no-alternative title

ក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់ប្រទេសកូរ៉េ នឹងបញ្ចេញរថយន្តស៊េរីថ្មីចំនួន 10 ម៉ូដែលនៅឆ្នាំ 2019 ខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវគេរំពឹងថានឹងបញ្ចេញនូវរថយន្តស៊េរីថ្មីចំនួន 10 ម៉ូដែលរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុកនៅឆ្នាំក្រោយនេះក្រោយពេលដែលខ្លួនជំរុញការលក់យ់ាងខ្លាំងក្លា និងការប្រកួតប្រជែងពីកាន់តែខ្លាំងពីបរទេសថែមទៀត នេះបើតាមការបញ្ជាក់របស់អ្នកឃ្លាំមើលឧស្សាហកម្មនេះនៅថ្ងៃទី 30 ខែធ្នូនេះ។ ក្រុមអ្នកសង្កេតនិយាយថា ខណៈពេលដែលរថយន្តស៊េរីថ្មី SUVs នេះនឹងបន្តក្នុងការពង្រីកនូវវត្តមានរបស់វានោះ សម្រាប់រថយន្ត Sedans នេះគឺត្រូវគេត្រៀមខ្លួនរៀបចំក្នុងការផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អតិថិជនជាច្រើន ហើយនេះពិតជាល្អមែនទែនសម្រាប់ទីផ្សារទាំងមូល។

សម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកទាំង 5 គឺ Kia Motors Corp. និង SsangYong Motor Co. នឹងក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលនឹងប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ពួកគេនៅក្នុងឆ្នាំ 2019 នេះ។ ក្រុមហ៊ុន Kia នឹងចាប់ផ្តើមនូវការដាក់លក់រថយន្តដែលមានគោលដៅជាច្រើនផ្សេងៗគ្នាប្រភេទ Soul ខណៈពេលដែលក្រុមហ៊ុន SsangYong នៅថ្ងៃទី 3 ខែមករានេះនឹងបញ្ចេញនូវរថយន្ត “Khan” crossover របស់ខ្លួនដែលជា Version ថ្មីនៃរថយន្ត Rexton Sports pickup ដែលមានការពេញនិយមបំផុតរបស់ក្រុមហ៊ុននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្ត Soul ជំនាន់ទី 3 នេះនឹងប្រើប្រាស់នូវម៉ាស៊ូន 1.6-liter gasoline turbo ឬអាចជាប្រភេទរថយន្តអេឡិចត្រូនិច។ សម្រាប់រថយន្ត EV នេះមានភ្ជាប់ជាមួយនឹងថាមពលថ្មដែលមានទំហំធំជាងមុនដល់ទៅ ២ ដងបើធៀបជាមួយនឹងម៉ូដែលបច្ចុប្បន្ន ហើយវាមានកម្លាំងម៉ាស៊ីនខ្លាំងជាងមុនដល់ទៅ 80% ថែមទៀត។ សម្រាប់រថយន្ត gasoline Soul នឹងមានកម្លាំងម៉ាស៊ីន 204hp ហើយវាមានចង្កឹះលេខដល់ទៅ 7 វគ្គថែមទៀត។ ក្រុមហ៊ុនផលិតផលិតមួយនៃក្រុមហ៊ុនធំ Hyundai Motor Group និយាយថា ក្រុមហ៊ុនមានគម្រោងក្នុងការបញ្ចេញនូវរថយន្ត Crossover ខ្នាតតូចជាងរថយន្ត Stonic នៅចុងឆ្នាំនេះ ហើយវាពិតជាទាក់ទាញនូវចិត្តអ្នកប្រើប្រាស់ជាច្រើនថែមទៀតផង។ 

ក្រុមហ៊ុន Kia របស់ Hyundai Motor Co. និយាយថា ខ្លួននឹងបញ្ចេញនូវរថយន្ត Sonata midsize sedan ជំនាន់ទី ៨ របស់ខ្លួននៅក្នុងឆមាសទី ១ នេះ និងរថយន្ត crossover ខ្នាតតូចបំផុតនៅក្នុងខែកក្កដា និងធ្នូខាងមុខនេះ។ សម្រាប់រថយន្ត SUV បច្ចុប្បន្ននេះគឺមានលេខកូដ QX ហើយវានឹងស្ថិតនៅក្នុងត្រកូលនៃរថយន្ត crossover របស់ Hyundai ។ ក្រុមហ៊ុនផលិតរថយន្តចំណាត់ថ្នាក់លេខ 1 របស់ប្រទេសកូរ៉េខាងត្បូងនេះក៏មានរថយន្តប្រភេទ Palisade និងរថយន្ត Santa Fe ប្រភេទខ្នាតមធ្យម និងរថយន្តតូចប្រភេទ Tucson និង Kona ផងដែរ។ 

ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួនមានសង្ឃឹមថា រថយន្តស៊េរីថ្មី Sonata នេះនឹងទាញនូវការចាប់អារម្មណ៍ខ្លាំងទៅលើរថយន្តប្រភេទ midsize sedans ខណៈពេលដែលក្រុមហ៊ុន Kia ក៏មានគម្រោងក្នុងការបញ្ចេញនូវរថយន្ត K5 sedan របស់ខ្លួននៅឆ្នាំនេះ។ សម្រាប់រថយន្ត K5 sedan គឺជាឈ្មោះសម្រាប់ប្រើប្រាស់នៅក្នុងស្រុកទៅលើរថយន្ត midsize sedan ហើយវាដាក់លក់ជារថយន្ត Optima នៅក្នុងសហរដ្ឋអាមេរិក និងទីផ្សារជាច្រើនកន្លែងថែមទៀត។ នៅក្នុងទីផ្សារកាន់តែទំនើបនេះ ក្រុមហ៊ុន Genesis ដែលជា Sub-brand របស់ក្រុមហ៊ុន Hyundai ចាប់ផ្តើមបញ្ចេញនូវរថយន្តស៊េរីថ្មី G80 sedan និងរថយន្ត SUV GV80 របស់ខ្លួនសម្រាប់ឆ្នាំ 2019 ខាងមុខនេះ។

ក្រុមហ៊ុន SsangYong បាននិយាយថា ពាក់ព័ន្ធទៅនឹងរថយន្ត Khan នេះ ក្រុមហ៊ុននេះនឹងបញ្ចេញនូវរថយន្ត Version ជំនាន់ថ្មីរបស់ Korando C សំដៅទៅលើរថយន្ត C300 របស់ខ្លួននៅក្នុងខែមីនាខាងមុខនេះ។ ក្រុមហ៊ុន GM Korea Co. និយាយថា ខ្លួននឹងបញ្ចេញនូវរថយន្តស៊េរីថ្មីចំនួន 2 ម៉ូដែលនៅក្នុងឆមាសទី 1 នៅឆ្នាំក្រោយនេះ។ វានឹងជាប្រភេទរថយន្ត Traverse SUV និង Colorado pickup ដែលនឹងដាក់លក់នៅក្នុងប្រទេសនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន