no-alternative title

អគ្គនាយករបស់ក្រុមហ៊ុន Nissan ត្រូវចាប់ខ្លួន បន្ទាប់ពីរកឃើញការក្លែងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

លោក Carlos Ghosn ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Nissan ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តនេះ បានរកឃើញនូវរបាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលមានភាពខុសឆ្គងយ៉ាងខ្លាំង។ លោក Ghosn ត្រូវបានចោទប្រកាន់ថា ប្រើបានប្រាស់នូវទ្រព្យសកម្មរបស់ក្រុមហ៊ុនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ នេះគឺជាការប្រកាសមួយ ដែលពិតជាមានការភ្ញាក់ផ្អើលមែនទែនសម្រាប់អ្វីដែលត្រូវគេមើលឃើញថា លោក គឺជាមនុស្សដ៏សំខាន់ម្នាក់របស់ក្រុមហ៊ុន Nissan និងនាំមកនូវភាពជោគជ័យដល់សម្ព័ន្ធ Renault-Nissan-Mitsubishi Alliance ផងដែរ។ 

បុរសជនជាតិបារាំង-ប្រេស៊ីលនេះ គឺជាមនុស្សម្នាក់ ដែលទទួលខុសត្រូវទៅលើគម្រោងមួយដែលមានឈ្មោះហៅថា Nissan Revival Plan នៅក្នុងឆ្នាំ 1999 ហើយនៅពេលនោះ ក្រុមហ៊ុននេះ ក៏មានការខាតបង់ទឹកប្រាក់ច្រើនជាង 20 ពាន់លានដុល្លារអាមេរិកនៅក្នុងបំណុលផងដែរ។ លោក Ghosn ក៏បានធ្វើការសម្រេចចិត្ត ដ៏តានតឹងនៅក្នុងការបិទរោងចក្ររបស់ក្រុមហ៊ុន Nissan និងការកាត់បន្ថយបុគ្គលិកដល់ទៅ 14% ថែមទៀត។ យុទ្ធសាស្រ្តនេះ គឺមានប្រសិទ្ធិភាព ប៉ុន្តែនៅក្នុងសកម្មភាពជាច្រើនរបស់លោក Ghosn ត្រូវបាន គេចោទជាសំណួរ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ក្រុមហ៊ុន Nissan ក៏បានទម្លាយថា ខ្លួនក៏ធ្វើការជាមួយនឹងការិយាល័យព្រះរាជអាជ្ញាសាធារណៈរបស់ជប៉ុន (Japanese Public Prosecutors Office) នៅក្នុងការស៊ើបអង្កេតទៅលើលោក Ghosn និងអ្នកតំណាងលោក Greg Kelly ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្តនេះនិយាយថា “ការស៊ើបអង្កេតនេះបង្ហាញថា នៅក្នុងរយៈពេលជាច្រើនឆ្នាំនេះលោក Ghosn និង Kelly ធ្វើរបាយការណ៍នៅក្នុងស្តុកនៃ Tokyo Stock Exchange ដែលមានចំនួនតិចជាងទឹកប្រាក់សរុបជាក់ស្តែង។ លោក Ghosn ក៏មានការប្រព្រឹត្តិមិនត្រឹមត្រូវជាច្រើនទៀតដូចជាការប្រើប្រាស់នូវទឹកប្រាក់ផ្ទាល់ខ្លួនដែលយកចេញពីទ្រព្យសកម្មរបស់ក្រុមហ៊ុន ហើយវាពិតជាមានការពាក់ព័ន្ធជាមួយនឹងលោក Kelly ផងដែរ។” CEO របស់ក្រុមហ៊ុន Nissan លោក Hiroto Saikawa ពេលនេះក៏ស្នើរទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអោយដកតំណែងរបស់លោក Ghosn និង Kelly ផងដែរ។ នៅក្នុងការបន្ថែមនូវភាពស្មុគស្មាញនេះ គឺជារចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុន Renault-Nissan-Mitsubishi Alliance តែម្តង។ នៅក្នុងការបង្កើតឡើងជាងពីរទសវត្សន៍នេះ យុទ្ធសាស្រ្តនៅក្នុងភាពជាដៃគូរួមគ្នាអាចធ្វើការគ្រប់គ្រងទៅលើម៉ាកយីហោដល់ទៅ 10 ។ 

Nissan គ្រប់គ្រង 34% របស់ Mitsubishi ។ ទន្ទឹមនឹងនេះផងដែរ Nissan និង Renault ក៏មានការគ្រប់គ្រងកាន់កាប់រៀងៗខ្លួនផងដែរ។ Renault មានការកាន់កាប់ភាគហ៊ុនបោះឆ្នោតច្រើនជាង Nissan ដល់ទៅ 43% ខណៈពេលដែលក្រុមហ៊ុន Nissan គឺភាគហ៊ុនដែលមិនបានបោះឆ្នោតត្រឹមតែ 15% ប៉ុណ្ណោះ។ រដ្ឋាភិបាលរបស់បារាំងក៏មានភាគហ៊ុន 15% នៅក្នុង Renault ផងដែរ។ នៅក្នុងឆ្នាំ 2017 លោក Ghosn ទាមទារនូវកញ្ចប់ទឹកប្រាក់ដល់ទៅ 7.4m euro ($8.5m) នៅក្នុងតំណែងរបស់គាត់ ប៉ុន្តែរដ្ឋាភិបាលរបស់បារាំងមិនយល់ព្រមនោះទេ។ សរុបមកកញ្ចប់ទឹកប្រាក់នេះត្រូវបានអនុម័តនៅក្នុងឆ្នាំ 2018 ដែលត្រូវកាត់បន្ថយដល់ទៅ 1 ភាគ 3។ សម្រាប់ក្រុមហ៊ុន Nissan ក្រុមហ៊ុនសន្យាថានឹងធ្វើការជាមួយនឹងអ្នកស៊ើបអង្កេតទៅលើសកម្មភាពរបស់លោក Ghosn និង Kelly ។ ក្រុមហ៊ុនផលិតរថយន្តនេះនិយាយនៅថ្ងៃនេះថា “ក្រុមហ៊ុន Nissan ពិតជាសុំទោសសម្រាប់ការបង្កើតនូវរឿងដែលគួរអោយព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ម្ចាស់ភាគហ៊ុន និងភាគីដែលពាក់ព័ន្ធនោះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន