no-alternative title

ក្រុមហ៊ុន Volkswagen បង្ហាញអំពីគំនិតថ្មីនៅក្នុងការផលិតនូវរថយន្តអេឡិចត្រូនិចថ្មីរបស់ខ្លួន

នៅពេលនេះ គឺគ្មានអ្វីដែលជាអាថ៌កំបាំងនោះទេ ដែលថា ក្រុមហ៊ុនផលិតរថយន្តជាច្រើន បាននឹងកំពុងទែចាប់ផ្តើមធ្វើការផ្លាស់ប្តូរនូវធនធានជាច្រើនរបស់ខ្លួនពីរថយន្ត ដែលប្រើប្រាស់ឧស្ម័នទៅជារថយន្តដែលប្រើប្រាស់នូវអេឡិចត្រូនិចនោះទេ។ហើយនេះគឺជាការបង្ហាញរបស់ក្រុមហ៊ុន Volkswagen ដើម្បីជាភស្តុតាងសម្រាប់រឿងនេះផងដែរ។

ក្រុមហ៊ុននេះ ទើបតែបង្ហាញនូវគំនិតជាច្រើនតាមរយៈរូបភាព និងព័ត៌មានលម្អិតនៃរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែលគឺរថយន្តដឹកអ្នកដំណើរ  "I.D. Buzz Cargo" និង "Cargo e-Bike."។ Buzz Cargo គឺជារថយន្តចុងក្រោយនៃត្រកូលរបស់រថយន្ត Volkswagen នៅក្នុងចំណោមរថយន្តអេឡិចត្រូនិចជាច្រើនដែលមានការភ្ជាប់ទំនាក់ទំនងពេញលេញ ហើយរថយន្តនេះប្រើប្រាស់នូវម៉ាក I.D.។ ជាទូទៅ រថយន្ត Buzz Cargo នេះគឺអាចធ្វើដំណើរបានចំងាយដល់ទៅ 340 miles សម្រាប់ការបញ្ចូលថាមពលថ្មម្តងនោះ។ សម្រាប់ចំនួននេះអាចខ្ពស់ជាងនេះប្រសិនបើបន្ទះ Solar Panels របស់រថយន្តដឹកអ្នកដំណើរនេះដូចការងារដែលបានពិពរណ៌នារបស់ក្រុមហ៊ុន Volkswagen ។ ជាមធ្យមនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រហែលជាអនុញ្ញាតឱ្យរថយន្តដឹកអ្នកដំណើរនេះអាចធ្វើដំណើរបន្ថែមទៀតបានដល់ទៅ 9.3 miles ក្នុងមួយថ្ងៃនោះ។ នេះមិនមែនជាការបន្ថែមនូវចម្ងាយបានច្រើននោះទេ ប៉ុន្តែវាអាចនឹងធ្វើដំណើរបានឆ្ងាយជាងនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Buzz Cargo នេះអាចភ្ជាប់ជាមួយនឹងមុខងារ "I.D. Pilot," ដែលភ្ជាប់ជាមួយនឹងមុខងារ driving mode ដ៏ពេញលេញដែលក្រុមហ៊ុនផលិតរថយន្ត Volkswagen កំពុងតែធ្វើការនៅលើរឿងនេះផងដែរ។ រហូតមកទល់ពេលនេះ វានៅមិនទាន់ដឹងព័ត៌មានច្រើនអំពីប្រព័ន្ធនេះនៅឡើយទេ។ រថយន្ត Buzz Cargo នេះភ្ជាប់ជាមួយនឹងប្រព័ន្ធ "digital cargo" system ប៉ុន្តែវានៅមិនទាន់ច្បាស់នោះទេដែលពាក្យនេះសំដៅទៅលើអ្វីនោះ។ ប្រហែលជាអ្នកបើកបរជាច្រើនអាចបញ្ជាក់ថា គំនិតនៃរូបភាពទាំងនេះទម្លាយថាអេក្រង់នេះ គឺមានលក្ខណៈដូចជា iPad ដែលអាចធ្វើការងារបានច្រើន។

ដូចអ្វីដែលបានលើកឡើងកាលពីពេលមុននេះរថយន្ត Buzz Cargo មិនមែនត្រឹមតែជារថយន្តអេឡិចត្រូនិចស៊េរីថ្មី EV Volkswagen កំពុងតែធ្វើការនោះទេ វាក៏មានការបញ្ចេញនូវកង់ស៊េរីថ្មីអេឡិចត្រូនិច Cargo e-Bike ដែលមានកង់ចំនួន 3 ។ កង់នេះអាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងងាយស្រួលនៅក្នុងការបត់បែនបំផុត។កង់អេឡិចត្រូនិច e-Bike នេះអាចប្រើប្រាស់នៅក្នុងតំបន់ជាច្រើនដែលរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរមិនអាចធ្វើបាននោះទេ។ សម្រាប់កង់នេះគឺអាចដឹកទំនិញបានទម្ងន់ដល់ទៅ 463 pounds នៅគ្រប់ពេលវេលា។ យើងនៅមិនទាន់ដឹងតើកង់ e-Bike នេះ នឹងដឹកបានទម្ងន់ប៉ុណ្ណានោះ ប៉ុន្តែវានៅមិនទាន់ច្បាស់ថាកង់នេះ អាចធ្វើដំណើរបានឆ្ងាយកម្រិតណានោះ។ ក្រុមហ៊ុន Volkswagen បាននិយាយថា កង់ដឹកទំនិញ Cargo e-Bike នេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នេះ ខណៈពេលដែលរថយន្ត I.D. Buzz Cargo អាចនឹងបង្ហាញខ្លួននៅឆ្នាំ 2022 នេះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន