានភាពជាក់ស្តែងនោះ។”

ក្រុមហ៊ុនFord និងក្រុមការងារដឹកជញ្ជូនរបស់ខ្លួនក៏បង្ហាញអំពីបទពិសោធន៍ WheelSwap VR និងសកម្មភាពនៃរថយន្តដឹកទំនិញនៅក្នុងកម្មវិធី Road Safety Week របស់ចក្រភពអង់គ្លេសផងដែរ។ បន្ទាប់ពីនេះ ក្រុមការងារប្រតិបត្តិការដឹកជញ្ជូននេះ ក៏នឹងចូលរួមនៅក្នុងវគ្គ ‘Safer Urban Driving’ module ដែលជាផ្នែកមួយនៃ Driver Certificate of Personal Competence របស់ពួកគេដែលអ្នកជំនាញបើករថយន្តធំ រថយន្តក្រុង និងគ្រូបង្វឹកបើកបររថយន្តជាច្រើនត្រូវតែចូលរួមនៅក្នុងចក្រភពអង់គ្លេសនេះ។ ពួកគេក៏ប្រើប្រាស់នូវ ‘WheelSwap’ VR សម្រាប់ការហ្វឹកហាត់នាពេលអនាគតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន