ក្រោយពេលដែលក្រុមហ៊ុនផលិតរថយន្ត Volkswagen Group បានកាន់កាប់បានក្រុមហ៊ុន Italdesign មានការទន្ទឹងជាច្រើនទៅលើអ្វីដែលថ្មី ដែលនឹងកើតចេញពីក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ។ ក្រោមគំនិតនៃការរចនារបស់លោក Giorgetto ក្រុមហ៊ុននេះ គឺនឹងអាចធ្វើនូវអ្វីដែលបានច្រើនជាងការផលិតរថយន្តឧទាហរណ៍ អាចជាឧទ្ធម្ភាគចក្រជាដើម។
ថ្មីៗនេះ ក្រុមហ៊ុន Italdesign បាន ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍របស់រុស្សី VR-Technologies បានប្រកាសថា នឹងជួយធ្វើការគ្នានៅក្នុងការអភិវឌ្ឍទៅលើឧទ្ធម្ភាគចក្រថ្មីគឺ VRT500 ដែលអាចផ្ទុកអ្នកដំណើរបាន 6 នាក់។ ដូចអ្វីដែលយើងបានឃើញនោះ ឧទ្ធម្ភាគចក្រ គឺមានភាពស្រស់ស្អាតទាក់ទាញខ្លាំងមែនទែនដោយសាតែវាមានការរចនាម៉ូដពីអ្នកជំនាញគឺលោក Giorgetto Giugiaro នោះ។
VRT500 តំណាងអោយការប្រកួតប្រជែងថ្មីដំបូងបំផុត សម្រាប់ក្រុមហ៊ុន Russian Helicopters ក្នុងការផលិតនូវឧទ្ធម្ភាគចក្រប្រភេទស្រាល ដែលមានប្រហែលជា 18% ដែលបានដាក់លក់នៅលើទីផ្សារនៅជុំវិញពិភពលោកនោះជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុននេះ មានក្តីសង្ឃឹមថា ខ្លួននឹងមានចំណែកទីផ្សារកើនឡើងដល់ទៅ 15% ហើយវា គឺជាការអភិវឌ្ឍឧទ្ធម្ភាគចក្រដែលអាចដឹកអ្នកដំណើរបានច្រើនបំផុត និងផ្ទុកទំនិញបានច្រើនថែមទៀត។ ជាមួយនឹងភាពច្នៃប្រឌិតថ្មីទៅលើម៉ាស៊ីនរបស់វានោះ ឧទ្ធម្ភាគចក្រ VRT500 អាចផ្ទុកទំនិញបានរហូតដល់ទៅ 1,609 ផោននៅក្នុងល្បឿន 155 ម៉ាយ៍នៅក្នុងមួយម៉ោង ហើយវាអាចធ្វើដំណើរបានដល់ទៅ 534 ម៉ាយ៍ថែមទៀត។
សម្រាប់ឧទ្ធម្ភាគចក្រ VRT500 នេះ នឹងផ្តល់នូវរចនាសម្ព័ន្ធថ្មីៗជាច្រើនសម្រាប់អ្នកធ្វើដំណើរ ការដឹកទំនិញ ការហ្វឹកហាត់ និងកម្មវិធីជាច្រើនទៀត។ សម្រាប់ស្ទាយ៍របស់វាវិញ គឺមិនធម្មតានោះទេ។ លោក Jörg Astalosch ដែលជា CEO របស់ក្រុមហ៊ុន Italdesign បាននិយាយថា “ប្រធានផ្នែកឌីស្សាញរបស់យើង គឺមានគំនិតទូលំទំលាយអាចធ្វើការរចនាជាមួយនឹងភាពស្រស់ស្អាតទាក់ទាញមានភាពច្នៃប្រឌិតទាំងបច្ចេកវិទ្យា និងម៉ាស៊ីនរបស់វា។ ជាច្រើនឆ្នាំមកនេះ យើងបានបង្ហាញនូវការប្រកួតប្រជែងជាច្រើនដ៏អស្ចារ្យដែលយើងបានជួប និងធ្វើការជាមួយនឹងដៃគូដែលជាអ្នកជំនាញ អ្នកបច្ចេកទេសដូចជាក្រុមហ៊ុន VR-Technologies ក្នុងការរក្សានូវកម្រិតនៃភាពច្នៃប្រឌិតខ្ពស់បំផុតនោះ៕”