no-alternative title

ក្រុមហ៊ុន Mazda និង Toyota ចំណាយទឹកប្រាក់ រាប់លានដុល្លារអាមេរិក ដើម្បីការពារត្រី (pygmy sunfish) ដែលជាត្រីទឹកសាបដ៏កម្ររ

កាលពីមួយខែមុននេះ ក្រុមហ៊ុនផលិតរថយន្ត Mazda និង Toyota បានចាប់ដៃគ្នាទៅលើគំរោងនៃការងាររួមគ្នាមួយ ដែលមានតម្លៃ $1.6 ពាន់លានដុល្លារអាមេរិក នៅក្នុងតំបន់ Huntsville, Alabama ដែលជាកន្លែងរថយន្តស៊េរីថ្មីឆ្នាំ Toyota Corolla 2020 ទាំងអស់ និងរថយន្តប្រភេទ Mazda crossover ជាច្រើនទៀត ដែលនឹងត្រូវផលិតនៅទីនោះដែរ។ ប៉ុន្តែនេះគ្រាន់តែជាប្រកាសចេញប៉ុណ្ណោះ សម្រាប់ការសាងសង់នោះ គឺនៅមិនទាន់កើតឡើងនោះទេ រហូតដល់ឆ្នាំ 2021 ទើបរថយន្តស៊េរីថ្មីទាំងនេះ នឹងដំណើរការផលិត។  រោងចក្រថ្មីដែលស្ថិតនៅទនោះ គឺអាចធ្វើការផលិតបានរថយន្តចំនួន 300,000 គ្រឿង និងបង្កើតការងារប្រហែលជា 4,000 កន្លែង ដែលនេះពិតជារឿងដ៏ល្អមែនទែនសម្រាប់សេដ្ឋកិច្ចតំបន់ Huntsville នេះ។ 

អ្វីដែលប្លែកនោះ គឺត្រីកម្ររទឹកសាប (pygmy sunfish) សម្រាប់និទាយរដូវនេះ ជាមួយនឹងនិន្នាការថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda និង Toyota ក៏បានប្រកាសអំពីកិច្ចព្រមព្រៀងនេះ នៅក្នុងការវិនិយោគទឹកប្រាក់ចំនួន 1.6 លានដុល្លារអាមេរិកនៅក្នុងការការពារទៅលើផលប្រយោជន៍ និងទីជំរកសម្រាប់ជម្រកសត្វ ដែលរស់នៅក្នុងតំបន់នេះ តាមរយៈការបង្កើតនូវ Mazda Toyota Manufacturing US (MTMUS) ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះ បានធ្វើការចុះកិច្ចព្រមព្រៀងក្នុងការអភិរក្សផងដែរទៅលើមជ្ឈមណ្ឌលជីវចម្រុះ (Center for Biological Diversity) និង Tennessee Riverkeeper ដើម្បីធ្វើការការពារទៅលើសត្វជាច្រើននប្រភេទ ការរក្សានូវជំរកធម្មជាតិ ការការពារត្រី និងសត្វមានជីវិតប្រឆាំងទៅនឹងហានិភ័យរយៈពេលវែង និងការផ្តល់នូវប្រាក់មូលនិធិសម្រាប់វិធានការអភិរក្សរយៈពេលវែងនាពេលអនាគតផងដែរ។

លោក Elise Bennett ដែលជាបុគ្គលិករបស់មជ្ឈមណ្ឌលជីវចម្រុះ (Center for Biological Diversity) បាននិយាយថា “យើងពិតជាសប្បាយចិត្តមែនទែនដែលក្រុមហ៊ុន Toyota និងMazda បោះជំហានដ៏ត្រឹមត្រូវនៅក្នុងការរក្សាអភិរក្សទៅលើជីវិតរបស់ជីវចម្រុះអោយបន្តរស់រានទៅមុខទៀត។ នៅក្នុងកិច្ចព្រមព្រៀងនេះ ត្រីកម្ររទឹកសាប (pygmy sunfish) នេះនឹងបន្តនូវការអភិរក្សរយៈពេលវែង។” MTMUS បានអះអាងថានឹងមានទឹកប្រាក់សរុបចំនួន 6លានដុល្លារអាមេរិកដើម្បីការពារនូវត្រីកម្ររទឹកសាប (pygmy sunfish) ដែលទឹកប្រាក់ 2 លានដុល្លារ គឺសម្រាប់ការស្តារជំរករបស់សត្វទាំងនេះ ហើយទឹកប្រាក់ ៤ លានដុល្លារអាមេរិកទៀតនោះគឺសម្រាប់ការពារទៅលើត្រីកម្ររទឹកសាប (pygmy sunfish)  នៅក្នុងគម្រោងអភិរក្សមួយនេះ។ 

លោក David Whiteside ស្ថាបនិករបស់ Tennessee Riverkeeper និយាយថា “កិច្ចព្រមព្រៀងនេះនឹងជួយក្នុងការធានាអោយប្រជាពលរដ្ឋរីករាយជាមួយនឹងទឹកស្អាត សត្វព្រៃ និងការងារថ្មីៗជាច្រើន។ ទន្លេដែលស្អាតគឺជាសិទ្ធិរបស់អ្នកគ្រប់គ្នា ហើយ Tennessee Riverkeeper គឺសំដៅទៅលើសិទ្ធិនៃការការពារនេះ។ កិច្ចព្រមព្រៀងនេះគឺផ្តល់ផលប្រយោជន៍សម្រាប់ Huntsville និងអនាគតជំនាន់ក្រោយនៃជនជាតិអាមេរិក៕” 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន