no-alternative title

Porsche Taycan រថយន្តស៊េរីថ្មី ត្រូវបានអតិថិជនកក់ទុកចំនួនដល់ទៅ 100,000 គ្រឿង មុនពេលបង្ហាញវត្តមានជាផ្លូវការ

Porsche Taycan រថយន្តស៊េរីថ្មីបំផុតសម្រាប់ក្រុមហ៊ុន Porsche អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2019 ខាងមុខនេះហើយនៅពេលនេះមានព័ត៌មានជាច្រើនអំពីរថយន្តស៊េរីថ្មីដែលក្រុមហ៊ុនផលិតរថយន្ត  Porsche ដោយបានអះអាងថា ខ្លួនបានទទួលនូវសំណើរនៃការកម្មង់ទិញចំនួនដល់ទៅ 100,000 គ្រឿងពីអតិថិជនរបស់ខ្លួន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែក៏មានការភ័យខ្លាចខ្លះផងដែរដោយសារតែរថយន្តអេឡិចត្រូនិចរបស់ក្រុមហ៊ុន Porsche អាចនឹងមានចំណុចអវិជ្ជមានខ្លះផងដែរ។ ជាមួយនឹងភាពចាប់អារម្មណ៍យ៉ាងខ្លាំងក្លាអំពីរថយន្តស៊េរីថ្មីនេះ ក្រុមហ៊ុនផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស Auto Express ក៏បានបញ្ចេញនូវគំរូរបស់រថយន្តនេះ ជាមួយនឹងលក្ខណៈលម្អិតជាច្រើនផងដែរ។ សម្រាប់ការផលិតរថយន្តស៊េរីថ្មីម៉ូដែលនេះ អាចនឹងជារឿងដែលពិបាកផងដែរ នៅក្នុងការបង្ហាញខ្លួននៅក្នុងពេលវេលាដ៏ត្រឹមត្រូវនោះ។ 

លោក Lutz Meschke អនុប្រធានផ្នែកហិរញ្ញវត្ថុ និងព័ត៌មានបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតរថយន្ត Porsche ដែលជាអ្នក ទទួលខុសត្រូវទៅលើការងារនេះ បានបញ្ជាក់ថា ពួកគេមានគម្រោងក្នុងការលក់រថយន្តនេះចំនួន 25,000 គ្រឿងក្នុងមួយឆ្នាំ។ “យើងមានសមត្ថភាពនៅក្នុងការផលិតរថយន្តបានច្រើនជាងនេះប្រសិនបើមានតម្រូវការលើសពីការរំពឹងទុក។”

ប្រសិនបើរថយន្តស៊េរីថ្មី Taycan បង្ហាញខ្លួនដូចដែលបានសន្យានោះ ចំនួននៃការផលិតនេះ គឺពិតជាច្រើនជាងនេះជាក់ជាមិនខាន។ សម្រាប់កម្លាំងម៉ាស៊ីនរបស់រថយន្តនេះ សម្រាប់ពេលនេះ ក្រុមវិស្វកររបស់ក្រុមហ៊ុនផលិតរថយន្ត Porsche មិនទាន់ទម្លាយនូវលក្ខណៈសម្បត្តិជាក់លាក់នៃថាមពលថ្ម ឬចំងាយនៃការបើកបរនោះទេ ប៉ុន្តែពួកគេ បាននិយាយថា រថយន្តនេះ អាចធ្វើដំណើរបានចម្ងាយ 310-miles សម្រាប់ការបញ្ចូលថាមពលថ្មទំហំ 350kW fast charging system និងអាចបន្តបានចម្ងាយ 180-miles សម្រាប់ការសាករយៈពេល 9 នាទីទៀតនោះ។

បើនិយាយអំពីម៉ាស៊ីនរបស់រថយន្ត  Taycan នេះ អាចមានកម្លាំងម៉ាស៊ីនដល់ទៅ 600 សេះ ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធ synchronous electric motor (PSM) ថែមទៀត។ សម្រាប់ម៉ូទ័រនេះ ធ្លាប់បានបំពាក់នៅលើរថយន្ត 919 LMP1 ដែលឈ្នះការប្រកួតនៅ Le Mans ហើយរថយន្តទាំងពីរនេះគឺមានទម្ងាន់ស្រាល និងរូបរាងតូចច្រឡឹងជាងរថយន្តអេឡិចត្រូនិចជំនាន់មុនៗ។

រថយន្តនេះអាចរត់បានចម្ងាយ 0-62mph ដោយចំណាយពេលវេលាត្រឹមតែ 3.5 វិនាទី និងល្បឿន 124 mph នៅក្នុងរយៈពេល 9 វិនាទីក្រោយមក។ ក្រុមហ៊ុនផលិតរថយន្ត Porsche បានអះអាងថារថយន្តនេះ អាចធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត Model S របស់ក្រុមហ៊ុនTesla ដែលនេះ ពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។

គម្រោងនេះ គឺសម្រាប់ធ្វើការពង្រីកនូវរថយន្តស៊េរីថ្មី Taycan ដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់ ហើយក៏មានពាក្យចចាមអារ៉ាមមួយចំនួនបញ្ជាក់ថា វាក៏មានរថយន្តដែលចាប់ផ្តើមជាមួយនឹងកម្លាំងម៉ាស៊ីន 400 សេះ ផងដែរ។ ក្នុងនោៅក៏មានការពង្រឹងទៅលើប្រព័ន្ធ infotainment, Power boosts និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៀតនោះ រចនាសម្ព័ន្ធរបស់រថយន្តស៊េរីថ្មី Taycan នេះ គឺផ្អែកទៅលើមូលដ្ឋាននៃរថយន្ត Bentley EV និងរថយន្តអេឡិចត្រូនិច Porsche SUV ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2022 នេះ។ សម្រាប់រថយន្តស៊េរីថ្មី Taycan នេះ អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Frankfurt Auto Show នៅឆ្នាំក្រោយនេះផងដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន