no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Nissan បានបង្ហាញនូវគំនិតនៃការរចនារថយន្ត Nissan IMX Crossover

កាលពីឆ្នាំមុននេះ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Tokyo Motor Show នេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានបង្ហាញនូវគំនិតនៃរថយន្តអេឡិចត្រូនិច IMX Crossover បន្ទាប់ពីរថយន្ត IMX Kuro ដែលដាក់បង្ហាញនៅក្នុង Geneva។ នៅក្នុងព័ត៌មានចុងក្រោយដែលយើងបានទទួលនេះ រថយន្តស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2020 ឬ 2021។ តាមការបញ្ជាក់របស់ AutoGuide ក្រុមហ៊ុន Nissan ក៏បានស្នើសុំនូវ Trademarks ទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាអ៊ឺរ៉ុបសម្រាប់ ‘IMQ’ និង ‘IMS’ ។

សម្រាប់សំណើរទាំងពីរនេះ គឺមានដាក់ស្នើសុំនៅក្នុងខែនេះ សម្រាប់ការប្រើប្រាស់នាពេលអនាគត។ តើឈ្មោះនេះ អាចនឹងប្រើប្រាស់សម្រាប់រថយន្តស៊េរីថ្មីនាពេលខាងមុខរបស់ក្រុមហ៊ុននេះទេ? យើងនៅមិនទាន់ច្បាស់នោះទេថាតើរថយន្តឈ្មោះ ‘IMX’ នេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលណានោះ។ ហេតុផលនៃការប្រើប្រាស់ឈ្មោះថា ‘IM’ គឺដោយសារតែវាមកពីពាក្យថា ‘Intelligent Mobility’ សម្រាប់ដំណាងអោយភាពឆ្លាតវៃ។ សម្រាប់ IMX គឺសម្រាប់រថយន្តអេឡិចត្រូនិច all-wheel drive electric crossover។ សម្រាប់ ‘S’ នៅក្នុង ‘IMS’ គឺដំណាងអោយពាក្យថា ‘Sport’? ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Nissan និង Infiniti ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវគំនិតរថយន្តស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Detroit និង Geneva ដែលនឹងប្រារព្ធធ្វើឡើងនៅខែក្រោយនេះ។ សម្រាប់គំនិតនៃរថយន្ត IMX នេះគឺពិតជាអស្ចារ្យមែនទែន។ សម្រាប់រថយន្តនេះប្រើប្រាស់នូវម៉ូទ័រអេឡិចត្រូនិចពីរដែលមានកម្លាំងដល់ទៅ 429 សេះ និងកម្លាំងរមួល 517 lb-ft ។ រថយន្តនេះប្រើប្រាស់នូវថាមពលថ្មប្រភេទលីចូម lithium-ion។ 

ក្រុមហ៊ុន Nissan បាននិយាយថា រថយន្តនេះអាចធ្វើដំណើរដល់ទៅ 372 ម៉ាយ៍សម្រាប់ការបញ្ចូលថាមពលថ្មម្តង។ សម្រាប់ការផលិតរថយន្តស៊េរីថ្មីនេះ គឺនៅឆ្នាំ 2021។ បើក្រឡេកមើលទៅលើរូបរាងដ៏ស្រស់ស្អាតរបស់រថយន្ត Nissan នេះពិតជាទាក់ទាញមែនទែន ហើយនេះប្រហែលជាមានឈ្មោះថា ‘IMS’ នេះ។ ដូចនេះ ក្រុមហ៊ុន Nisan គឺពិតជាត្រៀមខ្លួនបញ្ចេញនូវរថយន្តស្ព័ររបស់ខ្លួនផងដែរក្នុងពេលដ៏ខ្លីខាងមុខនេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន