no-alternative title

Ford Explorer ST ឆ្នាំ 2020 បង្ហាញចេញហើយ គឺជារថយន្ត SUV ស៊េរីថ្មីដែលមានកម្លាំងខ្លាំងអស្ចារ្យបំផុតរបស់ក្រុមហ៊ុន Ford

មុនពេលដែលព្រឹត្តិការណ៍ពិពរណ៍រថយន្ត Detroit Auto Show 2019 បានបង្ហាញខ្លួននោះ ក្រុមហ៊ុនផលិតរថយន្ត Ford ក៏បញ្ចេញនូវរថយន្ត Explorer ស៊េរីថ្មីរបស់ខ្លួនដែលភ្ជាប់ជាមួយនឹងមុខងារ rear-wheel drive ផងដែរ។ រថយន្តដ៏ខ្លាំងក្លានេះនៅមិនទាន់ទម្លាយនូវលក្ខណៈសម្បត្តិរបស់វាទាំងស្រុងរបស់វានៅឡើយទេ ប៉ុន្តែវាក៏មានការទម្លាយអំពីកម្លាំងម៉ាស៊ីនរបស់រថយន្តនេះ។ សម្រាប់ពេលនេះក្រុមហ៊ុន Ford បញ្ចេញនូវរថយន្ត ST ស៊េរីថ្មី និង Hybrid របស់ខ្លួនសម្រាប់ត្រកូល 2020 Explorer នោះហើយ។ សម្រាប់ប្រភេទម៉ូដែលផ្សេងទៀតរបស់ត្រកូលនេះ គឺមាន XLT, Limited និង Platinum។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលដែលក្រុមហ៊ុនផលិតរថយន្ត Ford បន្តនូវការពង្រីកទៅលើកម្លាំងម៉ាស៊ីននៃរថយន្ត SUV ST របស់ខ្លួន ក្រោយការបញ្ចេញនូវរថយន្តស្ព័រ Edge ST ដ៏អស្ចារ្យនោះ ក្រុមហ៊ុនផលិតរថយន្តនេះ បានអះអាងថា រថយន្តស៊េរីថ្មី Explorer ST គឺជារថយន្តដ៏អស្ចារ្យ និងជារថយន្ត Ford SUV ដែលផ្តល់នូវក្តីរីករាយបំផុតសម្រាប់អ្នកបើកបរ។ កម្លាំងម៉ាស៊ីនរបស់រថយន្តនេះ គឺ 3.0-liter EcoBoost engine ដែលមានកម្លាំង 400 សេះ និងកម្លាំងរមួល 415 lb-ft  ហើយរថយន្ត Explorer ST មានល្បឿនអតិបរិមាដល់ទៅ 143 mph ។

លោក Ed Krenz ប្រធានផ្នែកវិស្វកររបស់ក្រុមហ៊ុន Ford ផ្នែកកម្លាំងម៉ាស៊ីន បាននិយាយថា “យើងធ្វើការរចនារថយន្តនេះទៅជារថយន្ត ST ចាប់តាំងពីដំបូងមក។ វាមិនមានកំហុសអ្វីនោះទេ សម្រាប់ ST DNA របស់វា។ វាក៏មានកម្លាំងម៉ាស៊ីនខ្លាំងក្លាដែលមិនមានកំហុសផ្នែកបច្ចេកទេសណាមួយនោះទេ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ វាពិតជារីករាយមែនទែនគួរអោយចង់បើកបរបំផុត។” សម្រាប់រថយន្តនេះ មានលេខចង្កឹះ 10 វគ្គ ហើយវាភ្ជាប់ជាមួយនឹង standard four-wheel drive ជាមួយនឹងប្រព័ន្ធ traction control ផងដែរ។រថយន្ត Explorer ST នេះមានកង់រង្វង់អាលុយមីញ៉ូមទំហំ 20-inch aluminum wheels ។

អតិថិជនអាចធ្វើការ Upgrade បានជាមួយនឹងកញ្ចប់ ST Street Pack និង ST Track Pack ដែលមានរង្វង់កង់អាលុយមីញ៉ូមទំហំ 21-inch aluminum wheels ថែមទៀត។ ដូចគ្នាទៅនឹងរថយន្ត Edge ST សម្រាប់ Explorer ST នេះ គឺមានភ្ជាប់ជាមួយនឹង Sport Mode ដែលមានការពង្រឹងទៅលើប្រព័ន្ធចង្កូតដែលមានការបង្កើនទៅលើការផ្លាស់ប្តូរល្បឿន និងការពង្រឹងទៅលើកម្លាំងម៉ាស៊ីន។ រថយន្ត Explorer ST នៅខាងក្នុងមានភ្ជាប់ជាមួយនឹងឧបករណ៍ឌីជីថល 12.3-inch ហើយវាក៏មានភ្ជាប់ជាមួយនឹងដៃចង្កូតដែលមានឡូហ្គោ ST Logo និងកម្រាលជូតជើងទាន់សម័យថែមទៀត។ កៅអីរថយន្តនេះ គឺជាប្រភេទស្បែក City Silver ភ្ជាប់ជាមួយនឹងឡូហ្គោ ST ដែលធ្វើអោយអ្នកមានអារម្មណ៍ថាអ្នកកំពុងតែធ្វើដំណើរនៅលើរថយន្តស្ព័រ។ 

រថយន្ត Explorer ST នេះ ភ្ជាប់ជាមួយនឹងកញ្ចប់ Class III Trailer Tow Package ជាមួនឹងប្រព័ន្ធ Cargo Management System និង Active Park Assist 2.0 ការគ្រប់គ្រងទៅលើចង្កូតរថយន្ត ឈ្នាន់ហ្វ្រាំង និងដៃចង្កូតនៅក្នុងពេលដែលរថយន្តធ្វើដំណើរស្របទិសគ្នា ឬកន្លែងចំណតជាដើម។សម្រាប់រថយន្ត ST model នេះ គឺម៉ូដែល Explorer Hybrid ស៊េរីថ្មីដែលមានម៉ាស៊ីន 3.3-liter hybrid powertrain ដែលមានកម្លាំង 318 សេះ ហើយវាមានចង្កឹះលេខ 10-speed modular hybrid ដែលខុសប្លែកពីម៉ូដែលមុនៗ។ រថយន្តនេះ ភ្ជាប់ជាមួយនឹងថាមពលអាគុយប្រភេទ liquid-cooled lithium-ion  ស្ថិតនៅក្រោមកៅអីជួរទី 2 ដើម្បីទុកកន្លែងនៅខាងក្រោយរថយន្តកាន់តែធំទូលាយថែមទៀត។

រថយន្ត Explorer Hybrid នេះ ភ្ជាប់ជាមួយនឹង Active Noise Cancellation, Ford Co-Pilot360 Assist+ driver-assist technologies, កៅអីស្បែក កៅអីជួរទី 2 អាចតម្លើងកំដៅបាន 14-speaker B&O premium sound system, wireless phone charging pad,  និង 10-way power adjustable driver សម្រាប់ជំនួយដល់អ្នកបើកបរថែមទៀត។ សម្រាប់តម្លៃរបស់រថយន្តនេះនៅមិនទាន់ប្រកាសអោយដឹងនៅឡើយទេ ប៉ុន្តែសម្រាប់រថយន្តស្តង់ដារនៃ Ford Explorer 2020 នេះគឺមានតម្លៃ $32,765 (តម្លៃនៅសហរដ្ឋអាមេរិក)៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន