no-alternative title

ក្រុមហ៊ុន Suzuki បានបញ្ចេញគំនិតថ្មីសម្រាប់រថយន្ត Jimny ដែលនឹងធ្វើឱ្យលោកអ្នកកាន់តែស្រឡាញ់ចង់បានរថយន្ត Pickup នេះ

ក្រុមហ៊ុនផលិតរថយន្ត Suzuki នេះ បានធ្វើការបដិសេធក្នុងការនាំយកនូវរថយន្តស៊េរីថ្មី Jimny ទៅកាន់សហរដ្ឋអាមេរិក។ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍រថយន្ត Tokyo Auto Salon 2019 ដែលនឹងធ្វើឡើងនៅខែក្រោយនេះ គឺមានការដាក់បង្ហាញនូវរថយន្ត Jimny Survive និង Jimny Sierra ដែលជាប្រភេទរថយន្ត Tumble Explorer និង Pickup។ សម្រាប់រថយន្តស៊េរីថ្មី 2019 Jimny នឹងប្រកាសបង្ហាញជាផ្លូវការនៅដើមឆ្នាំនេះដែលអាចទាក់ទាញចិត្តអ្នកគាំទ្ររថយន្ត SUVs ហើយវាមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការបើកបរនៅលើស្ថានភាពផ្លូវដែលពិបាកៗនោះ។ ផ្អែកទៅលើរថយន្តនេះគឺប្រើប្រាស់នូវ 3-link riding axle suspension និងប្រព័ន្ធ part-time 4WD ថែមទៀត។

ក្រុមហ៊ុន Suzuki បានឈប់លក់រថយន្តស៊េរីថ្មី Jimny នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2012 នៅពេលដែលសហរដ្ឋអាមេរិកប្រកាសអំពីការក្ស័យធន និងការឈប់នាំចូលទៅលើរថយន្តនេះទាំងស្រុងតែម្តង។សម្រាប់រថយន្ត Jimny ស៊េរីថ្មីនេះក៏នឹងមានវត្តមាននៅលើទីផ្សារក្រៅប្រទេសផងដែរ ហើយវត្តមានរបស់រថយន្តស៊េរីថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Tokyo Auto Salon នៅខែមករាខាងមុខនេះផងដែរ។ រថយន្ត Jimny Survive នេះគឺជាប្រភេទ SUV ដែលមានលក្ខណៈសម្រាប់ការផ្សងព្រេងនៅលើស្ថានភាពផ្លូវដែលពិបាកៗ។ ផ្នែកខាងមុខរបស់រថយន្តនេះគឺប្រើប្រាស់នូវភ្លើងអំពូលថ្មីដ៏ស្រស់ស្អាត ហើយតួខ្លួនរបស់វាក៏ធ្វើពីដែកថែបដែលមានភាពរឹងមាំបំផុតក្នុងការប្រើប្រាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះមានភាពស្រស់ស្អាត ប៉ុន្តែនៅមិនទាន់ស្អាតដូចជារថយន្ត Jimny Sierra pickup នោះទេ។ សម្រាប់ការផ្លាស់ប្តូរធំបំផុតនៃរថយន្តនេះគឺផ្នែកកាប៊ីនខាងក្រោយរបស់វា។ យ៉ាងណាមិញ វានៅមិនទាន់មានការបញ្ជាក់អំពីការដាក់លក់រថយន្ត Jimny នេះសម្រាប់ហាងចែកចាយជាច្រើនរបស់ខ្លួននោះ ប៉ុន្តែរថយន្តនេះមានភ្លើង LED ចំនួន 4 ធំៗ និងការប្រើប្រាស់នូវពណ៌មាសថែមទៀត។ យើងសង្ឃឹមថា នៅពេលដែលរថយន្តនេះ បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Tokyo Auto Salon នោះ នឹងមានការចាប់ផ្តើមផលិតដោយមានការកែប្រែផ្នែកខ្លះៗក្រោយទទួលបាននូវមតិយោបល់អំពីអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន