no-alternative title

លោក Michael Schumacher ដែលជាកីឡាករ 7 សម័យរបស់ Formula 1 ទទួលបានកាដូដ៏ពិសេសពី Ferrari នៅក្នុងឱកាសខួប 50 ឆ្នាំ

ក្រោយពីជួបឧបទ្ទវហេតុនៃគ្រោះថ្នាក់បណ្តាលមកពីការជិះស្គីនៅក្នុងឆ្នាំ 2013 នោះ យើងមិនបានដឹងព័ត៌មានច្រើននោះទេ អំពីសុខភាពរបស់ជើងឯកប្រណាំងរថយន្ត Formula One 7 ជំនាន់លោក Michael Schumacher ។ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរនោះ លោក Schumacher ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ស្រុកកំណើតរបស់គាត់នៅក្នុង Gland ប្រទេសនូវែលសេឡង់ ដែលស្ថានភាពនៃជំងឺរបស់គាត់ត្រូវរក្សាទុកជាព័ត៌មានផ្ទាល់ខ្លួនសម្រាប់គ្រួសាររបស់គាត់តែប៉ុណ្ណោះ។ យើងសូមជូនពរលោក Schumacher នូវសុភមង្គលល្អបំផុតដោយសារតែថ្ងៃនេះ ជាខួប 50 ឆ្នាំរបស់គាត់។

ដើម្បីអបអរសារទរដល់សមិទ្ធិផលដ៏អស្ចារ្យជាច្រើននៅក្នុងការប្រណាំងរបស់គាត់នោះ ក្រុមហ៊ុន Ferrari ដែលទើបតែរៀបចំនូវព្រឹត្តិការណ៍តាំងពិពរណ៍ ‘Michael 50’ នៅក្នុងសារៈមន្ទីររបស់ក្រុមហ៊ុនដែលស្ថិតនៅក្នុងទីក្រុង Maranello ប្រទេសអ៊ីតាលី។ ព្រឹត្តិការណ៍តាំងពិពរណ៍នេះបង្ហាញអំពីអាជីពការងាររបស់លោក Schumacher នៅក្នងការប្រណាំងរថយន្ត F1 នេះខណៈពេលដែលគាត់ក៏ជាដំណែងជើងឯកពិភបលោក ៧ លើកមិនធ្លាប់មានផងដែរ ហើយជាពិសេសគាត់ធ្លាប់ទទួលជ័យជំនះដល់ទៅ 91 ដងថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

Hall of Victories មានការដាក់តាំងបង្ហាញនូវរថយន្តប្រណាំង F1 ជាច្រើន ដែលបើកបរដោយលោក Schumacher នៅក្នុងរយៈពេល 7 ឆ្នាំនៃការបើកបរសម្រាប់ក្រុមហ៊ុន Ferrari នេះ។ រថយន្តប្រណាំងទាំងនេះមានដូចជា 1996 F310 ដែលឈ្នះពានរង្វាន់ GPs ចំនួន ៣ លើក និង 1999 F399 ដែលឈ្នះពានរង្វាន់ The Constructor ផងដែរ។ សម្រាប់រថយន្ត 2000 ‘Alba Rossa' (‘Red Dawn’) ក៏ការពារនូវដំណែងជើងឯកពិភពលោកសម្រាប់ក្រុមហ៊ុន Ferrari ផងដែរ។ សម្រាប់រថយន្តជាច្រើនទៀតដែលបំបែកនូវកំណត់ត្រានៃការប្រណាំងនេះមានដូចជា F2002 និង F2004 រួមទាំង 2006 248 F1 ផងដែរ។

ក្រៅពីការដាក់តាំងបង្ហាញនូវរថយន្ត F1 ជាច្រើនម៉ូដែលហើយនោះ ព្រឹត្តិការណ៍ពិពរណ៍នេះ ក៏មានការបង្ហាញនូវជីវិតរបស់លោក Schumacher បន្ទាប់ពីការប្រណាំងរួច នៅពេលដែលគាត់បានជួយដល់ក្រុមការងាររបស់ក្រុមហ៊ុន Ferrari នៅក្នុងការអភិវឌ្ឍទៅលើរថយន្តប្រណាំងជាច្រើនផងដែរ។ លោក Schumacher ក៏ជាចំណែកមួយនៅក្នុងការជួយអភិវឌ្ឍទៅលើរថយន្ត 430 Scuderia នៅក្នុងឆ្នាំ 2007 និងរថយន្ត California នៅក្នុងឆ្នាំ 2008 ហើយរថយន្តទាំងពីរនេះក៏មានការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៍នេះផងដែរ។

ប្រសិនបើអ្នកមានគម្រោងទៅលេងទីក្រុង Maranello នោះ ព្រឹត្តិការណ៍ 'Michael 50' គឺមានការបើកអោយចូលទស្សនាចាប់ពីពេលនេះជាមួយនឹងការដាក់បង្ហាញនូវ ‘Driven by Enzo’ និង ‘Passion and Legend’ ផងដែរ។ ព្រឹត្តិការណ៍ 'Michael 50' នេះគឺរៀបចំឡើងជាមួយនឹងមូលនិធិ Keep Fighting Foundation ដែលជាការស្វែងរកប្រាក់មិនផ្តោតទៅលើផលចំណេញដែលមានការជម្រុញពីលោក Schumacher ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន