no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងផ្គត់ផ្គង់បន្ទះឈីបស្វ័យប្រវត្តិសម្រាប់ក្រុមហ៊ុនរថយន្ត Audi

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានបញ្ជាក់នៅថ្ងៃទី 3 ខែមករានេះថា ខ្លួនសម្រេចនូវកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Audi ក្នុងការផ្គត់ផ្គង់នូវបន្ទះឈីបស្វ័យប្រវត្តិ (automotive processors) ដែលរចនាឡើងសម្រាប់ការផ្តល់ព័ត៌មាន និងប្រព័ន្ធកម្សាន្តនៅក្នុងរថយន្តនេះ។ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ប្រទេសកូរ៉េខាងត្បូងនេះ ដែលប្រកាសបង្ហាញនូវបន្ទះឈីបស្វ័យប្រវត្តិនេះនៅក្នុងខែតុលាឆ្នាំមុននេះ បាននិយាយថា បន្ទះឈីប Exynos Auto V9 នឹងក្លាយជាដំណោះស្រាយទៅលើប្រព័ន្ធផ្តល់ព័ត៌មាននៅក្នុងរថយន្តសម្រាប់រថយន្តជាច្រើនរបស់ក្រុមហ៊ុន Audi ដែលផ្តល់នូវព័ត៌មានជាច្រើនផ្សេងៗគ្នារួមទាំងប្រព័ន្ធមាតិកាកម្សាន្តថែមទៀត។ 

នៅក្នុងដំណោះស្រាយនៃ IVI នៅលើបន្ទះឈីប Exynos Auto V9 នេះ អ្នកបើកបរជាច្រើននឹងទទួលបាននូវព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃរថយន្តនៅលើពេលវេលាជាក់ស្តែងតែម្តង។ បន្ទះឈីប Exynos Auto V9 នឹងដំណើរការនូវដំណោះស្រាយ IVI ក្នុងការគ្រប់គ្រងទៅលើអេក្រង់ចំនួន 6 នៅក្នុងរយៈពេលដូចគ្នា និងការទ្រទ្រង់នូវកាមេរ៉ាចំនួន 12 ថែមទៀត នេះបើតាមការបញ្ជាក់របស់ Samsung។ ជាមួយនឹងការបំពាក់នូវក្រាហ្វិកកាតចំនួន 3 នោះ មានសមត្ថភាពក្នុងការដំណើរការនូវកម្មវិធីច្រើននៅក្នុងពេលជាមួយគ្នាថែមទៀត។ សម្រាប់បន្ទះឈីបសរសៃប្រសាទនេះ អាចធ្វើការដំណើរការទិន្នន័យ និងការទទួលបានទិន្នន័យយ៉ាងឆាប់រហ័សដូចជាសំលេងរបស់អ្នកបើកបរ ផ្ទៃមុខ និងចលនាជាច្រើនរបស់អ្នកបើកបរដើម្បីផ្តល់ព័ត៌មានកាន់តែប្រសើរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងបន្តក្នុងការបញ្ចេញនូវបន្ទះឈីបស្វ័យប្រវត្តិផ្សេងៗគ្នាសម្រាប់ការប្រើប្រាស់នៅលើផ្លូវជាមួយនឹងមុខងារជាច្រើនផ្សេងៗគ្នារួមមានប្រព័ន្ធជូនដំណឹងអ្នកបើកបរកម្រិតខ្ពស់ Advanced Driver Assistance System ដែលអាចជូនដំណឹងទៅកាន់អ្នកបើកបរបាននៅពេលដែលមានហានិភ័យកើតឡើងនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន