no-alternative title

Volkswagen បង្កើតនូវឧបករណ៍បញ្ចូលថាមពលថ្មចល័តរបស់ខ្លូនមានកម្រិត 360 kWh សម្រាប់រថយន្តអេឡិចត្រូនិច E-Cars

នៅពេលនេះ រថយន្តគឺមានលក្ខណៈឆ្លាតវៃដូចជាស្មាតហ្វូនអញ្ចឹង ដែលមានការតភ្ជាប់ឧបករណ៍អេឡិចត្រូនិច បានកាន់តែច្រើនឡើងៗ។ ជាក់ស្តែងជាមួយនឹងការកើនឡើងនៃរថយន្តអេឡិចត្រូនិច បានធ្វើអោយមានចម្ងល់នៃការបញ្ចូលថាមពលថ្មជាពិសេសទៅលើស្ថានីយ៍បញ្ចូលថាមពលថ្ម សម្រាប់រថយន្តអេឡិចត្រូនិចនេះ ដែលស្ថិតនៅឆ្ងាយ និងមានចំនួនតិចតួចនៅឡើយ។ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានបង្កើតនូវដំណោះស្រាយថ្មី គឺការប្រើប្រាស់នូវឧបករណ៍ផ្ទុកថាមពល Power Bank សម្រាប់រថយន្តអេឡិចត្រូនិច E-Cars របស់ខ្លួន។ នេះមិនមែនជាអ្វីដែលអ្នកដាក់ផ្ទុកនៅក្នុងរថយន្តរបស់អ្នកនោះទេ ប៉ុន្តែវាអាចផ្តល់នូវឧបករណ៍សម្រាប់សាកថ្មថាមពលនៅពេលដែលត្រូវការនៅក្នុងពេលធ្វើដំណើររបស់អ្នក។

ជាមួយនឹងកម្លាំងថាមពលដល់ទៅ 360 kWh ឧបករណ៍បញ្ចូលថាមពលថ្មលឿនចល័តនេះ នឹងផ្តល់នូវការបញ្ចូលថាមពលថ្មប្រភេទ DC នៅក្នុងកម្រិតដល់ទៅ 100kW។ សម្រាប់ឧបករណ៍ចល័តនេះ អាចធ្វើការបញ្ចូលថាមពលថ្មបានដល់ទៅរថយន្ត 15 គ្រឿង។ មិនត្រឹមតែរថយន្តអេឡិចត្រូនិច E-Cars ប៉ុន្តែ សូម្បីតែកង់អេឡិចត្រូនិច E-Bikes ក៏អាចប្រើប្រាស់បានផងដែរ។ ជាមួយនឹងការតភ្ជាប់ 2DC និង 2AC នោះ ដែលអាចធ្វើការបញ្ចូលថាមពលថ្មរថយន្ត EVs បានដល់ទៅ 4 ដងនៅក្នុងពេលតែមួយនោះ ដោយសារតែកន្លែងចតរថយន្តមានចំនួនកំណត់។  ឧបករណ៍បញ្ចូលថាមពលថ្មចល័តរបស់ Volkswagen គឺមានភាពងាយស្រួលនៅក្នុងការចល័ត ដោយសារតែវាអាចធ្វើការតម្លើងបានយ៉ាងឆាប់រហ័សនៅក្នុងព្រឹត្តិការណ៍ធំៗ ហើយវាអាចធ្វើការផ្លាស់ប្តូរជាមួយនឹងឧបករណ៍ថាមពលផ្សងដែលអស់ថាមពលថ្មបានលឿនថែមទៀតផង។ ឧបករណ៍នេះ គឺមិនមានការតភ្ជាប់ជាមួយនឹងឆ្នាំងសាក Power Supply អាចត្រូវប្រើប្រាស់ជាស្ថានីយ៍បញ្ចូលថាមពលថ្មពាក់កណ្តាលអចិន្ត្រៃយ៍។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពួកវាក៏អាចដោតទៅកាន់កន្លែងផ្គត់ផ្គង់ថាមពលអចិន្ត្រៃយ៍ផងដែរ ហើយវាពិតជាមានភាពងាយស្រួលក្នុងការតម្លើងមែនទែនទៅលើស្ថានីយ៍បញ្ចូលថាមពលថ្មអចិន្ត្រៃយ៍នេះ។ ជាមួយនឹងការដោតចូលថាមពល 30 kW AC ធនាគារបញ្ចូលថាមពលនេះអាចធ្វើការបញ្ចូលថាមពលថ្មខ្លួនឡើងវិញផងដែរ។ ឧបករណ៍នេះ អាចធ្វើការបញ្ចូលថាមពលថ្មតាមប្រភពជាច្រើនដូចជាសូឡា ឬថាមពលខ្យល់ជាដើម ដើម្បីទទួលបាននូវថាមពលត្រឡប់មកវិញ។ ក្រុមហ៊ុន Volkswagen មានគម្រោងក្នុងការចាប់ផ្តើមនូវស្ថានីយ៍បញ្ចូលថ្មចល័តនេះ នៅក្នុងឆមាសទី 1 ឆ្នាំ 2019 នេះ នៅក្នុងប្រទេសកំណើតរបស់ក្រុមហ៊ុននេះ តែម្តង។ Chargers គឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងរបស់ក្រុមហ៊ុន Volkswagen ក្នុងការជម្រុញទៅលើរថយន្តអគ្គិសនីជាច្រើនសម្រាប់អតិថិជនរបស់ខ្លួននោះ។ ជាការពិតណាស់ ស្ថានីយ៌ថាមពលជាច្រើនប្រើប្រាស់នូវថាមពលថ្មនៅជាប់តែម្តងសម្រាប់ការផ្គត់ផ្គង់ថាមពលទៅកាន់រថយន្ត EVs នាពេលអនាគតនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន