no-alternative title

ក្រុមហ៊ុន Ford លក់រថយន្ត F-Series Truck របស់ខ្លួនបានច្រើនជាង 1 លានគ្រឿងនៅក្នុងឆ្នាំ 2018 នេះ

យោងតាមព័ត៌មានថ្មីនៅក្នុងសហរដ្ឋអាមេរិក បានផ្សាយថា រថយន្តដឹកទំនិញ Ford F-Series ត្រូវបានក្រុមហ៊ុន លក់ចេញនៅជុំវិញពិភពលោក បានចំនួន 1.075 លានគ្រឿងនៅក្នុងឆ្នាំ 2018 នេះ ដែលនេះ គឺជាតួរលេខមួយខ្ពស់ជាងគេបំផុតក្នុងចំណោមគូប្រជែង។ ក្រុមហ៊ុនផលិតរថយន្តអាមេរិកាំងមួយនេះ ត្រូវបានគេ កត់ សម្គាល់ឃើញថា គឺជារថយន្តដឹកទំនិញដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិករយៈពេល 42 ឆ្នាំមកហើយ។ នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Ford បានលក់រថយន្តជិត 1000 គ្រឿងបន្ថែមទៀតនៃត្រកូល F-Series នេះ។

លោក  Jim Farley អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Ford និងជាប្រធានផ្នែកទីផ្សារពិភពលោកនិយាយថា “ចាប់ពីជំនាន់រថយន្ត  Ranger រហូតទៅដល់ Transit យើងពិតជាមានមោទនភាពមែនទែន ហើយនឹងក្តីសោមនស្សរីករាយក្នុងការជួយអតិថិជន ដែលមានតម្រូវការទៅលើរថយន្តដឹកទំនិញជាច្រើននេះ នៅក្នុងការសម្រេចនូវគោលដៅជាច្រើនរបស់ពួកគេនៅក្នុងពិភពលោក។ ប៉ុន្តែសម្រាប់រថយន្ត F-Series របស់យើង គឺនាំមុខគេទៅលើការលក់នៅក្នុងទីផ្សារពិភពលោកដោយសារតែវាមានសមត្ថភាព និងបច្ចេកវិទ្យាកាន់តែឆ្លាតវៃ។”

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ford បានបញ្ជាក់ថា ការលក់រថយន្តដឹកទំនិញប្រភេទ F-Series trucks នេះ នៅជុំវិញពិភពលោក ជាមធ្យមគឺរៀងរាល់ 29.3 វិនាទីម្តង។ រថយន្តដឹកទំនិញ F-Series trucks នេះ អាចបើកបរបានដល់ទៅជាង 4000 ម៉ាយ៍ គឺឆ្ងាយជាងការហោះហើរពី Dallas ទៅកាន់ Honolulu ថែមទៀផង។ Ford F-Series គឺជារថយន្តអាជីវកម្មផ្ទាល់ខ្លួន។

ជាមួយនឹងការកើនឡើងបរិមាណនៃការលក់នោះ តម្លៃនៃការជួញដូរជាមធ្យមរបស់រថយន្តស៊េរី F-Series មានការកើនឡើងជាលំដាប់ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់រថយ្ត F-150 ឆ្នាំ 2014 ជាមួយនឹងតួរថយន្តអាលុយមីញ៉ូម ដែលមានកម្លាំងខ្លាំងក្លា រថយន្តសម្រាប់យោធា ហើយតម្លៃមានការកើនឡើងជាមធ្យម 7.400 ដុល្លារក្នុងឡានដឹកទំនិញមួយនេះ។ ក្រុមហ៊ុន Ford ផ្តល់នូវរថយន្តស៊េរីថ្មី F-Series Pickup សម្រាប់អតិថិជន ដែលស្រឡាញ់រថយន្តប្រភេទនេះ ហើយសម្រាប់រថយន្ត F-150 XL គឺមានតម្លៃចេញពីរោងចក្រ $ 28,155 ស្របពេលដែលរថយន្ត F-450 Super Duty Limited គឺមានតម្លៃចេញពីរោងចក្រ $86,505។ 

ក្រុមហ៊ុន Ford បានបញ្ជាក់ថា ភាពជោគជ័យនៃរថយន្ត F-Series របស់ក្រុមហ៊ុន Ford Motor មិនអាចធ្វើទៅបានទេ បើគ្មានបុគ្គលិកធ្វើការនៅ Hardwood Truck Plant, Kansas City Assembly Plant, Ohio Assembly Plant និង Dearborn Truck Plant រួមជាមួយនឹងបុគ្គលិកស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ផលិតផល Ford នៅ Dearborn៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន