no-alternative title

Hyundai បញ្ចេញចេញនូវគំរូនៃរថយន្តដឹកទំនិញដែលខ្លួនកំពុងតែធ្វើការផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក

កាលពីឆ្នាំ 2015 នៅពេលដែលក្រុមហ៊ុន Hyundai បានបង្ហាញចេញនូវគំនិត Santa Cruz នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Detroit Auto Show។ បើទោះបីជា Santa Cruz នេះគឺជាប្រភេទរថយន្ត pickup truck ក៏ដោយមើលទៅក៏នូនចន្លោះខ្វះខាតផងដែរ។ លោក Mike O’Brien អនុប្រធានផ្នែកគម្រោងផលិតផលរបស់ក្រុមហ៊ុន Hyundai បាននិយាយនៅក្នុងព្រឹត្តិការណ៍ LA កាលពីសប្តាហ៍មុននេះថា “នេះគឺនៅតែជារឿងមួយនៃគំនិតជាច្រើន នៅលើបណ្តាញសង្គម Social Media នាពេលបច្ចុប្បន្ន។ ហើយយើងក៏ទទួលនូវលិខិត និងសំណួរជាច្រើនអំពីរឿងនេះ ជារៀងរាល់ថ្ងៃ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គូរបញ្ជាក់ផងដែរ ក្រុមហ៊ុន KIA ដែលជាបងប្អូនកូរ៉េ ដូចគ្នានេះ ក៏មានការចាប់អារម្មណ៍ទៅលើរថយន្ត pickup truck ដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ជនជាតិអាមេរិកនោះដែរ ហើយយើងបានរៀនពីលោក Orth Hedrick កាលពីពីរឆ្នាំមុននេះទៀតផង។ តើនេះមានន័យថា ក្រុមហ៊ុន Hyundai និង KIA ពិតជាជម្រុញនៅក្នុងការបញ្ចេញនូវរថយន្ត pickup truck មែនទេ?

សម្រាប់ព័ត៌មានដែលបង្ហាញខ្លួននោះ គឺផ្អែកទៅលើការនិយាយរបស់យើងជាមួយនឹងលោក O’Brien ហើយអ្វីដែល Autocar បានរៀនអំពីក្រុមហ៊ុន Hyundai Motor Group តាមរយៈប្រធានអ្នករចនា Luc Donckerwolke ។ យោងតាមការបញ្ជាក់របស់ O’Brien បានអោយដឹងថា ក្រុមហ៊ុន Hyundai ជឿជាក់ថា នេះពិតជាចាំបាច់មែនទែន នៅក្នុងការខ្ចីនូវគោលការណ៍ជាច្រើនចេញពីរថយន្តដឹកទំនិញជាច្រើននៅលើទីផ្សារជាពិសេសរថយន្ត cab-overs នៅខាងក្រោយ។ គាត់បាននិយាយទៀតថា “សម្រាប់រថយន្តដឹកទំនិញគឺមានការពេញនិយមណាស់។ សម្រាប់រថយន្តនេះ គឺអាចបង្កើតនូវប្រាក់ចំណូលបាន។ យើងត្រូវតែធ្វើការពង្រឹងទៅលើកម្រិតនៃស៊ីប្រេងផងដែរដើម្បីនាំរថយន្ត pickup truck នេះត្រឡប់មកកាន់ទីផ្សារវិញនោះ។”

លោក Donckerwolke ដែលជាមនុស្សម្នាក់ មានទំនាក់ទំនងស្និទ្ធិស្នាលជាមួយនឹង Autocar បាននិយាយថា “អ្នកធ្លាប់បានឃើញនូវរថយន្ត (Santa Cruz) pickup នេះនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ 2015 Detroit។ រថយន្តនេះ ស្ថិតនៅក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Hyundai ។” តើនៅពេលណាដែលរថយន្តនេះ ត្រៀមខ្លួនរួចរាល់សម្រាប់ដាក់លក់នោះ? “នេះគឺពេលវេលាឆាប់បំផុតតាមតែអាចធ្វើទៅបាន។ សម្រាប់ខាងខ្ញុំ រថយន្តនេះ គឺធ្វើការផលិតរួចហើយ។ ដំណើរការនេះគឺចាប់ផ្តើមហើយ។”

លោក O’Brien បានបង្ហើបថា រថយន្តដឹកទំនិញនេះគឺស្ថិតនៅក្នុងការអភិវឌ្ឍ ស្របពេលដែល Donckerwolke បានអះអាងថា ការផលិតរថយន្ត Santa Cruz នេះ គឺកំពុងតែកើតឡើងហើយ។ ខុសប្លែកពីរថយន្ត Toyota Tacoma សម្រាប់រថយន្ត Santa Cruz ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុង platform ដូចគ្នាទៅនឹងរថយន្ត Tucson crossover ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន