no-alternative title

រថយន្តដឹកទំនិញបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Daimler នឹងបង្ហាញខ្លួននៅលើដងផ្លូវនៅឆ្នាំនេះ!

ដើម្បីអោយរថយន្តដឹកទំនិញជាច្រើនរបស់ខ្លួនបំពាក់នូវបច្ចេកវិទ្យាស្វ័យប្រវត្តិ 4 autonomous technology នៅលើដងផ្លូវនៅទសវត្ស៍ក្រោយនោះ ក្រុមហ៊ុន Daimler បានធ្វើការវិនិយោគប្រាក់កាស និងចំណាយពេលវេលាអស់ជាច្រើន។ នៅថ្ងៃនេះ មានពព័ត៌មានថា រថយន្តដឹកទំនិញ Tesla Semi truck របស់ក្រុមហ៊ុន Daimler នឹងបង្ហាញខ្លួនជាមួយនឹងរថយន្តដឹកទំនិញ semi-truck ដែលអាចបើកបរដោយខ្លួនឯងនៅចុងឆ្នាំនេះហើយ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ការបង្ហាញ រថយន្តស៊រីថ្មី Freightliner Cascadia នៅក្នុងព្រឹត្តិការណ៍ CES 2019 កន្លងទៅនេះ បានក្លាយជារថយន្តដំបូងបំផុត នៃរថយន្តដឹកទំនិញសម្រាប់ទីផ្សារនៃអាមេរិកខាងជើង ដែលផ្តល់នូវកម្រិតស្វ័យប្រវត្តិកម្រិត 2 ដោយប្រព័ន្ធថ្មីនេះ នឹងអាចធ្វើការបើកបរដោយស្វ័យប្រវត្តិជាមួយនឹងការកំណត់នូវល្បឿននៅតាមកម្រិតផ្សេងៗគ្នាដោយប្រើប្រាស់នូវរ៉ាដា និងកាមេរ៉ាសម្រាប់ជួយទៅលើហ្វាំ្រង និងការបន្ថែមល្បឿននោះ។

រថយន្តដឹកទំនិញស៊េរីថ្មី Cascadia នេះ មានការរចនារូបរាងយ៉ាងប្រណិតស្រស់ស្អាតបំផុត ហើយក្រុមហ៊ុន Daimler បានអះអាងថា រថយន្តនេះ គឺមានការពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈល្អជាងមុនដល់ទៅ 35% បើធៀបជាមួយនឹងរថយន្ត Cascadia ដំបូងបំផុតដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2007 នោះ។ រថយន្តនេះ អាចធ្វើការសន្សំប្រេងឥន្ធនៈបានដល់ទៅ 4,700 gallons ក្នុងរថយន្តដឹកទំនិញមួយក្នុងមួយឆ្នាំនោះ ហើយនេះ គឺស្មើទៅនឹងបរិមាណនៃការប្រើប្រាស់រថយន្តគ្រួសារចំនួន 6 ក្នុងមួយឆ្នាំនោះ។ ការពង្រឹងទៅលើមុខងារ Aerodynamic  នេះ គឺមានដូចជាប្រព័ន្ធ Aerodynamic Height Control ដែលធ្វើការគ្រប់គ្រងទៅលើសំហូរនៃខ្យល់។ ក្នុងនោះក៏មានការពង្រឹងទៅលើប្រព័ន្ធជាច្រើនទៀតដូជជា Michelin X Line D+ Energy  ដែលធ្វើការអភិវឌ្ឍជាមួយនឹងក្រុមហ៊ុន Michelin ផងដែរ។

នៅពេលនេះ រថយន្តស៊េរីថ្មី Freightliner Cascadia  នេះគឺមានកម្រិតស្វ័យប្រវត្តិត្រឹមតែ Level 2 ប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុន Daimler បានធ្វើការវិនិយោគទឹកប្រាក់ប្រមាណជា $570 លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់បច្ចេកវិទ្យាបើកបរដោយខ្លួនឯង Level 4 self-driving technology ផងដែរ សម្រាប់ទសវត្ស៍ក្រោយនេះ។ ក្រុមហ៊ុន Daimler  បាននិយាយថា បច្ចេកវិទ្យានេះ នឹងពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព ប្រសិទ្ធិភាព និងផលិតកម្ម។ ក្រុមហ៊ុននេះ ក៏បោះបង់ចោលនូវការអភិវឌ្ឍទៅលើប្រព័ន្ធ Level 3 systems ដោយសារតែវាមិនផ្តល់នូវអ្វីដែលជាតម្រូវការរបស់អតិថិជននោះទេ ទៅលើបច្ចេកវិទ្យាដែលមានស្រាប់នៅក្នុងពេលបច្ចុប្បន្ននេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន