no-alternative title

រថយន្ត Mini Cooper ត្រូវបានក្រុមហ៊ុនបង្ហាញខ្លួនជាមួយ Special Edition ដើម្បីអបអរនៃថ្ងៃប្រារព្ធខួបលើកទី 60 ឆ្នាំនៃវត្តមានរបស់ខ្លួន!

ដើម្បីធ្វើការអបអរខួបទី 60 ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Motor Corporation របស់ចក្រភពអង់គ្លេស គ្រោងនឹងប្រកាសចេញនូវរថយន្ត Mini ជំនាន់ថ្មីរបស់ខ្លួន ម៉ូដែលពិសេសនេះ គឺមានឈ្មោះហៅថា Cooper S 60 Years Edition។ រថយន្តនេះ គឺធ្វើការផលិតនៅក្នុងចំនួនត្រឹមតែ 500 គ្រឿង តែប៉ុណ្ណោះ ហើយសម្រាប់រថយន្តម៉ូដែលពិសេស Special Edition Mini នេះគឺសម្រាប់អតិថិជនជាច្រើននៅក្នុងចក្រភពអង់គ្លេសនៅក្នុងខែមីនានេះ ជាមួយនឹងតម្លៃចាប់ផ្តើមគឺ £29,990 ប្រហាក់ប្រហែល $38,532។

រថយន្តស៊េរីថ្មី Cooper S 60 Years Edition នេះ គឺជារថយន្តដែលមានការលាបពណ៌ថ្មី Racing Green IV របស់ចក្រភពអង់គ្លេស ហើយនឹងមានដំបូលពណ៌ខ្មៅ និងការផ្លាស់ប្តូររូបរាងខាងក្រៅជាច្រើនទៀត រួមជាមួនឹងការប្រើប្រាស់នូវកង់រថយន្តដែលមានទំហំ 17 អ៊ីង light alloy wheels ផ្តាច់មុខថែមទៀត។ "60 Years” ក៏មានបំពាក់បន្ថែមស្ថិតនៅខាងឆ្វេងនៃឆ្នូតផ្នែកខាងមុខរបស់រថយន្តនេះ ហើយនឹងមានការប្រើប្រាស់នូវ LED logo ស្ថិតនៅត្រង់ទ្វាររបស់វាថែមទៀតផង។ គ្រប់ម៉ូដែលទាំងអស់ នៅក្នុងចក្រភពអង់គ្លេស ដែលនឹងដាក់លក់គឺមានភ្ជាប៉ជាមួយនឹងអំពូល Mini spot lamps នៅខាងមុខផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅផ្នែកខាងក្នុងរបស់រថយន្តម៉ូដែលពិសេសនេះ គឺភ្ជាប់ជាមួយនឹងមុខងារពិសេសជាច្រើន ជាមួយនឹងកៅអីអង្គុយ ដែលប្រើប្រាស់ជាប្រភេទកៅអីស្បែក Mini Yours Leather Loungeដែលមានពណ៌ Dark Cacao ហើយវាប្រើប្រាស់នូវពណ៌ថ្មីខាងក្រៅ ហើយក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Navigation Plus ហើយនឹងអេក្រង់ខាងក្នុងរថយន្តដែលមានទំហំ 8.8 អ៊ីង touch display ជាមួយនឹងប្រព័ន្ធ satellite navigation ថែមទៀតផង ។ រថយន្តនេះ ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធជាច្រើនទៀតដូចជា Apple CarPlay, Bluetooth connectivity, concierge service និងប្រព័ន្ធ wireless charging ជាដើម។ 

Cooper S 60 Years Edition ប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ រួមនឹងប្រព័ន្ធ Park Distance Control ដែលជាផ្នែកមួយនៃ Comfort Plus Pack ផងដែរ។ រថយន្តម៉ូដែលទាំងអស់របស់ Mini hatchback គឺមាននការប្រើប្រាស់នូវភ្លើង LED នៅផ្នែកខាងក្រោយ និងផ្នែកខាងមុខ សេវាកម្មឆ្លាតវៃខលបន្ទាន់ ភ្លើង Ambient Lighting ភ្លើងមុខស្វ័យប្រវត្តិជាមួយនឹង Rain Sensor ជាលក្ខណៈស្តង់ដារថែមទៀតផង។ ដូចគ្នាទៅនឹងរថយន្ត Cooper S ធម្មតា រថយន្តស៊េរីថ្មី 60 Years Edition នេះគឺប្រើប្រាស់នូវម៉ាស៊ីន turbocharged 2.0-liter ស៊ីឡាំងចំនួន 4 មានកម្លាំងដល់ទៅ 189 សេះ និងមានភ្ជាប់ជាមួយនឹងចង្កឹះលេខ 7 វគ្គស្វ័យប្រវត្តិ ៕

សូមបញ្ជាក់ថា ក្រុមហ៊ុន Motor Corporation របស់ចក្រភពអង់គ្លេស បានប្រកាសបង្ហាញនូវរថយន្ត Mini នេះដំបូងឡើងនៅក្នុងឆ្នាំ 1959 នៅថ្ងៃទី 26 ខែសីហា ដែលការផលិតរថយន្តនេះ គឺរហូតដល់ឆ្នាំ 2000 ហើយវាក៏ក្លាយជារថយន្តដែលមានការលក់ដាច់បំផុតនៅក្នុងប្រវត្តិសាស្រ្តនៃចក្រភពអង់គ្លេសផងដែរ។ នៅក្រោយឆ្នាំ 2000 ក្រុមហ៊ុន BMW បានទិញយកក្រុមហ៊ុននេះ ហើយធ្វើការផលិតរហូតមកទល់ថ្ងៃនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន